Features

Xiong Jing Nan Vs. Ayaka Miura: ៤​ចំណុច​​ឆ្ពោះ​​ទៅ​​​ជ័យជម្នះ​ក្នុង​ការ​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​

ម្ចាស់​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan ​នឹង​បន្ត​ឡើង​ការពារ​ខ្សែ​ក្រវាត់​​ទល់​នឹង Ayaka “Zombie” Miura ​នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS

កីឡាការិនី​​ជំនាញ​កណ្ដាប់​ដៃ​​សញ្ជាតិ​ចិន​បាន​ឡើង​ការពារ​ខ្សែ​ក្រវាត់ ៥ ដង​រួច​មក​ហើយ និង ​ដាក់​ផែន​ការ​​​ការពារ​លើក​ទី ៦ ​ពេល​ជួប​អ្នក​លេង​ចំបាប់​ជប៉ុន​​ក្នុង​នាម​​គូ​ឯក​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែ ​មករា​នេះ។

បែប​ណា​ក្ដី Miura ​មាន​ជំនាញ​ដាក់​ដោយ​ឡែក​មួយ ដែល​អាច​​ផ្ដួល​ ​ម្ចាស់​ខ្សែ​ក្រវាត់​នៅ​ពេល​គេ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កីឡដ្ឋាន Singapore Indoor Stadium។

សូម​តាម​​​ដាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន​របស់​កីឡាការិនី​ទាំង​ពីរ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក World Championship ។

#1 Miura មាន​ជំនាញ​ឃ្លេ​បោក

Japanese mixed martial artist Ayaka Miura throws Laura Balin

ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ ជ័យជម្នះ​ ៤​លើក​របស់​ Miura នៅ​សង្វៀន ONE ​Championship កើត​ឡើង​ដោយ​សារក្បាច់​ឃ្លេ​កាត់​ទទឹង​ដង​ខ្លួន និង​អាច​ជា​ឱកាស​​ល្អ​ដើម្បី​យក​ឈ្នះ Xiong ​​ដោយ​ក្បាច់​នេះ​ឆាប់​រហ័ស​ផង​ដែរ។ គេ​នឹង​​​ដេញ​ចាប់​ឃ្លេ “The Panda” ​តាំង​ពី​​ដើម​ទឹក​ក្នុង​ចម្ងាយ​ជិត និង បន្ត​​ដេញ​ជាប់​គ្នា​តែ​ម្ដង។

កូន​សិស្ស​មក​ពី​ក្លិប Tribe Tokyo MMA ​ក៏​អាច​ប្រើ​ស្នៀត “Zombie”​ របស់​ខ្លួន​ដើម្បី​ ​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​ក្លា​ផង​ដែរ ដូច្នេះ ​វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ ជំនាញ​ប្រយុទ្ធ​របស់​គេ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់ ។ 

ជា​តាក់ទិក​ដ៏​គ្រោះ​ថ្នាក់ Miura ​មិន​ចង់​​ប្រើ​កណ្ដាប់​ដៃ ឬ ប្រកួត​ឈរ​ទេ។ ប៉ុន្តែ បើ​ស្ថិត​នៅ​ជិត គឺ​ច្បាស់​ជា​ធ្វើ​​ដៃ​គូ​គ្រោះ​ថ្នាក់​មិន​ខាន។ កីឡាការិនី​វ័យ ៣១ ឆ្នាំ ​ក៏​អាច​​ផ្ដួល​ដៃ​គូ​​ដោយ​ប្រើ​ជើង​ទាំង​ពីរ​ផង​ដែរ។

បើ​សិន​អាច​អុក​ជង្គង់​លើ​ Xiong កីឡាការិនី​ប្រជែង​ខ្សែ​ក្រវាត់​មាន​ឱកាស​បោះ​កណ្ដាប់​ដៃ​ចូល​ក្បាល និង ធ្វើ​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​​ខ្ទាត​ទៅ​ក្បែរ​រេញ​មិន​ខាន។

#2 Xiong មាន​ក្បាច់​តតាំង​នឹង​អ្នក​ចំបាប់ 

Pictures from the World Title fight between Xiong Jing Nan and Michelle Nicolini at ONE: EMPOWER

Xiong ដឹង​ថា Miura ពិត​ជា​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រកួត​លើ​ក្ដារ​រេញ និង​ពេល​ងើប​ឈរ​មក​វិញ ដូច្នេះ ​គេ​ត្រូវ​តែ​ផ្ដោត​លើ​ការ​ប្រកួត​ឈរ។

កីឡាការិនី​ចិន​ការពារ​បាន ១១ ដង នៃ​ការ​ប៉ុនប៉ង ១១ លើក​ពី​​វីរនារី​ប៊ីជេជេ Michelle Nicolini ក្នុង​ការ​ឡើង​ការពារ​ World Title លើក​ចុង​ក្រោយ ទោះ​បី​ “Zombie” ​ពូ​កែ​ចូល​អុក​ជង្គង់​ដោយ​សារ​​មាន​ប្រវត្តិ​យូដូ​ផង​ដែរ។

ក្នុង​ហេតុ​ផល​នេះ “The Panda” ត្រូវ​ប្រើ​វិធី​គេច​ដោយ​ភាព​វៃ​ឆ្លាត និង មិន​ឲ្យ​​កីឡាការិនី​ជប៉ុន​ចាប់​បាន​ទេ។

Xiong ច្បាស់​ជា​ប្រើ​កណ្ដាប់​ដៃ​ដូច​មុន​អីចឹង​ដើម្បី​ទប់​នឹង​កីឡាការិនី​ជំនាញ​ចំបាប់ និង​អាច​​ឆ្មក់​វ៉ៃ​កណ្ដាប់​ដៃ​យក​ពិន្ទុ​ផង​ដែរ។



#3 Miura ជំនាញ​រៀប​ចំ​​បញ្ចប់​គូ​ប្រកួត

ពេល​ប្រកួត​ក្នុង​ជំហរ​ដេក Miura ពិត​ជា​គ្រោះ​ថ្នាក់ និង​​អាច​​រៀប​ចំ​ក្បាច់​​ឃ្លេ​ទទឹង​​ដង​ខ្លួន​បាន​ល្អ ដើម្បី​បញ្ចប់​ដៃ​គូ​ប្រកួត។

ក្នុង​ការ​ប្រកួត​ដំបូង​នៅ​សង្វៀន​ ONE ទល់​នឹង Tiffany “No Chill” Teo ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ Miura កាន់​តែ​គំរាម​កំហែង​ខ្ពស់​ដល់​​អ្នក​គ្រង​ខ្សែ​ក្រវាត់។ ទី​បំផុត​​ គេ​អាច​ធ្វើ​បាន​ហើយ។

ដោយ​សារ​ចំណុច​ខ្លាំង​នេះ ​ច្បាស់ Xiong មិន​ឲ្យ​ចូល​ក្នុង​អន្ទាក់​​​ឃ្លេ​ដៃ​ងាយ​ៗ​ទេ និង​អាច​រៀប​ចំ​​ខុសៗ​គ្នា​ពេល​ប៉ះ​គូ​ប្រជែង។ មួយ​ទៀត Miura ​មាន​ជំនាញ​ទប់​​លំនឹងឲ្យ​នៅ​ពី​លើ និង ប្រើ​កណ្ដាប់​ដៃ​សំពង​តែ​ម្ដង។

ហេតុ​នេះ​ម្ចាស់​ខ្សែ​ក្រវាត់ Xiong ​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល ខណៈ​ដែល Zombie ​ក៏​នឹង​រៀប​ចំ​ក្បាច់​សម្លាប់​របស់​ខ្លួន​ដែរ។

#4 Xiong ​​ប្រើ​កម្លាំង​បាន ៥ ទឹក

Pictures from the World Title fight between Xiong Jing Nan and Michelle Nicolini at ONE: EMPOWER

Xiong ​អាច​ចេញ​កម្លាំង​បាន​ល្អ​រហូត​ដល់ ៥ ទឹក ​ប៉ុន្តែ​ភ្លាត់​ចាញ់​ម្ចាស់​ខ្សែ​ក្រវាត់ atomweight ​កីឡាការិនី “Unstoppable” Angela Lee ​ក្នុង​ការ​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់ World Title​ នា​ឆ្នាំ ២០១៩។

​គេ​ឡើង​ប្រកួត​ខ្សែ​ក្រវាត់ ៦ ដង ក្នុង​នោះ​ជ័យជម្នះ ៥ ដង ដូច្នេះ​​​មាន​រឿង​ល្អ​ពេល​ជួប​ Miura ។ “The Panda” តែង​តែ​មាន​កណ្ដាប់​ដៃ​ធ្ងន់​រហូត​ដល់​​ធ្វើ​ឲ្យ​គូ​ប្រជែង​ខ្លាច​រអារ។

បើ​សិន​គេ​​ប្រើ​​កណ្ដាប់​ដៃ​ចូល​ Miura ដូច​ជា​វ៉ៃ​ដង​ខ្លួន និង ទាត់​ក្រោម Xiong ​អាច​ឈាន​ទៅ​​បញ្ចប់​​គូ​ប្រជែង​បាន។ ម្ចាស់​ខ្សែ​ក្រវាត់​អាច​ប្រើ​កណ្ដាប់​ដៃ ៥ ទឹក​ដើម្បី​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។

ចុចអាន : Miura Aims To Use Trademark ‘Ayaka Lock’ On Dominant Champ Xiong

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។