Flyweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Adriano
  • Moraes

"Mikinho"

កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
American Top Team / Constrictor Team
មក​ពី
ប្រេស៊ីល
កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
American Top Team / Constrictor Team
មក​ពី
ប្រេស៊ីល

អំពី

Adriano Moraes បាន​សម្រេច​ក្ដី​បំណង​នៃ​ជីវិត​របស់​គេ ដោយ​បាន​យក​ឈ្នះ​​ទល់​នឹង​គ្រប់​ការ​រំពឹង​ទុក និង​រះ​ឡើង​ពី​បាតដៃ​ទទេ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion។ កើត​ជា​ក្មេង​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ក្នុង​ប្រទេស​ប្រេស៊ីល Moraes ធំធាត់​ក្នុង​​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ប៉ុន្តែ​ជីវិត​របស់​គេ​បាន​ផ្លាស់ប្ដូរ​ជា​រឿង​រហូត ពេល​គេ​ត្រូវ​បាន​ស្ត្រី​ចិត្ត​ល្អ​ម្នាក់​សុំ​យក​ទៅ​ចិញ្ចឹម។ វា​បាន​ផ្ដល់​ឲ្យ​គេ​នូវ​ឱកាស​គេ​ត្រូវ​ការ ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​​គេ​បាន​លះបង់​ខ្លួន​ឯង​​ដើម្បី​ធ្វើ​ឲ្យ​ម្ដាយ​ចិញ្ចឹម​របស់​គេ​មាន​មោទនភាព។

គេ​ចាប់​ផ្ដើម​ដំណើរ​នៃ​សិល្បៈ​ក្បាច់​គុន​​​នៅ​អាយុ​៧​ឆ្នាំ បន្ទាប់​ពី​ម្ដាយ​របស់​គេ​សម្រេច​ចិត្ត​បញ្ជូន​គេ​ចូល​សាលា​ហ្វឹកហាត់​ក្បាច់​​យូដូ ហើយ​មិន​យូរ​ប៉ុន្មាន​គេ​បាន​ចាប់​យក​កីឡា​ប្រេស៊ីល Capoeira មួយ​ទៀត។ យ៉ាងណាក្ដី គេ​បាន​​ក្លាយ​ខ្លួន​ជា​មនុស្ស​មិន​ស្កប់ស្កល់ ដោយ​សម្រេច​ចិត្ត​​ចូល​ហាត់​ចំបាប់​ប្រេស៊ីល​ (BJJ) មួយ​ទៀត​​ដើម្បី​ការពារ​ខ្លួន។ ​ចំបាប់​ប្រេស៊ីល​បាន​បញ្ឆេះ​ចំណង់ចំណូលចិត្ត​របស់ Moraes ហើយ​គេ​បាន​បង្ហាញ​​ពី​ទេពកោសល្យ​​ធម្មជាតិ​ ធ្វើ​ឲ្យ​ឈ្មោះ​របស់​ខ្លួន​ឯង​​លេចធ្លោ​ក្នុង​កម្មវិធី​ចំបាប់​ រហូត​​​ឡើង​ដល់​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ។ ក្នុង​ឆ្នាំ​២០១១ Moraes បាន​សម្រេច​ចិត្ត​តេស្ដ​​សមត្ថភាព​​ខ្លួន​ឯង​ក្នុង​កីឡាករ​គុនចម្រុះ ដោយ​ប្រកួត​ក្នុង​ប្រទេស​ប្រេស៊ីល​ឈ្នះ​៩​ប្រកួត​ដំបូង​ជាប់​គ្នា​ក្លាយ​ជា​ជើងឯក​ក្នុង​តំបន់។

ភាព​ជោគជ័យ​នេះ​​បាន​បន្ត​ក្នុង​ស្ថាប័ន ONE Championship ដែល​ជា​កន្លែង​គេ​​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​យក​បាន​និង​ការពារ​ខ្សែក្រវាត់ ONE Flyweight World Title។ គេ​បាន​បាត់បង់​ខ្សែក្រវាត់​នៅ​ចុង​ឆ្នាំ​២០១៥​ទៅ​កាន់​កីឡាករ Kairat Akhmetov ក្នុង​ក្ដី​ឈឺចាប់​ការ​សម្រេច​ឲ្យ​ចាញ់​មិន​ឯកច្ឆន្ទ។ ប៉ុន្តែ​​​ជ័យជម្នះ​​​ក្រោយ​ៗ​ជា​បន្តបន្ទាប់​គេ​បាន​យក​វា​មក​វិញ។ ត្បិត​បាត់បង់​ខ្សែក្រវាត់​​ពិភពលោក​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨​ទៅ​កាន់​ដៃ​គូ​ប្រជែង​​យូរ​ឆ្នាំ Geje Eustaquio កីឡាករ Moraes មិន​អស់​សង្ឃឹម​ឡើយ។ ក្នុង​ការ​ប្រកួត​​លើក​ទី​៣ គេ​បាន​​យក​ឈ្នះ Eustaquio ជា​លើក​ទី​២ ​គ្រង​តំណែង​ខ្សែក្រវាត់​ ONE Flyweight World Champion ជា​ថ្មី។