News

Petchdam មាន​បំណង​ផ្ដួល​ Naito ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោ​ក​ជា​ថ្មី

ថ្មីៗ នេះ “The Baby Shark” Petchdam Petchyindee Academy ​នៅ​តែ​មាន​មហិច្ឆតា​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មាស​ ONE Super Series ​ត្រលប់​មក​វិញ។ 

​តារា​ថៃ​មាន​បទ​ពិសោធន៍​​រួច​ទៅ​ហើយ​​ក្នុង​ការ​ដណ្ដើម​បាន​ជោគជ័យ​ World Championship ​នៅ​សង្វៀន​លំដាប់​ពិភព​លោក ហើយ​ ចង់​ត្រលប់​មក​ពាក់​ខ្សែ​ក្រវាត់​ជា​ថ្មី ដែល​រូប​គេ​ត្រូវ​តែ​ ផ្ដួល Taiki “Silent Sniper” Naito ​នៅ​សង្វៀន​ ONE: REVOLUTION ​ជា​មុន​សិន​នៅ​ថ្ងៃ​សុក្រ​ទី ២៤ ខែ ​កញ្ញា​ នេះ។ 

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Flyweight Kickboxing World Champion ​បាន​ស្គាល់​គូ​ប្រកួត​ច្រើន​ក្នុង​កា​រ​ប្រកួត​មួយ​ថៃ ហើយ គេ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​​លើ​តារា​ជប៉ុន។ 

Petchdam ថ្លែង​ថា ៖«​ខ្ញុំ​​ដាក់​ផែន​ការ​​យក​ឈ្នះ​ការ​ប្រកួត​នេះ ព្រោះ ​វា​នឹង​ជួយ​​ជំរុញ​ទឹក​ចិត្ត​​ដល់​ខ្ញុំ​ នា​ពេល​បន្ទាប់​។  ​ជា​មួយ​នឹង​ទំនុក​ចិត្ត  ​ខ្ញុំ​អាច​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​ចំណាត់​ថ្នាក់ និង​ ​ប្រកួត​ជើង​ឯក​ពិភព​លោក​ម្ដ​ង​ទៀត។   គោល​ដៅ​ធំបំផុត​របស់​ខ្ញុំ គឺ ​ប្រជែង​នឹង [​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ flyweight] Rodtang [Jitmuangnon] ​ជា​ថ្មី​ម្ដ​ង​ទៀត ហើយ​ ​​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Flyweight Kickboxing World Title ត្រលប់​មកវិញ»។

 

Petchdam Petchyindee Academy strikes in his win against Momotaro ONE FIRE & FURY

Naito ​ក៏​ធ្លាប់​ជួប​គូ​ប្រជែង​ល្អៗ​នៅ​សង្វៀន​ ONE ​​ក្នុង​នោះ​​រួម​ទាំង​មិត្តភ័ក្ដិ​របស់​ Petchdam និង​មិត្ត​រួម​ក្រុម គឺ ​ Savvas “The Baby Face Killer” Michael។ 

“The Baby Shark” ​ទទួល​ស្គាល់​ថា “Silent Sniper” ​គឺ​ជា​ការ​គំរាម​កំហែង​​មួយ  ប៉ុន្តែ​ ​នឹង​ប្រកួត​ក្នុង​​​​បទ​បញ្ជា​មួយ​ថៃ ជា​ទី​​ដែល​​តារា​ជើង​ចាស់​ថៃ​ធ្លាប់​ប្រកួត​បាន ១១៨ ដង​  ​អាច​នឹង​យក​ឈ្នះ​គូ​ប្រជែង​លំដាប់​ទី​៤​​ទម្ងន់ flyweight ​ឃីកបុកសីង។ 

Petchdam បន្ត​ថា ៖«ស្ទិល​ប្រកួត​របស់  “Taiki”  គឺ​ ១០០% ​​ឃីកបុកសីង។  គេ​​រហ័ស​។ គេ​មាន​​​ស្នៀត​ជើង​ល្អ  , អាច​​​ទាត់​ និង​ប្រើ​កណ្ដាប់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។  ​ទោះ​គេ​មាន​បទ​ពិសោធន៍​​​ខ្លះ​ក្នុង​មួយ​ថៃ​ពី​មុន  ​ខ្ញុំ​គិត​ថា ​ក្បាច់​មួយ​ថៃ​របស់​គេ​មិន​ទាន់​ល្អ​ទេ។  ​​គេ​ជា​មនុស្ស​​ថ្មី​ក្នុង​មួយ​ថៃ  ​ហើយ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​​​គុន​សម្បត្តិ​ជា​ច្រើន»។  



​​បុរស​មក​ពី​បាងកក​នឹង​​​រក​វិធី​ដើម្បី​​តតាំង​​ជា​មួយ​ Naito។ 

Petchdam ​បញ្ចេញ​ទស្សនៈ​ថា ៖«​ខ្ញុំ​ហ្វឹកហាត់​​ខ្លាំង​សម្រាប់​ការប្រកួត​នេះ​ដោយ​ផ្ដោត​លើ​ក្បាច់​ប្រដាល់ ​ព្រោះ​អ្នក​ជំនាញ​ឃីកបុកសីង​​ ដូច​ Taiki ​​គឺ​​ពូកែ​ខាង​ចេញ​កណ្ដាប់​ដៃ​ណាស់។   ​ខ្ញុំ​ត្រូវ​តែ​​ហ្វឹកហាត់​ផ្នែក​ការពារ​ឲ្យ​ល្អ​ឡើង។ Petchyindee ​បាន​អញ្ជើញ​​អតីត​ជើង​ឯក​ពិភព​លោក​ WBC World Champion ដើម្បី​បង្ហាត់​ដល់​ខ្ញុំ អំពី​វិធី​ប្រើ​កណ្ដាប់​ដៃ​ឲ្យ​លឿន និង មាន​ប្រសិទ្ធភាព»។ 

ខណៈដែល​ “The Baby Shark” ​បាន​រៀប​ចំ​ស្នៀត​សម្រាប់​ការ​ប្រកួត​នេះ  គេ​ត្រូវ​ពឹង​ផ្អែក​លើ​អាវុទ្ធ​ដ៏​ខ្លាំងក្លា​របស់​ខ្លួន។ ​អាវុធ​ប្រចាំ​ត្រកូល​របស់​គេ​មាន​​ការ​ទាត់​ឆ្វេង​ដ៏​​ខ្លាំង ដែល​គ្រោង​ទាត់ដង​ខ្លួន​របស់​ “Silent Sniper'” ​គ្រប់​វិនាទី។ 

កីឡាករ​ថៃ គូស​បញ្ជាក់ ៖«ដូច​ស្មង​ឆ្វេង​របស់​ខ្ញុំ  ​ខ្ញុំ​នឹង​ប្រើ​​វា​ដើម្បី​សម្លាប់​គូ​ប្រកួត​ដូច​រាល់​ដង។  ​វា​កាន់​តែ​គ្រោះ​ថ្នាក់​ណាស់​ពេល​នេះ ព្រោះក្រុម​ការងារ​របស់​យើង​បាន​នាំ​យក​អ្នក​វិទ្យាសាស្ត្រ​​កីឡា​​មក​ជួយ​ហ្វឹកហាត់​ ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​កាន់​តែ​ធំ​ឡើង»។ 

Petchdam Petchyindee Academy throws his left kick

ច្បាស់​ណាស់​ថា  Petchdam ​មាន​ផែន​ការ​​អភិវឌ្ឍ​ខ្លួន និង ​ដាក់​វិន័យ​ខ្លួន​ឯង​ឲ្យ​ល្អ​បំផុត ប៉ុន្តែ ​កម្លាំង​ស្មារតី​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផង​ដែរ។  ​ក្នុង​ដំណើរ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ម្ដង​ទៀត ។

Petchdam សង្កត់​ធ្ងន់​ថា៖«សម្រាប់​ការប្រកួត​នេះ  ​រឿងមួយ​ដែល​ខ្ញុំ​មាន​ទំនុក​ចិត្ត​បំផុត​ គឺ​ភាព​ក្លាហាន​របស់​ខ្ញុំ។ ​ខ្ញុំ​មិន​ខ្លាច​អ្វី​ទេ។  ​ខ្ញុំ​តែង​តែ​ត្រៀម​រួចរាល់​ដើម្បី​ប្រកួត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។   ​ខ្ញុំច្បាស់​ណាស់​ថា  ​អម​ដោយ​ការ​រៀប​ចំ​​​ខ្លាំង​ក្លា​ផ្នែក​កាយ​សម្បទា និង​​មានផែន​កា​រ​ច្បាស់  ​វា​នឹង​​​ជួយ​ឲ្យ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ»។  

ចុចអាន : James Yang Wants To Announce Himself In ONE With Emphatic Finish

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។