Features

ការ​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​ ៥ លើក​ដ៏​​អស្ចារ្យ​​ពី​តារា​នៅ​កម្មវិធី​ ONE: REVOLUTION

​អម​ជា​មួយ​​គូ​ប្រកួត​ដណ្ដើម​ជើង​ឯក​ World Title ព្រឹត្តិការណ៍​ ONE: REVOLUTION ​ក៏​មាន​​គូ​ប្រកួត​ដ៏​អស្ចារ្យ​ផ្សេង​ទៀត។ 

មិនថាគុនចម្រុះ, មួយថៃ, ឬ ឃីកបុកសីង   អ្នក​លេង​កណ្ដាប់​ដៃ​ធ្ងន់​​​​នឹង​ប៉ះ​គ្នា​​​នៅ​​ថ្ងៃ​សុក្រ​​ទី ២៤ ​ខែ កញ្ញា។  ​សូម​តាម​ដាន​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ៥ លើក​​នៅ​សង្វៀន​​​ពី​តារា​ប្រចាំ​សង្វៀន REVOLUTION។ 

#1 Lee ​បាន​ផ្ដួល​ Nastyukhin ដែល​ជា​​គូ​ប្រជែង​លំដាប់​ពិភព​លោក​

អ្នកគាំទ្រជាច្រើនបានគិត ថា Timofey Nastyukhin អាចជា​ដៃ​គូ​ដ៏​លំបាក​របស់​ Christian “The Warrior” Lee  ​ប៉ុន្តែ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion បាន​បង្ហាញ​ភាព​ប្រាក​ដ​ប្រជា​នៅ​សង្វៀន​ ONE on TNT II” កាល​ខែ មេសា កន្លង​ទៅ។ 

សិស្ស​គុន​មក​ពី​ក្លិប​ United MMA និង Evolve MMA ប្រើ​ពេល​ត្រឹម ៧៣ វិនាទី​ដើម្បី​បញ្ចប់​​កីឡាករ​រុស្សី Nastyukhin ​ជា​មួយ​នឹង​ការ​​ឃ្លេ​​​​ជើង​ឲ្យ​ចុះ​ចាញ់។ 

Nastyukhin ​បាន​ទាត់​ជើង​ក្រោម​ខ្លាំង​ៗ ​លើ “The Warrior” ​និង​ហក់​ចូល​ប្រើ​កណ្ដាប់​ដៃ​​​ខ្លាំងៗ​មួយ​ចំនួន ប៉ុន្តែ  Lee ​អាច​គេច​ និង វាយ​បក​បាន​​​ល្អ​វិញ។ 

ដោយ​សារ​គូ​ប្រជែង​វ៉ៃ​ខុស​ ​​តារា​កូន​កាត់​​សិង្ហបុរី-អាមេរិក ​អាច​រក​ចន្លោះ​វាយ​កណ្ដាប់​ដៃ​ស្ដាំ និង ​ធ្វើ​ឲ្យ​ Nastyukhin ​ដួល​ទៅ​ក្ដារ​រេញ។

គ្រានោះ Lee ​បាន​ចេញ​កណ្ដាប់​ដៃ​ដូច​ព្យុះ រហូត​ដល់​អាជ្ញា​កណ្ដាល​​ចូល​អន្តរាគមន៍ និង បញ្ឈប់​ការ​ប្រកួតតែម្ដង។ 

ការ​ប្រកួត​បន្ទាប់​ Lee ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ lightweight ​ពី​ការ​ប្រជែង​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង Ok Rae Yoon។ 

#2 Capitan បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ ONE Super Series

Capitan Petchyindee Academy ​បាន​បង្ហាញ​ថា​គេ​ធ្វើ​បាន​ល្អ​បំផុត​នៅ​សង្វៀន​លំដាប់​ពិភព​លោក។ 

កីឡាករ​ថៃ​​បាន​ផ្ដួល​ Petchtanong Petchfergus ក្នុង​កំណត់​ត្រា​ថ្មី​ត្រឹម ៦ វិនាទី​ប៉ុណ្ណោះ​នៅ​សង្វៀន​ ONE: A NEW BREED III កាល​ខែ កញ្ញា ឆ្នាំ ២០២០។ 

វា​មិន​មាន​ពេល​ច្រើន​សម្រាប់ Petchtanong  ដើម្បី​រៀប​ចំ​ខ្លួន​ទេ ខណៈ​ដែល  Capitan ​តេស្ត​កណ្ដាប់​ដៃ​ឆ្វេង​ ​ហើយ​ថែម​ស្ដាំ​មួយ​ដៃ​ផ្ដាច់​​យក​តែ​ម្ដង។ 

Capitan ក្លាយ​ជា​កីឡាករ​ផ្ដួល​គូ​ប្រកួត​បាន​លឿន​បំផុត​នៅ​​កម្មវិធី  ONE Super Series  ជា​ប្រវត្តិសាស្ត្រ។   កូនសិស្ស​មក​ពី​​ក្លិប​ Petchyindee Academy បាន​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ទម្ងន់​ bantamweight ​​ពេល​ដណ្ដើម​បាន​ពី​ Alaverdi Ramazanov ក្នុង​ការ​ប្រកួត​បន្ទាប់។ ពេល​​នេះ​រូប​គេ​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ Mehdi “Diamond Heart” Zatout ​នៅ​សង្វៀន ONE: REVOLUTION។ 



#3 Kim ​ទទួល​ជ័យជម្នះដោយ​វ៉ៃ​ដង​ខ្លួន​

ជា​មួយ​នឹង​ឈ្មោះ​ហៅ​ក្រៅ  “The Fighting God” ​ជើង​ខ្លាំង  Kim Jae Woong  បង្ហាញ​ខ្លួន​ដំបូង​​នៅ​ ONE ​ទល់​នឹង​ Rafael “Indio” Nunes  ONE: MASTERS OF FATE កាល​ខែ វិច្ឆិកា ឆ្នាំ ២០១៩។ 

​តារា​​កូរ៉េ​រូប​នេះ​បង្ហាញ​ថា​ខ្លួន​នៅ​កម្រិត​កំពូល ពេល​គេ​ផ្ដួល Nunes  មុន​ពេល​បញ្ចប់​ទឹក​ទី៣។  Kim  ចូល​កៀក​ដែល​អាច​រង​គ្រោះ​ដោយ​ ​កណ្ដាប់​ដៃ​របស់ “Indio”  ប៉ុន្តែ​គេ​បាន​ប្រើ​ភាព​វៃ​ឆ្លាត​ដើម្បី​ស៊ក​​កណ្ដាប់​ដៃ​ចំ​ដង​ខ្លួន​ទៅ​វិញ។ 

Nunes ក៏​ចាប់​ផ្ដើម​រមួល​ខ្លួន។ រំពេច​​នោះ​ “The Fighting God” ក៏​រក្សា​ការ​ប្រើ​ជង្គង់​សំដៅ​ក្បាល ហើយអាជ្ញា​កណ្ដាលបានហក់ទៅជួយតារាប្រេស៊ីលពីការរងរបួសធ្ងន់។

នៅកម្មវិធី ONE: REVOLUTION តារាកូរេ​នឹង​ឡើង​ជួប​អតីត​ម្ចាស់ខ្សែ​ក្រវាត់​ពីរ​សម័យ​កាល​ Martin “The Situ-Asian” Nguyen ​ក្នុង​ជំនួប​ទម្ងន់​ featherweight។ 

#4 Petchdam ផ្ដួ​ល Tse ​ជា​មួយ​នឹង​ការ​ទាត់​ឆ្វេង​ដ៏​​អស្ចារ្យ

Petchdam “The Baby Shark” Petchyindee Academy តែង​តែ​បង្ហាញ​អាវុធ​សម្បូរ​បែប ​ដូច​​ការ​បង្ហាញ​ខ្លួន​លើក​ទី២​នៅ​ ONE Super Series ​ទល់​នឹង​ Kenny “The Pitbull” Tse ​នៅ​កម្មវិធី​ ONE: KINGDOM OF HEROES កាល​ខែ​ តុលា ឆ្នាំ ២០១៨។

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion ​បាន​ប្រើ​​​ស្នៀត​ទាត់​ជើង​ឆ្វេង​ដ៏​ល្អ​តាំង​ពី​ចាប់​ផ្ដើម​ទឹក​ដំបូង​ចូល​​ផ្នែក​ខាង​ស្ដាំ​នៃ​ដង​ខ្លួន​របស់​  “The Pitbull” ។ 

ក្នុង​ការ​ឆ្លើយ​តប​ ​​​កូន​សិស្ស​មក​ពី​​​អូស្ត្រាលី​ត្រូវ​ធ្វើ​ចលនា​យ៉ាង​លឿន​ដែល​​មើល​ទៅ​ទំនង​ជា​ដួល។ 

Tse ​ចេញ​កណ្ដាប់​ដៃ​ទល់​នឹង​ Petchdam ​ដែល​បោះ​ជើង​ឆ្វេង​បន្ត​បន្ទាប់។  មិន​យូរ​ទេ គេ​បាន​​ទាត់​  “The Pitbull”  ចំ​ក្បាលឲ្យ​ទ្រេត។ 

“The Baby Shark” ​បាន​ឃើញ​ឱកាស​នោះ និង​ ​ហក់​ទៅ​ថែម​ជង្គង់​ឆ្វេង និង​ កែង​ឆ្វេង​បន្ថែមដើម្បីបញ្ចប់ការប្រកួតតែម្ដង។ 

#5 Zhang បញ្ចប់ Hardcastle ជាមួយកណ្ដាប់ដៃវ៉ៃកាត់

“Muay Thai Boy” Zhang Chenglong  បាន​កើន​​កំណត់​ត្រា​ឈ្នះ ៣-០ ​​នៅ​ពេល​ផ្ដួល​ Tyler Hardcastle  ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១ ក្នុង​ការ​ប្រកួត​ឃីកបុកសីង​នៅ​ព្រឹត្តិការណ៍  ONE: LEGENDARY QUEST កាល​ខែ ​មិថុនា ឆ្នាំ ២០១៩។

ក្នុង​កា​រប្រកួត​នៅ​សៀង​ហៃ Zhang ​មាន​អារម្មណ៍​​ភ័យ​ខ្លាច​លើ​គូ​ប្រជែង​មុន​ពេល​ផ្ដួល​​​ដៃ​គូ​ឲ្យ​សន្លប់។ 

“Muay Thai Boy” បាន​ប្រើ​កណ្ដាប់​ដៃ​ពី​ចម្ងាយ ធ្វើ​ឲ្យ​កីឡាករ​អូស្ត្រាលី​ភ្ញាក់​ផ្អើល និង ​ប្រើ​កណ្ដាប់​ដៃ​មាន​កម្លាំង​ខ្លាំង។ 

កណ្ដាប់​ដៃ​ស្ដាំង​របស់ Zhang ធ្វើ​ឲ្យ​ Hardcastle របើក​ឃុំ និង  ម៉ាត់​បន្ថែម​ចំ​ចង្កា​​​ទៀត។  ​កណ្ដាប់​ដៃ​​នេះ​​ធ្វើ​ឲ្យ​គូ​ប្រជែង​ខ្ទាត​ទៅ​ក្បែរ​រេញ និង និងបញ្ចប់ការប្រកួតែម្ដង។ 

នៅថ្ងៃទី ២៤ ​កញ្ញា ខាង​មុខ​ នេះ  Zhang ​នឹង​ជួប​តារា​ឃីកបុកសីង​ទម្ងន់ bantamweight  គឺ Petchtanong Petchfergus

ចុនអាន: Petrosyan Vs. Superbon, Grand Prix Confirmed For ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។