News

គូ​ប្រកួត​សមរភូមិ ONE: ONLY THE BRAVE ផ្លាស់ប្តូរ​ស្ទើរ​ទាំង​ស្រុង

ឥឡូវ​នេះ មាន​ការ​ប្រែ​ប្រួលច្រើន​សម្រាប់​ព្រឹត្តិការណ៍ប្រកួត​ ONE: ONLY THE BRAVE

Pictures of the MMA fight between Anatoly Malykhin and Amir Aliakbari from ONE: REVOLUTION

ជើង​ខ្លាំង​រុស្ស៊ី​មិន​ទាន់​ស្គាល់​ចាញ់ Anatoly Malykhin ដែល​ពី​ដំបូង​ផ្គូផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​មិន​ដែល​ចាញ់​ដូច​គ្នា​ Kirill Grishenko ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់ទម្ងន់​ធ្ងន់​ពិភព​លោក​ដែល​នៅ​ទំនេរ ONE Interim Heavyweight នៅ​ថ្ងៃ​សុក្រ ទី២៨ ខែ​មករា​ខាង​មុខ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា Malykhin បាន​ដក​ខ្លួន​ដោយ​សារ​​បញ្ហា​កូវីដ-១៩។ ​ដូច្នេះ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លើក​ទៅ​ព្រឹត្តិការណ៍ ONE: BAD BLOOD ដែល​នឹង​ផ្សាយ​ផ្ទាល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​វិញ។

Chingiz Allazov connects on Samy Sana at ONE: FIRST STRIKE.

ឥឡូវ​នេះ ព្រឹត្តិការណ៍​ ONE: ONLY THE BRAVE នឹង​ដាក់​គូ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នោះ​គឺ​គូ​ឯក​ប្រចាំ​រាត្រី ជើង​ខ្លាំងឃីក​បុក​សីងលំដាប់​ទី១ Marat Grigorian ប្រកួត​ជា​មួយ​ជើង​ខ្លាំង​លំដាប់​ទី​៤ Chingiz “Chinga” Allazov។ ស្រប​ពេល​ជា​មួយ​គ្នា​ជើង​ខ្លាំង​ថៃ​លំដាប់​ទី​៣ Sitthichai “Killer Kid” Sitsongpeenong ប្រកួត​ជា​មួយ​ Davit Kiria ក្នុងតំណែង​គូ​ឯក​រង។

អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​គូ​ខាង​លើ​នឹង​ឡើង​ទៅ​វគ្គផ្តាច់​ព្រ័ត្រ​ដើម្បី​​រក​ឲ្យ​ឃើញ​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix។

Sitthichai edges past Tayfun Ozcan at ONE: FIRST STRIKE.

ជាមួយ​គ្នា​នេះ​ ​ការ​ប្រកួត​មួយ​ថៃ​រវាង​កីឡាការិនី​ Diandra Martin និង កីឡាការ Smilla “The Storm” Sundell ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ដែរ។

ដូច​ជា​ Malykhin, Martin ក៏​បាន​បង្ខំ​ដក​ខ្លួន​​ដោយ​សារ​បញ្ហា​កូវីដ-១៩​ដែរ។ ខាង​ក្រោម​ជា​គូ​ប្រកួត​ដែល​បាន​ផ្គូផ្គង​ថ្មី​សម្រាប់ ONE: ONLY THE BRAVE។

Jarred Brooks celebrates his debut win at ONE: NEXTGEN III.

គូ​សំខាន់​ប្រចាំ ONE: ONLY THE BRAVE

  • Marat Grigorian ប្រកួត​ជា​មួយ Chingiz Allazov (ខ្សែ​ក្រវាត់ឃីក​បុក​សីង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)
  • Sitthichai Sitsongpeenong ប្រកួត​ជា​មួយ Davit Kiria (ខ្សែ​ក្រវាត់ឃីក​បុក​សីង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)
  • Kim Jae Woong ប្រកួត​ជា​មួយ Tang Kai (គុន​ចម្រុះ)
  • Ruslan Emilbek Uulu ប្រកួត​ជា​មួយ Zhang Lipeng (គុន​ចម្រុះ)
  • Rade Opacic ប្រកួត​ជា​មួយ Francesko Xhaja (ឃីក​បុក​សីង​)
  • Hiroba Minowa ប្រកួត​ជា​មួយ Jarred Brooks (គុន​ចម្រុះ)

គូ​ពិសេស​ប្រចាំ ONE: ONLY THE BRAVE

  • Jo Nattawut ប្រកួត​ជា​មួយ Dovydas Rimkus (គូ​បំរ៉ុង​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​)
  • Tatsumitsu Wada ប្រកួត​ជា​មួយ Wang Shuo (គុន​ចម្រុះ)
  • Hiroyuki Tetsuka ប្រកួត​ជា​មួយ Zebaztian Kadestam (គុន​ចម្រុះ)
  • Anderson Silva ប្រកួត​ជា​មួយ Paul Elliott (គុន​ចម្រុះ)

Read more: Kwon, Loman, Izagakhmaev Crash ONE Athlete Rankings

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។