Flyweight ជើងឯកពិភពលោក Grand Prix

  • Demetrious
  • Johnson

"Mighty Mouse"

កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
AMC Pankration / Evolve MMA
មក​ពី
សហរដ្ឋអាមេរិក
កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
AMC Pankration / Evolve MMA
មក​ពី
សហរដ្ឋអាមេរិក

អំពី

Demetrious “Mighty Mouse” Johnson គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​ពិភព​លោក​ទម្ងន់ Flyweight រហូត​ដល់១២សម័យ​កាល​ដែល​ត្រូវ​គេ​ចាត់​ទុក​ថាជាវីរបុរស​គុន​​ចម្រុះ​ម្នាក់​​ក្នុង​លោក។ ​ កាល​ឆ្នាំ ២០១៨ ​បន្ទាប់​​ពី​បង្កើត​​​ការ​​ប្រកួត​​កម្រិត​កំពូល​នៅ​តំបន់​អាមេរិក​ភាគ​ខាង​ជើង​ជា​មួយ​នឹង​​ជ័យជម្នះ​លើការ​ការពារ​​ខ្សែ​ក្រវាត់​រហូត​ដល់១១​ដង  Johnson  បាន​សម្រេច​ចិត្ត​​ចូល​រួម​ប្រកួត​នៅ​សង្វៀន​ ONE Championship ដែល​ជា​​កុង​ត្រា​ដ៏​មិន​នឹក​ស្មាន​មួយ។

Johnson បាន​ចាប់​កំណើត​​ភ្ជាប់មក​ជា​មួយ​ការតាំង​ចិត្ត និង​ ការ​ធ្វើ​ការងារ​ខ្ពស់។   គេ​រីកធំធាត់​​ក្នុង​កាលៈទេសៈ​ដ៏​​លំបាកមួយ​ដោយ​មាន​ម្ដាយ​គ​ថ្លង់ និង​ឱពុ​ក​ចុង​ពោរពេញដោយ​កំហឹង។ ​ បែប​ណា​ក្ដី​  Johnson ​មិន​អនុញ្ញាត​ឲ្យ​​ពេល​វេលា​ដ៏​លំបាក​នេះ​​​ញាំញី​កាន់​តែ​ខ្លាំង​ឡើង​ឡើយ។  ផ្ទុយទៅវិញ Johnson បាន​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ក្លាយ​ខ្លួន​ជា​​​កីឡាករ​ល្អ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ឡាយ​នៅ​​​​​ថ្នាក់​វិទ្យាល័យ​ដែល​ប្រកួត​ប្រជែង​​លើ​ប្រភេទ​​កីឡា​ជា​ច្រើន និង ជាប់​ចំណាត់​ថ្នាក់​លេខ២​​​នៅ​​កម្មវិធី​ប្រកួត​ចំបាប់​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន ​ទៀត​ផង។

​ជ័យជម្នះ​​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​​ហក់​ចូល​​​ប្រឡូក​ក្បាច់​​គុន​ចម្រុះ​អាជីព​នា​ឆ្នាំ ២០០៧ ​និង​ ទទួលបាន​លទ្ធផល​បន្ត​បន្ទាប់​​សឹង​មិន​គួរ​ឲ្យ​ជឿ​មួយ​នៅ​លើ​សង្វៀន​អាជីព។ ​ទោះ​ជា​រូប​គេ​​ត្រលប់​មក​ប្រកួត​ទម្ងន់ bantamweight ដ៏​រីករាយ និង​ ដំឡើង​ទៅ​ប្រកួត​ទម្ងន់ flyweight ​នា​ឆ្នាំ ២០១២  Johnson ​​បាន​ដើរ​​តាម​វិធី​របស់​ខ្លួន​ដ៏​ត្រឹមត្រូវ។ ​ កីឡាករ​រូប​នេះ​បាន​ផ្ដួល​ជើង​ខ្លាំង​​ជា​ច្រើនដើម្បី​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក UFC Flyweight World Championship និង ការពារ​ខ្សែ​ក្រវាត់​បាន​រហូត​ដល់ ១១សម័យ​ក្នុង​ប្រវត្តិសាស្ត្រ។

កីឡាករ​រហស្សនាម “Mighty Mouse” ​​បាន​ធ្វើ​ឲ្យ​ឈ្មោះ​ល្បីល្បាញ​​នៅ​ពេល​ផ្ដួល​កីឡាករ​​កំពូលៗ​នៅ​តំបន់​អាស៊ី​ទម្ងន់ flyweights រួមមាន Yuya Wakamatsu, Tatsumitsu Wada, និង Danny Kingad ​ ដើម្បី​គ្រង​ខ្សែ​​ក្រវាត់​​ពិភព​លោក ONE Flyweight World Grand Prix Championship កាល​ខែ​តុលា​ ឆ្នាំ ២០១៩។ 

ក្រៅ​ពី​​ជោគជ័យ​​​ក្នុង​ក្បាច់​គុន  Johnson ​ក៏​ជា​អ្នក​ចាក់​ផ្សាយ​ការ​ប្រកួត​ហ្គេម​អនឡាញ​ដ៏​ជំនាញ​ផង​ដែរ។