Mixed Martial Arts

De Ridder ប្រាប់​ទុក​មុនថា Aung La N Sang នឹង​សន្លប់ម្តង​ទៀត

មនុស្សច្រើន​ណាស់ពី​គ្រប់​ទី​កន្លែងកំពុង​ជជែ​ក​គ្នា​ពី​ជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក និង​ជា​ការ​ប្រកួត​សង​សឹក​​ផង​នោះ ប៉ុន្តែ​​ជើង​ឯក​ពិភព​លោក ONE Middleweight កីឡាករ​ Reinier “The Dutch Knight” de Ridder ចេញ​មក​បញ្ជាក់​ដល់​​អ្នក​វិភាគ​ឲ្យ​ស្ងប់​។

កីឡាករ​ហុល្លង់​ម្នាក់​នេះមាន​ពេល​វេលា​​​ខ្លីដើម្បី​ត្រៀម​ខ្លួន​វិល​ជួប​ដៃ​គូ​ចាស់​ Aung La “The Burmese Python” N Sang ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ទី​២ ONE Light Heavyweight ពី​កីឡាករ​ភូមា​​នៅ​ព្រឹត្តិការណ៍ONE on TNT IV”​ព្រឹក​ម៉ោង​៧​កន្លះ ថ្ងៃ​ព្រហស្បតិ៍ ទី​២៩​ ខែ​មេសា។

ទោះ​បី​​ជា​មាន​​ពេល​សម្រាក​ពី​ការ​ហ្វឹក​ហាត់​នៅ​ជា​មួយ​ក្រុម​គ្រួសារ ក៏​ជើង​ខ្លាំង​ហុល្លង់មិន​បដិសេធ​ពី​ការ​ទទួល​យក​ឱកាស​ប្រកួត​ដែល​នឹង​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ពិសេស​ទៅ​កាន់​ទឹក​ដី​អាមេរិក។

De Ridder ប្រាប់​ថា ៖«ខ្ញុំ​កំពុង​នៅ​មាត់​សមុទ្រ​ជា​មួយ​គ្រួសារ ហើយ​ក៏​មា​ន​គេ​ខល​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ខ្ញុំ​ចង់​និយាយ​ថា អូខេ​ទទួល​យក​ភ្លាម តែ​ខ្ញុំំ​សុំ​ពេល​ពីរ​បី​វិនាទី​​សួរ​​ប្រពន្ធ​​។ បន្ទាប់​មក​ ខ្ញុំ​បាន​ខល​ទៅ​វិញ ហើយ​ប្រាប់​គេ​ថា អូខេ​ ខ្ញុំ​វ៉ៃ​បាន​»។

ទោះ​បី​ជាទើប​ទទួល​បាន​ដំណឹង​ពី​ការ​ប្រកួត​ក្នុង​រយៈពេលខ្លី​ ក៏ De Ridder គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ ពី​ព្រោះ​គាត់​បាន​ហ្វឹក​ហាត់​ជាប់​​ពេញ​មួយ​ឆ្នាំ​ហើយ​សម្រាប់​ត្រៀម​ខ្លួន​ការ​ប្រកួត​លើ​សង្វៀន​ពិភព​លោក​ ជា​ពិសេស​ចាប់​ពី​ក្លាយ​ជា​ជើង​ឯក​មក។ នោះ​ហើយ​ជា​អ្វី​ដែល​ផ្តល់​ឲ្យ​គាត់​​មាន​ទំនុក​ចិត្ត និង​ទទួលយក​ឱកាស​នេះ​ដោយ​ដៃ​ទាំង​ពីរ។

កីឡាករ​អាយុ​៣០​ឆ្នាំ​បាន​និយាយ​ថា ៖«វា​ជា​ឱកាស​ធំ​កម្រ​មាន​សម្រាប់​ខ្ញុំ​ក្លាយ​ជា​ជើង​ឯក​ពីភព​លោក​ពី​លើ​ជើង​ឯក​ពិភព​លោក»។

«ខ្ញុំ​ហាត់​រាល់​ថ្ងៃ​ពេញ​មួយ​ជីវិត​ ហើយ​ខ្ញុំពោរពេញដោយ​លក្ខណៈ​សម្បត្តិ​​គ្រប់​គ្រាន់​​ខ្លួន​រួច​រាល់ដែល​​បាន​ត្រៀម​ខ្លួន​​​ប្រកួត​​ជា​មួយ​ជើង​ឯកពិភព​លោក ONE Welterweight កីឡាករ​ Kiamrian Abbasov ប៉ុន្តែ​ឱកាស​នេះមក​ដល់​មុន​គឺ​ទទួលយក។ ខ្ញុំ​កាន់​តែ​មាំមួន និង​ខ្លាំង​ជាង​មុន ហើយ​ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ។ ខ្ញុំ​គ្រាន់​តែ​ចំណាយ​ពេល​មួយ​សប្តាហ៍​ដើរ​លេង​កម្សាន្ត​ជា​មួយ​គ្រួសារ តែ​វា​ក៏​ជា​ពេល​វេលា​ផ្តល់​អត្ថប្រយោជន៍​ផ្លូវ​ចិត្ត​​ដែរ»។



ទទួល​បាន​ដំណឹង​ភ្លាម De Ridder ប្រញាប់​ចេញ​ពី​កន្លែង​ដើរ​កម្សាន្ត ហើយ​ឆ្ពោះ​ទៅ​​កន្លែង​ហាត់​ភ្លាម​ចាប់​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លង​ទៅ ហើយ​សង្ឃឹម​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ចុង​សប្តាហ៍​កន្លង​ទៅ​​នេះ។

អ្នក​ទាំង​ពីរ​ទើប​ជួប​គ្នា​លើក​ទី​១​កាល​ពី​៦​ខែ​មុន។ កីឡាករ​និយាយ​ថា ៖«​ខ្ញុំ​មិន​មាន​ពេល​វេលា​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​រៀប​ចំទម្ងន់។ ខ្ញុំ​ញុាំ​ច្រើន​ណាស់​ឥឡូវ​នេះ ដែល​ខុស​ប្លែក​សម្រាប់​ខ្ញុំ​ក្នុង​សប្តាហ៍​ដែល​ត្រូវ​ប្រកួត។ ខ្ញុំ​មាន​ទម្ងន់​ចន្លោះ​ពី​៩៧​ទៅ​៩៨​គីឡូក្រាម​ដែល​ជា​ទម្ងន់​ថេរ​របស់​ខ្ញុំ»។

«ប៉ុន្តែ​ខ្ញុំ​​​អត់​ខ្វល់​ខ្លាំង​ពីទម្ងន់ ឬ​អ្វី​ផ្សេង​ទេ។ ប្រសិន​បើ​ខ្ញុំ​បង្ហាញ​សមត្ថភាព​ល្អ​បំផុត ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ឈ្នះ​នរណា​ក៏​បាន ទោះ​ទម្ងន់​អ្វី ឬ​នៅ​កន្លែង​ណា»។

Reinier De Ridder fights Aung La N Sang at ONE: INSIDE THE MATRIX on Friday, 30 October

De Ridder បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់ middleweight បន្ទាប់​ពី​បាន​ប្រើ​ក្បាច់​ពិសេស​រឹត.កកីឡាករមីយ៉ាន់ម៉ា​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។ ជ័យជម្នះ​ពេល​នោះ​ឲ្យ​ពិភព​លោក​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទមងន់​ធ្ងន់ ONE Light Heavyweight  របស់ Aung La N Sang ទី​២​នេះ  កីឡាករ​ហុល្លង់​រូប​នេះ​សង្ឃឹម​ថា ការ​ប្រកួត​នឹង​ខុស​ប្លែក​ពី​ការ​ប្រកួត​លើក​ទី​១។ ទោះ​ជា​យ៉ាង​ណា គាត់​មិន​គិត​ថា កីឡាករ​មក​ពី​ក្លឹប​ Sanford MMA អាច​បញ្ឈប់​រូប​គេ​បាន​ឡើយ។

De Ridder និយាយ​ថា ៖«​ខ្ញុំ​គិត​ថា គាត់​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ឥត​ខ្ចោះ ហើយ​ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ធ្វើ​បាន​​ល្អ​មិន​ធ្លាប់​មាន។ បន្ទាប់​ពី​ចាញ់​ដ៏​អាក្រក់​ពេល​នោះ ខ្ញុំ​គិត​ថា គាត់​នឹង​ខំ​ប្រឹង​ប្រែង​កាន់​តែ​សកម្ម​ខ្លាំង​ឡើងក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ​ដើម្បី​កែ​ប្រែ​កំហុស​របស់​គាត់។ គាត់​ជា​អ្នក​កីឡាករ​ពិត​ប្រាកដ ដូច្នេះ​ខ្ញុំ​​មិន​រំពឹង​អ្វី​ផ្សេង​ទេ»។

«ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ​នឹង​កាន់​តែ​ពិសេស​ជាង​លើក​មុន។ កាល​លើក​មុន គាត់​បាន​ព្យាយាម​ឆ្ពោះ​មក​រក​ខ្ញុំ ហើយ​ព្យាយាម​ដាក់​សម្ពាធ​ខ្ញុំ​តាំង​ពី​ដើម​ទឹក ដែល​ផ្តល់​ឱកាស​​ខ្ញុំ​ចាប់​គាត់​ផ្តួល»។

«លើក​នេះ ខ្ញុំ​គីត​ថា គាត់​កាន់​តែ​ល្អ​ជាង​មុន ប្រុង​ប្រយ័ត្ន​ជាង​មុន ដូច្នេះ​ខ្ញុំ​នឹង​មាន​ពេល​ប្រើ​ជំនាញ​ផ្សេង​ៗ​ទៀត​ដើម្បី​ផ្តួល​គាត់ ប៉ុន្តែ​ខ្ញុំនៅតែ​គិត​ថា គាត់​នឹង​ដួល​ទៀត ហើយ​ខ្ញុំ​អាច​រឹត-ក​គាត់​បាន​ទៀត»។

Reinier De Ridder fights Aung La N Sang at ONE: INSIDE THE MATRIX on Friday, 30 October

Aung La N Sang មាន​ឱកាស​ដើម្បី​សង​សឹក “The Dutch Knight” សម្រាប់​ការ​ជួប​គ្នា​លើក​ទី២​នេះ។ ទោះ​ជា​យ៉ាង​ណា De Ridder គិត​ថា គាត់​នឹង​ផ្តួលជើង​ឯក​ម្នាក់​នេះ​ហើយ​យក​បាន​ខ្សែ​ក្រវាត់​ពិភព​លោក​មួយ​គ្រឿង​ទៀត​។

De Ridder អះ​អាង​ថា ៖«ខ្ញុំ​នឹង​ឈ្នះ​គាត់​ទៀត។ ដើម្បី​សង​សឹក​បាន គាត់​ត្រូវ​តែ​ឈ្នះ​ខ្ញុំ តែ​គាត់​នឹង​មិន​ឈ្នះ​ខ្ញុំ​ទេ។ ខ្ញុំ​គិតថា ការ​ប្រកួត​លើក​នេះ ខុស​ពី​លើក​មុន​ទាំង​ស្រុង។ លើក​នេះរឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត។ ខ្ញុំ​នឹង​ដាក់​សម្ពាធ​គាត់​ឲ្យ​ព្យាយាម​រត់​ថយ​ក្រោយ  ហើយ​ចេញ​អាវុធ​របស់​ខ្ញុំ​ដើម្បី​ផ្តួល​ រួច​រឹត-កទៀត។ វា​នឹង​កាន់​តែ​អស្ចារ្យ ប្រសិន​បើ​ខ្ញុំ​អាច​បញ្ឈប់​គាត់​ឲ្យ​បាន​លឿន​ជាង​លើក​មុន តែ​ខ្ញុំ​មិន​ហ៊ាន​សន្យា​ទេ»៕

អាន​បន្ថែម: ហេតុ​ផល​៥​យ៉ាង​ដែល​អ្នក​គួរ​ទស្សនា ‘ONE On TNT IV’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។