News

Superbon មាន​ទំនុក​ចិត្ត​ពេល​ជួប​ Petrosyan ​ថា៖«​ខ្ញុំ​អត់​មាន​ចំណុច​ខ្សោយ​ទេ»

Normal 0 false false false EN-US ZH-CN KHM

 

Superbon ​បាន​​ឈ្នះ​ជើង​ឯក​កម្រិត​កំពូល​ជា​នៅ​ក្នុង​អាជីព​ក្បាច់​គុនរបស់​ខ្លួនប៉ុន្តែ​រូប​គេ​អាច​បង្កើត​​កំណត់​ត្រា​ក្នុង​ការ​ផ្ដួល​វីរបុរស​ឃីកបុកសីង
 និង​ ​​អាច​​​ឈ្នះ​​ប្រាក់​រង្វាន់​​​ច្រើន​បំផុត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី១៥ ខែ តុលា​​នេះ។

កីឡាករ​ថៃ នឹង​ឡើង​ទៅ​ជួប​​វីបុរស​​​កូន​កាត់​​អ៊ីតាលី​-អាមេនី Giorgio “The Doctor” Petrosyan ​ក្នុង​ការ​បើក​សម្ពោធ​ដំណ្ដើម​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Featherweight ​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE ដែល​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​ពី​កីឡដ្ឋាន​ Singapore Indoor Stadium។

Petrosyan ​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​១​ក្នុង​ទម្ងន់​ featherweight នៃ​ប្រភេទ​​កីឡា​ឃីកបុកសីង   និង​ឡើង​ដល់​ចំណុច​ល្អ​បំផុត​ក្នុង​អាជីព​ជា​មួយ​នឹង​កំណត់​ត្រា​ឈ្នះ ១០៤ ដង ចាញ់ ២ ដង និង​ស្មើ ២ ដង (លទ្ធផល​មោឃៈ ២ លើក)។  ​គេ​ឈ្នះ​ជើង​ឯក​​ពិភព​លោក​ជា​ច្រើន និង​​ ​​ជើង​ឯក ONE Featherweight Kickboxing World Grand Prix  ​កាល​ឆ្នាំ ២០១៩។

រីឯ​ Superbon ​ដែល​ស្ថិត​នៅ​លំដាប់​ទី២​ក្នុង​ប្រភេទ​ទម្ងន់​នេះ ​​​​របស់​ថៃ​​មាន​កំណត់​ត្រា​ល្អ​ណាស់​ដែរ ពោល​ឈ្នះ ១១១ ដង និង​ចាញ់ ៣៤ ដង​ប៉ុណ្ណោះ។ ​គេ​កំពុង​កាន់​កំណត់​ត្រា​ឈ្នះ​ ១០​លើក​ជាប់​គ្នា

មុន​ពេល​ប្រកួត​ខ្សែ​ក្រវាត់​ World Title ​ទល់​នឹង​ Petrosyan អ្នក​លេង​ឃីកបុកសីង Superbon ជជែក​អំពី​ការ​ហ្វឹកហាត់, លម្អិត​អំពី​វីរបុរស, និង ពន្យល់​អំពី​​ហេតុ​ផល​ដែល​អាច​ផ្ដួល “The Doctor” បាន។

ONE Championship: អ្នក​ត្រូវ​ប្រកួត​នឹង​ Giorgio Petrosyan សម្រាប់​ប្រជែង​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Title។ តើ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ឯ​ណា។

Superbon: ដោយ​សារ​តែ​កូវីដ-១៩ វាយ​លុក​ខ្លាំង​នៅ​បាង​កក ​ខ្ញុំ​បាន​ផ្លាស់​ទៅ​ហ្វឹកហាត់​នៅ​ក្លិប Khun Suek Muay Thai Gym នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ​ក្លិប​នេះ​ធំ ហើយ​អាច​​​សម​ប្រកួត​ជា​មួយ​​ជើង​ខ្លាំង​ៗ​នៅ​ទី​​នោះ​បាន។ ​គ្រូ​របស់​ខ្ញុំ គឺ លោក​គ្រូ​ Gae ដដែល។ ​តែ​ខ្ញុំ​មាន​​អតីត​ជើង​ឯក​​មួយ​ថៃ  Sarawut Lukbanyai និង Petcheak Sor Suwanbhakti ​មក​ជួយ​ខ្ញុំ​ទៀត​ផង​ក្នុង​ការបម្លាស់​ទី និង​ស្នៀត​ផ្សេង​ៗ។ ដូច្នេះ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​ល្អ​ណាស់​និង​គ្មាន​បញ្ហា​ទេ​ចំពោះ​ការ​ហ្វឹកហាត់​ពីរ​វេន​នៅ​ទី​នោះ​

ជា​ធម្មតា ពេល​​ព្រឹក​ ខ្ញុំ​ហាត់​រត់ និង​ហាត់​ប្រាណ។ ពេល​រសៀល ​ខ្ញុំហាត់​សម​វ៉ៃ​គ្នា, កាយសម្បទា និង ហាត់​វ៉ៃ​កណ្ដាប់​ដៃ, ជើង, ជង្គង់ និង​កែង។ ហើយ​ពេល​ខ្លះ​ទៅ​ហាត់​នៅ​ឆ្នេរ​សមុទ្រ

ONE: គិត​យ៉ាង​ណា​ចំពោះ Petrosyan, ហើយ​អ្វី​ជា​ការ​​ចំណាំ​លើ​ស្ទិល​វ៉ៃ​របស់​គេ ?

Superbon: ​ក្រោយ​បាន​សិក្សា​វីដេអូ​របស់​គាត់​ជា​ច្រើន គឺ គាត់​មិន​អាច​ឡើង​ជង្គង់​បាន​ល្អ​ទេ។

ចំណុច​ខ្លាំង គេ​មាន​កណ្ដាប់​ដៃ​សម្លាប់ និង​ចេញ​ស្នៀត​លឿន​ៗ។ ​ក្បាច់​គ្រោះ​ថ្នាក់ គឺ ក្បាច់​ប្រយុទ្ធ។ គេ​អាច​ចេញ​កណ្ដាប់​ដៃ ​និង ​ទាត់​ដោយ​កម្លាំង​ជើង​មហាសាល។ គេ​ខ្លាំង​ណាស់។ ​ខ្ញុំ​នឹង​ប្រើ​វិធី​បម្លាស់​ទី​សិន ហើយ វាយ​ប្រហារ​គេ​​ពេល​ខ្ញុំ​មាន​ឱកាស។

ONE: អ្វី​ទៅ​ជា​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​អ្នក​?

Superbon: ​ខ្ញុំ​អត់​មាន​ចំណុច​ខ្សោយ​នោះ​ទេ។ ​ចំណុច​ខ្លាំង​របស់​ខ្ញុំ គឺ ប្រកួត​បាន​ល្អ​គ្រប់​ទឹក។ ​ដោយ​មាន​​ប្រវត្តិ​ប្រកួត​មួយ​ថៃ ​ខ្ញុំ​អាច​សម្រប​ខ្លួន​ចំពោះ​ក្បាច់​ទាត់​យ៉ាង​ល្អ។ ​ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ជាង​គាត់ [Petrosyan]។

ONE: អ្វី​ទៅ​ជា​ផែន​ការ​របស់ Petrosyan?

Superbon: គាត់​នឹង​ដើរ​ចូល​ដើម្បី​វាយ​ប្រហារលើ​ខ្ញុំ, ប្រើ​អាវុធ​ឆ្ងាយ​ដូច​ជា​ទាត់ និង កណ្ដាប់​ដៃ​ជា​ដើម។ គាត់​នឹង​គេច​មិនឲ្យ​ខ្ញុំ​ចាប់​អុក​ងាយៗ​ទេ។

ONE: តើ​មាន​ផែន​ការ​អ្វី​ដើម្បី​ទប់​ស្ថានការណ៍​នេះ?

Superbon: ខ្ញុំ​នឹង​ដាក់​ការ​គាប​សង្កត់​ឲ្យ​ខ្លាំង និង ​រក្សាយ​ការ​ប្រកួត​ឲ្យ​ល្អ​កុំ​ឲ្យ​ភ្លាត់។ យើង​សិន​​មាន​ឱកាស​បញ្ចប់​រូប​គេ ខ្ញុំ​នឹង​មិន​អល់​ឯក​ទេ។ ​ខ្ញុំ​នឹង​ធ្វើ​ភ្លាម។ វា​ជា​ការ​តេស្ត​សមត្ថភាព​របស់​យើង​ទាំង​ពីរ​ផង។ ហើយ​ចំណុច​ខ្សោយ​របស់​​គាត់ គឺ ​អត់​សូវ​ចេញ​ជង្គង់។

ONE: តើ​​អ្នក​មាន​ល្បិច​ពិសេស​ទប់​ទល់​នឹង “The Doctor” ទេ?

Superbon: នោះ​ជា​រឿង​សំងាត់។ ​សូម​រង់​ចាំ​តាម​ដាន​នៅ​លើ​សង្វៀ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ គឺ ​ការ​ហ្វឹកហាត់​បែប​ធម្មជាតិ​នៅ​ឆ្នេរ Krabi ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថាម​ពល​ខ្លាំង។ វា​ល្អ​សម្រាប់​ការ​គិត​ផង​ដែរ។

Superbon whips a head kick at Sitthichai

ONE: ចុង​ក្រោយ តើ​​គិត​ថា​ការ​ប្រកួត​នេះ​ចប់​ដោយ​​វិធី​ណា? តើ​អាច​ទស្សន៍​ទាយ​បាន​ទេ?

Superbon: វា​ពិបាក​ក្នុង​ការ​ទាយ និង​ពិបាក​ផ្ដួល​​គាត់​ឲ្យ​សន្លប់ ​ព្រោះ​គាត់​ជា​កីឡាករ​កម្រិត​ខ្ពស់។ យើង​ក៏​មាន​ក្បាច់​​រៀងៗ​ខ្លួន។ យើង​បែប​មិន​មាន​​អ្នក​សន្លប់​ទេ។ យើង​នឹង​​ចាញ់​ឈ្នះ​ដោយ​ពិន្ទុ។

ចុចអាន : Meet The 2021 ONE Featherweight Kickboxing World GP Contenders

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។