Features

មនុស្ស​ដែក Rodtang និង​ Ilias Ennahachi បោះ​សំដី​ដាក់​គ្នា

កំពូល​អ្នក​ប្រដាល់​ពីរ​នាក់​ដែល​ម្នាក់​ជា​ជើង​ឯក​មួយ​ថៃ​ពិភពលោក និង​ម្នាក់​ជា​ជើង​ឯក​ឃីក​បុកសីង​ពិភព​លោក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ និង​ប្រៀប​ធៀប​គ្នា​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​ពួក​គេ​ទាំង​ពីរ។ តារា​ប្រដាល់​មួយ​ថៃ Rodtang “The Iron Man” Jitmuangnon និង​ជើង​ខ្លាំងហុល្លង់-ម៉ារ៉ុក​ Ilias “Tweety” Ennahachi ជាអធិរាជ​សង្វៀន​ដូច​គ្នា ហើយ​ត្រូវ​គេ​រំពឹង​ថា ថ្ងៃណាមួយ​នឹង​ជួប​គ្នា​មិន​ខាន ដូច្នេះ​ហើយ​ទើប​គេ​លើក​យក​​ពីជីវិត​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគត​ដែល​ស្តែង​ចេញ​ពី​សក្តានុពលរបស់​អ្នក​ទាំង​ពីរ​នៅ ONE Super Series។

អ្នក​ទាំង​ពីរ​ជា​នរណា?

ONe Flyweight Muay Thai World Champion Rodtang Jitmuangnon

Rodtang ជាម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ ONE Super Series។ រហស្សនាម​«មនុស្ស​ដែក»ទទួល​បាន​ជ័យជម្នះ​១០-០ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​សោះ ហើយ​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​៣​ដង​ហើយ។

Ilias Ennahachi fights Superlek Kiatmoo9 at ONE: FISTS OF FURY

Ennahachi ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Flyweight។ នៅ​ពេល​តារា​ឆ្នើម​រូប​នេះមិន​ទាន់​ប្រកួត​នៅ ONE ជា​ពេល​ដែល Rodtang ប្រកួត​ឈ្នះ​៣​ដង​ហើយ ក្នុង​នោះ​រាប់​ទាំង​ការ​ពារ​ខ្សែ​ក្រវាត់​ពីរ​ដង​ផង។

ហេតុ​អ្វី​ផ្លូវ​ខ្វែង​របស់​អ្នក​ទាំង​ពីរ​ដល់ចុងបញ្ចប់?

ដំណើរផ្លូវ​រៀង​ៗ​ខ្លួន​របស់​អ្នក​ទាំង​ពីរ​បាន​ឃើញ​សញ្ញាបញ្ចប់ និង​ដើរ​លើ​ផ្លូវ​តែ​មួយ​ហើយ។ តារា​ប្រដាល់​ថៃ​បាន​​បញ្ចប់ដៃគូ​ Jonathan “The General” Haggerty ក្នុងទី៣ នៅ​កម្មវិធី ONE: A NEW TOMORROW នៅក្រុង​បាំងកក និង​បង្ហើម​​គោល​បំណង​ចូល​ប្រឡូក​ឃីកបុកសីង និង​ដាក់​ចិត្ត​ដណ្តើម​ខ្សែ​ក្រវាត់​ពី Ennahachi

Ilias Ennahachi fights Superlek Kiatmoo9 at ONE: FISTS OF FURY

ចំណែក​ជើង​ខ្លាំង​រហស្សនាម “Tweety”បាន​ប្រកួត​ឈ្នះ​​តារា​ប្រដាល់​មួយ​ថៃ “រន្ទះ​ជើង​ម៉ាស៊ីន” Superlek Kiatmoo9 ហើយ​ទីបំផុតរូបគេបាន​ទទួល​យក​​ពី​ការ​ចង់​ប្រកួត​ជា​អាទិភាព​របស់  Rodtang មុន​ពេល​កម្មវិធី ONE: FISTS OF FURY កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

Rodtang បានអះអាង​​ថា  រូប​គេ​ចង់​ប្រកួត​ជា​មួយ​ Ennahachi មុន​ពេល​​បន្ថែម​អាជីព​ប្រដាល់​ផ្សេង​ទៀត និង​បន្ត​ថា គាត់​នឹង​សិក្សាឲ្យ​ច្បាស់​ពី​ច្បាប់​វ៉ៃ​ឃីក​បុកសីង​មុន​ពេល​ជួប​ម្ចាស់​ខ្សែ​ក្រវាត់​របស់​ហុល្លង់។



ហេតុ​អ្វីសំដី​អ្នក​ទាំង​ពីរ​ប្រទាក់​ក្រឡាគ្នា?

Rodtang: “ខ្ញុំ​ចង់​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ជា​មួយ Ilias Ennahachi។ ខ្ញុំ​ជឿ​ជាក់​លើ​សមត្ថភាពខ្លួន​ឯង ហើយ​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​គឺ​ឈ្នះ​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក»។

«នោះ​ជា​សុបិន​របស់​អ្នក​កីឡា។ ខ្ញុំ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ហើយ ដូច្នេះ​ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ទៀត។ ខ្ញុំ​ចង់​ឲ្យ​ប្រាកដ​ច្បាស់​ខ្លួន​ឯង​​ថាតើ​ខ្ញុំ​មាន​សមត្ថភាព​យក​ខ្សែ​ក្រវាត់​នោះ​បាន​អត់។ បើ​ខ្ញុំ​យក​បាន​គឺ​មាន​ន័យ​ថា ខ្ញុំ​មាន​សមត្ថភាព។ បើ​យក​មិន​បាន​គឺ​មាន​ន័យ​ថា ខ្ញុំ​មិន​គ្រប់​គ្រាន់​ទេ។ បើ​ឈ្នះ​មែន​នោះគឺ​ជា​មោទនភាព​បំផុត​សម្រាប់​គ្រួសារ​ខ្ញុំ»។

«ខ្ញុំ​គិត​ថា  Superlek ពេល​នោះ​គួរ​ឈ្នះ​ Ennahachi ប៉ុន្តែ​ការ​វ៉ៃ​ឃីក​បុក​សីង វាជា​ជំនាញ​​របស់ Ennahachi ហើយ​​រត់​ពេញ​សង្វៀន ពី​ព្រោះ​ឃីក​បុក​សីង​ត្រូវ​ការ​ប្រើ​ជំហានចូល ចេញ និង​វ៉ៃ​លុក។ ចំណុច​នេះ​ជា​យុទ្ធសាស្ត្រ​បាន​ពិន្ទុ»។

Ennahachi: “មាន​កីឡាករ​ច្រើន​ណាស់​ចង់​វ៉ៃ​ជា​មួយ​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ជា​ជើង​ឯក។ វា​ជា​រឿង​ធម្មតា​ទេ។ ប្រសិន​បើ Rodtang ចង់​វ៉ៃ​ជា​មួយ​ខ្ញុំ​មែន ខ្ញុំ​ទទួល​ជា​និច្ច។ គាត់​ជា​អ្នក​ប្រយុទ្ធ»។

«តាម​ពិត​ទៅ ហេតុ​អ្វី​បាន​ជាមិន​អាច​ទៅ​រួច​ជា​មួយ​ Rodtang? ខ្ញុំ​ជា​ជើងឯក​ គាត់​ជា​ជើង​ឯក។ ជើង​ឯក​ប៉ះ​ជើង​ឯក អីចឹង​ពិត​ជា​អស្ចារ្យ​ណាស់​គឺ​កំពូល​ជើងឯក»។

ចុះ​នរណា​ជួប​បន្ទាប់?

ONE Championship Chairman and CEO Chatri Sityodtong speaks at a press conference

អ្នក​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ជួប​គ្នា​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ​នាយក​ប្រតិបត្តិ និង​ប្រធាន ONE លោក Chatri Sityodtong ធ្លាប់​បាន​និយាយ​ថា Superlek គួរ​ទទួលបាន​ការ​ប្រកួត​ជា​មួយ​ Ennahachi ម្តងទៀត ដោយ​សារ​ការ​ជួប​គ្នា​លើក​ទី​១​ពិន្ទុ​ប្រដំ​ប្រសង​គ្នា។

ប្រសិន​បើជំនួប​នោះ​កើន​ឡើង​ជា​ថ្មី វា​អាច​ជា​សញ្ញានៃការ​បញ្ចប់​ជជែក​វែក​ញែក​ពី​ការ​ជួប​គ្នា​រវាង Ennahachi និង Rodtang ហើយ​ឥឡូវ​នេះ ខណៈ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Flyweight ពិត​ជា​សំខាន់​ខ្លាំង​សម្រាប់​អ្នក​ប្រដាល់​ថៃ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ផ្គូផ្គង​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង ជំនួប​ជើង​ឯក​ប៉ះ​ជើង​ឯក​នៅ​តែ​អាច​មាន​សង្ឃឹម​ជួប​គ្នា​នា​ពេល​ខាង​មុខ។ ការ​ប្រកាស​ពី​ការ​ផ្គូផ្គង​ផ្លូវ​ការ​ណា​មួយ​​រវាង​អ្នក​ទាំង​ពីរ​គឺ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ទន្ទឹង​រង់ចាំ៕

Read more: ONE Feuds: Brandon Vera Vs. Amir Aliakbari

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។