Mixed Martial Arts

វិធី​ទស្សនា​ ‘ONE On TNT I’ ​តាម​តំបន់​ទូទាំង​ពិភព​លោក

ONE Championship ​​ត្រៀម​រួច​ជា​ស្រេច​​ហើយ​​ក្នុង​ការ​​ឈាន​​ទៅ​ផ្សាយ​ផ្ទាល់​​តាម​កញ្ចក់​ទូរទស្សន៍​របស់​សហរដ្ឋ​អាមេរិក​លើក​ដំបូង​​ក្នុង​ម៉ោង​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​ជា​ស៊េរី​ ONE on TNT ​នា​​​​ខែ​​មេសា​ ខាង​មុខ​នេះ។

​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​​ក្បាច់​គុន​លំដាប់​ពិភព​លោក​​​នឹង​​រៀប​ចំ​កម្មវិធី​​ផ្សាយ​ផ្ទាល់​មាន​ឈ្មោះ​ថា​ “ONE on TNT I” ​នៅ​ថ្ងៃ​ពុធ​ទី​ ៧ ​ខែ មេសា ខណៈ​ដែល​ តារា​ល្បី​ៗ​លំដាប់​ពិភព​លោក​នឹង​បង្ហាញ​ខ្លួន​។

គូ​ឯក​នៅ​ក្នុង​កម្មវិធី​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ​កីឡាករ​ Adriano “Mikinho” Moraes ​នឹង​ឡើង​​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​​​ទល់​នឹង​ជើង​ឯក​ ONE Flyweight World Grand Prix Champion ​កីឡាករ​ Demetrious “Mighty Mouse” Johnson។ ​

ជា​មួយ​គ្នា​នោះ​ ​គូ​ឯក​រង​​ជា​ការ​ប្រកួត​​ទម្ងន់ ​lightweight ​រវាង​វីរបុរស​អាមេរិក​ Eddie “The Underground King” Alvarez ​និង​គូ​ប្រជែង​លំដាប់​ទី​២​ Iuri Lapicus។ ​

សូម​ស្វែង​រក​វិធី​ទស្សនា​​ ONE on TNT I ​ទូទាំង​ពិភព​លោក​​ទៅ​តាម​តំបន់​របស់​អ្នក។ ​

ទស្សនា​តាម​វិធី​ណា?

“ONE on TNT I”  នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App (​​លើក​លែង​តំបន់​​ខ្លះ)។ ជា​មួយ​គ្នា​នេះ​​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE។

​ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ៖

កម្ពុជា

អាច​ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​ “ONE on TNT I” ​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៨ ​ខែ ​មេសា​ ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​​ព្រឹក​​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ឬ ​Bleacher Report ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅ ​ម៉ោង​​​ស្ដង់​ដារ​​នៅ​​លោក​ខាង​លិច(EST) ​ត្រូវ​ម៉ោង​ ៥:៣០ ​ល្ងាច​ ម៉ោង​ស្ដង់​ដារ​អាស៊ី​ប៉ាស៊ីហ្វិក (PST)។

​សម្រាប់​ដែល​រស់​នៅ​​តំបន់​ឆ្នេរ​ខាង​កើត ​សូម​ទស្សនា​​ការ​ប្រកួត​លើ​ទូរទស្សន៍​ TNT ឬ​ ​ទស្សនា​តាម​ App TNT ​ចាប់​​ម៉ោង ១០ ​យប់​មិញ​​តទៅ​ម៉ោង​​​ស្ដង់​ដារ​​នៅ​​លោក​ខាង​លិច។ ​​អ្នក​អាច​ទស្សនា​​តាម​ B/R ឬ ​ Bleacher Report ​​តាម​រយៈ​ការ​ប្រើ​ខ្សែ​​កាប។​
​សម្រាប់​អ្នក​រស់​នៅ​តំបន់​ឆ្នេរ​ខាង​លិច​ ​​អ្នក​អាច​ទស្សនា​​លើ​ App TNT,App Bleacher Report , ឬ B/R Live ​ចាប់​ពី​ម៉ោង​ ៧:០០​ ល្ងាច​តទៅ​ម៉ោង​អាស៊ីប៉ាស៊ីហ្វិក​តាម​រយៈ​​ការ​ប្រើ​ខ្សែ​កាប។

ដូច​គ្នា​នេះ​ សម្រាប់​អ្នក​ដែល​រស់​នៅ​​តំបន់​ឆ្នេរ​ខាង​​លិច​ ​អ្នក​អាច​ទស្សនា​​ការ​ផ្សាយ​ឡើង​វិញ​​នៅ​ទូរទស្សន៍​ TNT ​ចាប់​ពី​ម៉ោង​ ១០ ​ល្ងាច​តទៅ​ (​ម៉ោង​អាស៊ីប៉ាស៊ីហ្វិក)។ ​

ចិន

ទស្សនា​ការ​ផ្សាយ​​​​​តាម​ទូរទស្សន៍ BesTV, ឬ​ iQiYi ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន ​(CST)​​នា​ថ្ងៃ​ព្រហស្បតិ៍​​ទី​ ៨ ​ខែ​ មេសា។
ទូរទស្សន៍​ ​BTV ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ទាំង​មូល​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​​ ៧:៣០ ​ល្ងាច​តទៅ​ម៉ោង​ស្ដង់​ដារ​នៅ​ចិន​​នៅ​ថ្ងៃ​​សៅរ៍​ ​ទី​១០​ ​ខែ​ ​​មេសា។ ​
​លើស​ពី​នេះ​ទៅ​ទៀត​​​ ​Great Sports ​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ៨:៣០​ ​យប់​​​​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​​សៅរ៍​ ​ទី​​​​​​​​​​​​ ​១០​​​​​​ ​ខែ​​ មេសា​។
​SZTV5 ​នឹង​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង​ ១០:៣០-១១:៣០​​ ​យប់​​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សៅរ៍​ ទី​​១៧ ​និង​ អាទិត្យ​ទី ១៨ ​ខែ​ ​មេសា។
ចុង​ក្រោយ​ QHTV ​នឹង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង​ ១០:៣០- ១១:៣០​ ​យប់​ម៉ោង​ស្ដង់​ដា​នៅ​ប្រទេស​ចិន​​នា​ថ្ងៃ​សៅរ៍​ទី​ ១ ​ខែ​ ឧសភា។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ “ONE on TNT I” ​តាម​រយៈ​​ទូរទស្សន៍​ Hotstar ​ឬ ​ Star Sports Select 2 ​ចាប់​ពី​ម៉ោង​​ ៦:០០ ​ព្រឹក​​តទៅ​ម៉ោង​នៅ​​ឥណ្ឌា ​(IST) ​នៅ​ថ្ងៃ​ទី​ ៨​ ខែ​មេសា។

ការ​ផ្សាយ​ឡើង​វិញ​នឹង​​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍  Star Sports Select 2 ចាប់​ពី​ម៉ោង ៦ ល្ងាច​តទៅ​ម៉ោង​នៅ​​ប្រទេស​ឥណ្ឌា​ នា​ថ្ងៃ​សុក្រ​ទី ៩ ខែ មេសា។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​ “ONE on TNT I” ​នៅ​លើ​ MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​​ព្រឹក​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) ​នា​ថ្ងៃ​​ព្រហស្បតិ៍​ទី​ ៨ ​ខែ​មេសា។
ចំណែក​ Vidio.com ​នឹង​ផ្សាយ​ឡើង​វិញ​ចាប់​ម៉ោង​ ៧:៣០​ល្ងាច​តទៅ​ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​នា​ថ្ងៃ​សុក្រ​ទី​ ៩ ​ខែ​ មេសា។ ​​រីឯ​ MAXstream ​​ក៏​​នឹង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង​ ៧:៣០ ​​នា​ថ្ងៃ​សុក្រ​ទី​ ៩ ខែ​មេសា ​(ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​)។ ​

ចុងក្រោយ​ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)​ នា​ថ្ងៃ​សុក្រ​ទី​ ៩ ខែ ​មេសា។

ជប៉ុន​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ “ONE on TNT I” ​តាម​រយៈ​ Abema ​ចាប់​ពី​ម៉ោង​ ៩:៣០ ​ព្រឹក​តទៅ​ម៉ោង​ស្ដង់​ដារ​ប្រទេស​ជប៉ុន ​(JST)។ ​

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ “ONE on TNT I” ​​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​ព្រឹក​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)​​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៨​ ​ខែ​ មេសា។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់ “ONE on TNT I” ​​តាម​​ One Sports ​ឬ ​ One Sports+ ​ចាប់​​ពី​ម៉ោង​​ ៨:៣០ ​​​យប់​​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)​ នា​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​ខែ​មេសា។​
​ទាំង​ ONE Sports និង​ ONE Sports+ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​ពី​វេលា​ម៉ោង​ ៨:៣០ ​(ម៉ោង​នៅ​ហ្វីលីពីន​)​ ​នា​ថ្ងៃ​សុក្រ​ទី​ ៩​ ខែ​មេសា។ ​

ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី​​​​​​ ១០​ ខែ​​ មេសា​​​​​ ​​ចាប់​ពី​​វេលា​ម៉ោង​ ១១:​០០​ ​យប់​​
តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។ ​

ថៃ

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ “ONE on TNT I” ​តាម​រយៈ​ AIS Play ​ចាប់​ពី​ម៉ោង​ ៧:៣០​ ​ព្រឹក​ម៉ោង​ឥណ្ឌូចិន​ (ICT) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​ ៨​ ខែ​មេសា។ ​​​ការ​ផ្សាយ​ឡើង​​វិញ​ក៏​មាន​នៅ​ AIS Play ​​នៅ​ថ្ងៃ​​ជា​មួយ​គ្នា​​នេះ​ចាប់​ពី​ម៉ោង​ ៦ ​ល្ងាច​តទៅ (ICT)។ ​

​ជា​មួយ​គ្នា​នេះ​ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​គូ​ពិសេស​នៅ​លើ​​​ទំព័រ​ Facebook ​និង​ YouTube ​នា​ថ្ងៃ​​សុក្រ​ទី​ ១៦ ខែ មេសា។ ​

ចុង​ក្រោយ​​​គូ​សំខាន់​ (Main Card) នឹង​ផ្សាយ​ឡើង​វិញ​ដោយ​ Thairath TV32 ​ចាប់​ពី​ម៉ោង​ ១០:៤០ ​យប់​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​ (ICT) ​នៅ​ថ្ងៃ​សុក្រ​ទី​​១៦​ ខែ​មេសា។

វៀតណាម

ទស្សនា​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​ “ONE on TNT I” ​តាម​រយៈ​ HTV 1 ​ចាប់​ពី​ម៉ោង​ ៧:៣០ ម៉ោង​នៅ​ឥណ្ឌូចិន​ (ICT) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៨​ខែ​ មេសា។ ​ ជា​មួយ​គ្នា​នេះ​ ក៏​​​មាន​ការ​​ផ្សាយ​ឡើង​វិញ​នៅ​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​ ៧:៣០​ ​ម៉ោង​នៅ​ឥណ្ឌូចិន​​នៅ​ថ្ងៃ​សុក្រ​ទី​ ៩ ខែ​មេសា។ ​

គូ​សំខាន់​ៗ​នៅ​ “ONE on TNT I”

  • (c) Adriano Moraes vs. Demetrious Johnson (ដណ្ដើមខ្សែក្រវាត់ ONE Flyweight World Championship)
  • Eddie Alvarez vs. Iuri Lapicus (គុនចម្រុះ – ទម្ងន់ lightweight)
  • Rodtang Jitmuangnon vs. Danial Williams (មួយថៃ– ទម្ងន់ catch weight ៦១,៥ គ.ក)

បើក​​កម្មវិធី​ “ONE on TNT I”

  • Tyler McGuire vs. Raimond Magomedaliev (គុនចម្រុះ –  ទម្ងន់ welterweight)
  • Rade Opacic vs. Patrick Schmid (ឃីកបុកសីង– ទម្ងន់heavyweight)
  • “Reug Reug” Oumar Kane vs. Mehdi Barghi (គុនចម្រុះ – ទម្ងន់ heavyweight)

ចុចអាន: Lito Adiwang, Janet Todd, Jarred Brooks Added To ‘ONE On TNT II’

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.