Muay Thai

Petchmorakot ​រំពឹង​ថា​​អាច​ផ្ដួល​វីរបុរស​ Yodsanklai ឲ្យសន្លប់

បន្ទាប់​ពី​បង្កើត​​កំណត់​​ត្រា​​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​សង្វៀន​លំដាប់​ពិភព​លោក ​ONE Championship​ ​នា​ដើម​ឆ្នាំ​នេះ ជើង​ខ្លាំង​ Petchmorakot Petchyindee Academy​ ​កំពុង​សម្លឹង​​មើល​ជ័យជម្នះ​បន្ថែម​​ទៀត​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​វីរបុរស​មួយ​ថៃ​ Yodsanklai IWE Fairtex​ ឬ ​​​គេ​ស្គាល់​រហស្សនាម​ថា​​ “The Boxing Computer”។

 

នៅ​ថ្ងៃ​ទី​ ៣១ ​កក្កដា ​ខាង​មុខ​​នេះ​ Petchmorakot​ ​នឹង​ឡើង​មក​ការពារ​​​ខ្សែ​ក្រវាត់​ពិភព​លោក​​ ONE Featherweight Muay Thai World Championship ​ទល់​នឹង​​ Yodsanklai IWE Fairtex ​ក្នុង​នាម​ជា​គូ​ឯក​រង​នៃ​កម្មវិធី​ ONE: NO SURRENDER ​នៅ​​រាជធានី​បាងកក​ប្រទេស​ថៃ។

​នេះ​ជា​ការ​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​របស់​សិស្ស​​គុន​​​ក្លិប​ Petchyindee Academy ​និង​ ​ជា​ការ​ប្រកួត​ដ៏​​​ធំ​បំផុត​ក្នុង​អាជីព​របស់​​គេ។ ​«​​នេះ​​ជា​ការ​ប្រកួត​មួយ​ថៃ​​សំខាន់​ខ្លាំង​ក្នុង​ជីវិត​របស់​ខ្ញុំ។ Yodsanklai​ ​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​កម្រិត​ពិភព​លោក។ ​​​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង ជា​វីរបុរស​​មួយ​ថៃ​​ទៀត​ផង។ ​ ​បើ​សិន​ខ្ញុំ​​អាច​យក​ឈ្នះ​​ Yodsanklai ​ខ្ញុំ​​នឹង​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ទូទាំង​សកល​លោក​ដូច​គ្នា»។ ​ Petchmorakot ​​បាន​ថ្លែង​បែប​នេះ។

ONE Featherweight Muay Thai World Champion Petchmorakot Petchyindee Academy

កាល​ខែ​កុម្ភៈ​ Petchmorakot ​​បាន​បង្កើត​កំណត់​ត្រា​ល្អ​បំផុត​ពេល​គ្រប់គ្រង​សង្វៀន​លើ​​​មិត្ត​រួម​ជាតិ​ Pongsiri PK.Saenchaimuaythaigym ​ពេល​​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​ និង​ ​គ្រង​ខ្សែ​ក្រវាត់​ ONE Featherweight Muay Thai World Championship ​ដែល​គេ​​​​សម្ពោធ​ដាក់​ឲ្យ​ប្រកួត​លើក​ដំបូង។

កីឡាករ​វ័យ​២៦​ឆ្នាំ​​​រូប​នេះ​ ​បាន​ប្រើ​ក្បាច់​​វ៉ៃ​កាត់​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកួត​​ដាក់​ខ្សែ​ក្រវាត់​​នោះ​ និង​ ​ប្រើ​កាយសម្បទា​​​អំណោយ​ផល​​យក​ប្រៀប​​លើ​​មិត្ត​រួម​ជាតិ​នៅ​សង្វៀន​ Istora Senayan​ ​នា​ក្រុង​ហ្សាការតា​​ប្រទេស​​ ឥណ្ឌូណេស៊ី។

បន្ទាប់​ពី​ស្ទាបស្ទង់​បច្ចេកទេស​​​​នៅ​ទឹក​ដំបូង​ Petchmorakot ​ បាន​បើ​ក្បាច់​​ជា​ច្រើន​ដូច​ជា​​ខាវ​ឆ្វេង​ស្ដាំ,​ ការ​ទាត់​ជើង​ឆ្វេង, ​​​ការ​អុក​ជង្គង់​ខ្លាំង​ៗ​ ​និង​​ ​ប្រើ​កែង​​​​ជា​រឿយៗ​ដែល​នាំ​ឲ្យ​​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​​ខាង​លើ

Petchmorakot​ រំលឹក​​​ថា​ ៖«​​​​​ទឹក​ទី១​ ជា​ការ​វាស់​ស្ទង់​បច្ចេកទេស​គ្នា​។ [​ខ្ញុំ​មើល​] ​អំពី​ការ​​ចេញ​ស្នៀត​របស់​គេ។ ​​គេ​មាន​ជំនាញ​ល្អ ​ប៉ុន្តែ​ ​គេ​ទាប​ជា​ខ្ញុំ។ ​ដូច្នេះ​ខ្ញុំ​អាច​ប្រើ​​​ការ​ចេញ​ស្នៀត​ពី​ចម្ងាយ​តាម​ផែន​ការ​របស់​ខ្ញុំ។ ​ខ្ញុំ​មាន​ប្រៀប​ជាង​ព្រោះ​​ ខ្ញុំ​អាច​ប្រើ​​អាវុធ​វែង​បាន​ល្អ​និង​ ​ឈ្នះ​ការ​ប្រកួត​​នោះ»។



​ក្រោយ​ Petchmorakot ​គ្រង​ខ្សែ ក្រវាត់​​ពិភព​លោក​​បាន​​រយៈ​ពេល​មួយ​ខែ​​ ONE ​បាន​ផ្អាក​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដោយ​សារ​តែ​មេរោគ​រាតត្បាត​ COVID-19។ ​ទោះ​មិន​បាន​​ហ្វឹកហាត់​ដិតដល់​ជា​មួយ​ដៃ​គូ​ផ្សេង​ទៀត ​ប៉ុន្តែ​ ​រូប​គេ​បាន​ហ្វឹកហាត់​​រក្សា​កម្លាំង​​យ៉ាង​​ល្អ​បំផុត​​​និង​បន្ត​អភិវឌ្ឍ​​​​តិកនិក​​ឲ្យ​កាន់​តែ​មុត​ស្រួច​នា​ពេល​បច្ចុប្បន្ន។
ទោះ​ជា​​មាន​បញ្ហា​ប្រឈម​នានា​​ប៉ុន្តែ​​កីឡាករ​មក​ពី​បាងកក​បាន​​រត់​ហាត់​កម្លាំង​ ៥ ​គីឡូម៉ែត្រ​ជា​រៀងរាល់​ព្រឹក, រក្សា​ទម្ងន់​បាន​ល្អ, ​និង​ហាត់​វ៉ៃ​បាវ​សាក់​ខ្លាំង​ៗ​ដែល​​រូប​គេ​ជឿ​ជាក់​​ថា​អាច​ការពារ​ខ្សែ​ក្រវាត់​បាន។

​ទំ​បំផុត​​ចុង​ខែ​​មិថុនា​ Petchmorakot ​ត្រូវ​បាន​​ផ្ដល់​​ឱកាស​​ឡើង​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​​ ONE Featherweight Muay Thai World Title ​ជា​លើក​ដំបូង​​​នៅ​ប្រទេស​របស់​ខ្លួន។

​កូន​សិស្ស​មក​ពី​ក្លិប​ Petchyindee​ ​បាន​គូស​បញ្ជាក់​​​​យ៉ាង​ដូច្នេះ​ ​៖«​ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ជួប​ Yodsanklai ​ដែល​ជា​វីរបុរស​នៃ​ក្បាច់​គុន​មួយ​ថៃ ​ព្រោះ​គេ​ទទួល​ស្គាល់​ទូទាំង​ប្រទេស​។ ​ខ្ញុំ​កំពុង​ហ្វឹកហាត់​ពីរ​វេន​​ក្នុង​មួយ​ថ្ងៃ​​​មុន​ការ​ប្រកួត​ដ៏​​កក្រើក​នេះ។ ​នេះ​​​ជា​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ដំបូង​ និង​ប្រកួត​នៅ​ក្នុង​ប្រទេស​កំណើត។​ ខ្ញុំ​នឹង​បង្ហាញ​ដល់​​មនុស្ស​​ទូទៅ​ថា​ខ្ញុំ​សម​នឹង​ទទួល​វា»។

Yodsanklai IWE Fairtex knocks out Luis Regis

Petchmorakot ​មិន​សូវ​ខុស​គ្នា​ពី​ “The Boxing Computer” នោះ​ទេ។ ​ Yodsanklai ​ល្បី​តាម​រយៈ​ក្បាច់​ទាត់​ជើង​​ឆ្វេង​របស់​គេ និង​ ​​ក្បាច់​ម៉ាត់​ដ៏​មាន​កម្លាំង។ ​Yodsanklai​ ​​បាន​​ឈ្នះ​​ជើងឯក​កម្រិត​ពិភព​​​លោក​ជា​ច្រើន​ក្នុង​ពិភព​គុន​មួយ​ថៃ។

បុរស​វ័យ​៣៤​ ​ឆ្នាំ​មក​ពី​ផាត់តាយ៉ា​ ​​ក៏​បាន​បង្កើត​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​ជា​ច្រើន​នៅ​សង្វៀន​ The Home Of Martial Arts(ONE) ​រួម​បញ្ចូល​ទាំង​​ការ​ម៉ាត់​បី​ដៃ​​​ធ្វើ​ឲ្យ​ Luis Regis ​សន្លប់​ឈឹង​កាល​ខែ​​ធ្នូ​ឆ្នាំ ២០១៨ ​ និង​ ផ្ដួល​ជើង​ខ្លាំង​​ Andy “Souwer Power” Souwer ​ឲ្យ​សន្លប់​​ផង​ដែរ​​នា​​ខែ​មីនា​ ឆ្នាំ ២០១៩។

យ៉ាង​ណា​ក្ដី​ Petchmorakot ​នៅ​តែ​បង្ហាញ​ការ​គោរព​ដល់​​វីរបុរស​មក​ពី​ក្លិប​​ Fairtex ​ ​ប៉ុន្តែ​ គេ​មាន​ទំនុក​​​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ និង​ អាច​ទទួល​ជ័យជម្នះ។ ​ ​ម្ចាស់​ខ្សែ​​ក្រវាត់​បន្ត​​​​រំលឹក​ដល់​ ​Yodsanklai ​​​ទៀត​ថា​​ ៖«​ចំណុច​ខ្សោយ​របស់​​គាត់​គឺ​ស្ថិត​នៅ​លើ​អាយុ។ ​​​​​គាត់​នឹង​អស់​កម្លាំង​ត្រឹម​ទឹក​ទី៤ ឬ​ទឹក​ទី៥។ ​ខ្ញុំ​នឹង​ប្រើ​កម្លាំង​វ័យ​ក្មេង​របស់​​​ខ្ញុំ​តតាំង​​រូប​គេ​​ឲ្យ​ស្វិតស្វាញ,​ ​ដាក់​ការ​គាប​សង្កត់​ឲ្យ​​គេ​អស់​កម្លាំង​​ និង​ ​​វ៉ៃ​​ផ្ដាច់​តែ​ម្ដង»។

Petchmorakot ​បាន​ដាក់​ផែន​ការ​ក្នុង​ចិត្ត​រួច​មក​ហើយ​ដើម្បី​​ដាក់​សម្ពាធ​​​រហូត​ធ្វើ​ឲ្យ​ Yodsanklai អស់​ថាមពល​ ហើយ​បន្ទាប់​មក​ គឺ​​ប្រើ​ស្នៀត​ដើម្បី​វ៉ៃ​ផ្ដាច់​តែ​ម្ដង។
«​ខ្ញុំ​​​នឹង​ប្រើ​ស្នៀត​ដូច​ជា​កែង​ និង​ ជង្គង់​ឲ្យ​ល្អ។ ​វា​ជា​​ការ​ប្រកួត​មួយ​ថៃ​​ ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការងារ​​ឲ្យ​ខ្លាំងក្លា​ទាំង​កែង​ និង​ជង្គង់​ដើម្បី​ទទួល​ជ័យជម្នះ»។ ​
ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​បាងកក​​​មាន​ភាព​ជឿជាក់​ថា​ អាច​ការពារ​ខ្សែ​ក្រវាត់​​​បាន​ថែម​ទាំង​ផ្ដួល​វីរបុរស​​ឲ្យ​សន្លប់​​ទៀត​​ផង​ និង​ ​ក្លាយ​ខ្លួន​ជា​វីរបុរស​ម្នាក់​ក្នុង​​ពិភព​មួយ​ថៃ។

​ក្រោយ​ការ​ប្រកួត​ចប់​ Petchmorakot ​​​នៅ​តែ​បង្ហាញ​មិត្តភាព​ដ៏​ខ្លាំងក្លា​​ចំពោះ​ “The Boxing Computer”​ ​ដដែល​ទោះ​ជា​សត្រូវ​នៅ​លើ​​សង្វៀន​ក៏​ដោយ​។ ​Petchmorakot​ សង្កត់​ធ្ងន់​​​​ថា​ ​​៖«Yodsanklai ​…សូម​​​​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​យើង​អស្ចារ្យ។ ​ប៉ុន្តែ​ ​យើង​នៅ​តែ​​​ជា​មិត្តភាព​រឹងមាំ​​ក្រោយ​ការ​ប្រកួត»។

ចុចអាន Petchmorakot, Yodsanklai Ramp Up Intensity During Training Camps