សង្ខេប
វាជាប្រវត្តិសាស្ត្រធំបំផុតក្នុងមួយខែរបស់ ONE Championship នៅពេលកម្មវិធីប្រកួតត្រូវធ្វើឡើងរាល់សប្តាហ៍ពោលគឺ៤ដងក្នុងមួយខែនៃព្រឹត្តិការណ៍ ONE on TNT I ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែមេសាទៅ។
សម្រាប់គូឯកប្រចាំព្រឹត្តិការណ៍ជាជំនួបដណ្តើមខ្សែក្រវាត់ពិភពលោក។ បន្ទាប់ពីឈ្នះពានរង្វាន់-ខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix មក ជើងឯកគុនចម្រុះពិភពលោក UFC ១២សម័យកាលខ្លាចាស់ Demetrious Johnson ស្វែងរកការសាងកេរ្តិ៍ឈ្មោះជាជើងខ្លាំងគុនចម្រុះគ្រប់សម័យកាល នៅពេលគាត់ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Flyweight ពីម្ចាស់ជើងឯកប្រេស៊ីល Adriano Moraes ដែលបានសន្យាថា រូបគេនឹងក្លាយជាកីឡាករទី១បញ្ឈប់ “Mighty Mouse”។
លើសពីនេះទៀត ជើងឯកគុនចម្រុះពិភពលោក UFC និងជើងឯកពិភពលោក Bellator ៤សម័យកាល Eddie Alvarez ត្រូវឡើងសមរភូមិគុនចម្រុះទល់នឹងជើងខ្លាំងចំណាត់ថ្នាក់លេខ២នៃទម្ងន់ lightweight កីឡាករ Iuri Lapicus។
គូផ្សេងទៀតប្រជុំដោយតារាឆ្នើមៗមានដូចជាជើងឯកមួយថៃពិភពលោក ONE Flyweight មនុស្សដែក Rodtang Jitmuangnon និងជើងខ្លាំងទម្ងន់យក្ស Oumar Kane ក៏មានវត្តមានលើសង្វៀននេះដែរ។
សូមកុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងហួស សូមកំណត់ពេលវេលារំលឹក និងទាញយកម្មវិធី ONE Super App ឥឡូវនេះដែលងាយស្រួលទស្សនាផ្សាយផ្ទាល់គ្រប់គូ និងព័ត៌មានដ៏សំបូរបែប៕
គូប្រកួត
Main Card
- Rodtang
- Jitmuangnon
- Danial
- Williams
- Adriano
- Moraes
- Demetrious
- Johnson
- Eddie
- Alvarez
- Iuri
- Lapicus
Lead Card
- Tyler
- McGuire
- Raimond
- Magomedaliev