Kickboxing

Rodtang ប្រតិកម្ម​ចំពោះ​ការ​ហៅ​របស់​ Adiwang, កា​រ​អធិប្បាយ​នាំ​ឲ្យ​​ឈឺ​​ចាប់​​របស់​ Mongkolpetch

មាន​មនុស្ស​ជា​ច្រើន​ចង់​តេស្ត​សមត្ថភាព​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Flyweight ​កីឡាករ Rodtang “The Iron Man” Jitmuangnon ​ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ  មានការ បោះពាក្យសម្ដីរបស់តារាហ្វីលីពីន Lito “Thunder Kid” Adiwang និង​តារាជើង​ចាស់ថៃ Mongkolpetch Petchyindee Academy ជាហូរហែ។ 

ទីបំផុត​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់ flyweight បាន​ឆ្លើយ​តប​ហើយ។ 

ដំបូង​ “The Iron Man” បាន​ផ្ដោត​លើ Adiwang  ដែលបាន​កោះហៅរូបគេ កាល​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ។ 

អ្នក​លេង​គុន​ចម្រុះ​ហ្វីលីពីន ​ចង់​ប្រកួត​នៅ ONE Super Series Muay Thai ឬ ឃីកបុកសីង​ ក្នុង​ក្ដី​សុបិន​​របស់​ខ្លួន ហើយ​គេ​មាន​ជំនឿ​​ថា​នឹង​ផ្ដល់​មេរៀន​ឲ្យ «មនុស្ស​ដែក​» ​ចាញ់​ជា​លើក​ដំបូង​នៅ​​​សង្វៀន​លំដាប់​ពិភព​លោក​នេះ។ 

Rodtang  បាន​លឺ​ថា​តារា​ទម្ងន់​ strawweight បាន​ស្នើ​សុំ​ប្រកួត និង​មាន​ឆន្ទៈ​​ជួប​រូប​គេនៅ​លើ​សង្វៀន។ 

ជើង​ខ្លាំង​ថៃ​រូប​នេះ​ថ្លែង​ថា ៖«បើ​សិន Lito គិត​ថា​គេ​មាន​​​ល្បិច​ដើម្បី​ផ្ដួល​ខ្ញុំ​បាន ​នោះ​ខ្ញុំ​នឹង​ស្វាគមន៍​រូប​គេ​ដើម្បី​ឡើង​ជួប​ខ្ញុំ»។ 



«​វា​អាស្រ័យ​លើ​ទម្ងន់  ថា​តើ​គេ​ចង់​ដំឡើង​ទម្ងន់ ឬ ទម្លាក់​ទម្ងន់​ចុះ​ក្រោម។  វា​​ក៏​អាស្រ័យ​លើ​ច្បាប់​ប្រកួត​ផង​ដែរ ចង់​ប្រកួត​មួយ​ថៃ ឃីកបុកសីង ឬ  MMA។  បើ​ប្រកួត MMA ខ្ញុំ​​រក​ពេល​វេលា​ដើម្បី​ហ្វឹកហាត់​សិន យ៉ាង​ហោច​ក៏​មួយ​ឆ្នាំ​ដែរ»។  Rodtang បន្ត​បែប​នេះ។ 

ខណៈ  “The Iron Man” ​​ឆ្លើយ​តប​នឹង Adiwang  ​​មាន​រឿង​ក្ដៅ​ស្លឹក​ត្រចៀក​មួយ​ទៀត​​​ចំពោះ​​មិត្ត​រួម​ជាតិ​ថៃ។ 

Philippine mixed martial artist Lito Adiwang is ready for war in the Circle!

បន្ទាប់​ពី Mongkolpetch ឈ្នះ​ដោយ​ពិន្ទុជាឯកច្ឆន្ទលើកីឡាករមួយ​ថៃលំដាប់ទី៤ទម្ងន់ flyweight, Elias “The Sniper” Mahmoudi នៅ​កម្មវិធី ONE: FULL BLAST II កាល​ខែមិថុនា  មានមនុស្សជាច្រើនដាក់ចម្ងល់ថា តើ​រូប​គេមានសមត្ថភាពគ្រប់គ្រាន់អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពីមិត្តរួមជាតិ ឬ ទេ។ 

ក្រោយជ័យជម្នះនោះ កូនសិស្សមកពីក្លិប Petchyindee Academy មិន​ទាន់​ចាញ់​ទាល់​តែ​សោះ ៤-០ នៅ​សង្វៀន ONE Super Series និង​ស្ថិត​​​ជា​អ្នក​ប្រជែង​​ខ្សែ​ក្រវាត់​កំពូល​ម្នាក់។ 

ទោះ Rodtang កោត​សរសើរ​ចំពោះ​លទ្ធផល​កន្លង​ទៅ ​ប៉ុន្តែ  គេ​ណែ​នាំ​ឲ្យ​មិត្ត​រួម​ជាតិ​ជួប​តារា​លំដាប់​ទី​២ Jonathan “The General” Haggerty, តារា​លំដាប់​ទី​៣ “The Angel Warrior” Panpayak Jitmuangnon, ឬ ប៉ះ​ Mahmoudi ម្ដង​ទៀត​​សិន។ 

Mongkolpetch មាន​អារម្មណ៍​ឈឺ​ចាប់​​​ពេល​ដឹង​ការ​​អធិប្បាយ​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ flyweight  និង ឆ្លើយ​វាយបកវិញ​ថា ៖ «ពេល​ខ្ញុំក្លាយ​ជា​តារាមួយរូប អ្នកឯងគ្រាន់តែជាសំរាមនៅជាយក្រុងប៉ុណ្ណោះ»។ 

ពាក្យ​ទាំង​នោះ​​ធ្វើឲ្យ​ “The Iron Man” ចិត្ត​ដាច់​កាន់​តែ​ខ្លាំង  ទោះ​ពី​មុន​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​គ្នា និង​ធ្លាប់​លេង​បាល់ទាត់​ជាមួយ​គ្នា​ក៏​ដោយ។ 

Rodtang សារភាព​ថា ៖« ខ្ញុំ​មិន​ធ្លាប់​គិត​ទេ​ថា អ្នក​ដែល​ខ្ញុំ​​​គោរព​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​​តាម​រយៈ​ការ​​អធិប្បាយ​បែប​នេះ​សោះ។  អ្វី​ដែល​ខ្ញុំ​​ផ្ដល់​ការ​ណែនាំ ។ [ការ​ឈ្នះ​របស់​គាត់​ថ្មីៗ​នេះ] គឺ​ល្អ​សម្រាប់​គាត់។ ​ខ្ញុំ​គ្មាន​យោបល់​ទេ»។

Pictures from the Mongkolpetch Petchyindee Academy vs. Elias Mahmoudi bout at ONE: FULL BLAST II

Rodtang ជឿ​ថា Mongkolpetch​ ដែល​មាន​​កំណត់​ត្រា​ឈ្នះ ១១៥ ដង ចាញ់ ៤០ ដង និង​ ស្មើ ២ ដង​ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Lumpinee Stadium Muay Thai World Championship នោះលើស​ពី​ការ​​ត្រៀម​ខ្លួន​ទៅ​ទៀត​​ដើម្បី​ដណ្ដើម​ខ្សែ ក្រវាត់​ ONE World Title ។ 

គេ​នៅ​មាន​អារម្មណ៍​ថា​សិស្ស​គុន​ក្លិប​ Petchyindee Academy ​ត្រូវ​ការ​ពេល​វេលា​​បន្តិ​​ច​​ទៀត​ដើម្បី​រៀប​ចំ​ខ្លួន។ 

ម្ចាស់​ខ្សែ​ក្រវាត់​គូស​បញ្ជាក់​ថា ៖«ពិតណាស់! ខ្ញុំ​គិត​ថា Mongkolpetch ​ត្រៀម​រួច​ហើយ ព្រោះ​គាត់​មាន​បទ​ពិសោធន៍​ច្រើន។ គាត់​មាន​ការប្រកួត​ច្រើន​រួចរាល់ហើយ។  ប៉ុន្តែ ខ្ញុំ​នៅ​តែ​គិត​ថា គេ​ត្រូវ​កសាង​កេរ្តិ៍​ឈ្មោះ​មួយ​​ចំនួន​​ទៀត​ដើម្បី​ក្លាយ​ជាង​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ដ៏​ល្អ​ម្នាក់»។ 

ទោះ Mongkolpetch មាន​ស្នៀត​គ្រោះ​ថ្នាក់ និង​ប្រកួត​យ៉ាង​គឃ្លើន​ក៏​ដោយ​  Rodtang ​ជឿ​ថា​គេ​​នៅ​តែ​អាច​ផ្ដួល​កូន​សិស្ស​មក​ពី​ក្លិប​ Petchyindee Academy  បាន។ 

ម្ចាស់​ខ្សែ​ក្រវាត់​សង្កត់​ធ្ងន់​ថា ៖«​នៅ​ប្រទេស​ថៃ កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន​ផ្ដួល​គូ​ប្រកួត​បន្ត​បន្ទាប់។ ប៉ុន្តែ Mongkolpetch តែង​តែ​ដួល​ច្រើន​ដង​នៅ​ពេល​គេ​ទទួល​រង​កណ្ដាប់​ដៃ»។

Rodtang Jitmuangnon fights Tagir Khalilov at ONE: FISTS OF FURY

គេ​រង់​ចាំ​តែ​ពេល​វេលា​ ប៉ុណ្ណោះ​ថា​ Rodtang  អាច​ប៉ះ​ Adiwang ឬ Mongkolpetch ​នៅ​លើ​សង្វៀន។ 

ចុចអាន : Building The Perfect Muay Thai Fighter From ONE Superstars

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។