Features

ហេតុ​ផល​ចំនួន ៥ ដែល​រំភើប​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​​ឃីក​បុកសីង Featherweight Grand Prix

កាល​ពី​ពីរ​ឆ្នាំ​មុន ​  កម្មវិធី ONE Featherweight Kickboxing World Grand Prix មាន​កា​រ​ចូល​រួម​ពី​សំណាក់​​កីឡាករ​លំដាប់​ពិភព​​លោក​ដែលមិន​ធ្លាប់​មាន។  អ្នក​គាំទ្រ​​​នឹង​បាន​ឃើញ​កម្មវិធី​ ឃីកបុកសីង ដ៏​ល្បី​ត្រលប់​មក​វិញ​ជា​ថ្មី។

កម្មវិធី នេះ ត្រូវបានប្រកាសនាពេលថ្មីៗនេះ និង ​បង្ហាញ​ជើង​ខ្លាំង​ឃីកបុកីសីង​ទម្ងន់ featherweight ចំនួន ៨ នាក់​នៅ​វគ្គ ៨ នាក់​ចុង​ក្រោយ​​នៅ​ព្រឹត្តិការណ៍​ ONE: FIRST STRIKE ​នា​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា ខាង​មុខ​នេះ។

សូម​​តាម​ដាន​ហេតុ​ផល​ចំនួន​ ​៥ ដែល​កម្មវិធី​ឃីកបុកសីង​នេះ​​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​កាន់​តែ​ខ្លាំង​ឡើង។

#1 វីរបុរស​ប៉ះ​គ្នា

Souwer X Grigorian


ជើឯក​ពិភព​លោកពីរ​រូប​​នឹង​ឡើង​មក​ជួប​គ្នា​នៅ​វគ្គ ៨ នាក់​ចុង​ក្រោយ ពោល Andy “Souwer Power” Souwer  ​នឹង​ជួប​កីឡាករ​លំដាប់​ទី​៣ ទម្ងន់​ featherweight ​គឺ​ Marat Grigorian

អ្នក​ទាំង​ពីរ​​ត្រូវ​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ខ្លាំង​ក្នុង​កម្មវិធី។  Souwer  ​ឡើង​សង្វៀន​ឈ្នះ​ “Bamboo Sword” Zhang Chunyu ​នៅ​កម្មវិធី​ ONE: BIG BANG  កាល​​​ខែ​ ធ្នូ ។   “Souwer Power”  គឺ​ជា​​តារា​ជើង​ចាស់​ក្នុង​ព្រឹត្តិការណ៍​នេះ ។ គ្រា​នោះ គេ​ប្រើ​កណ្ដាប់​ដៃ​ , ទាត់ និង ​ចាប់​អុក​រហូត​ដល់​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ។

Souwer ដែល​មាន​វ័យ ៣៨ ឆ្នាំ​​ប៊ិះ​នឹង​ចូល​និវត្តន៍​ទៅ​ហើយ​ ប៉ុន្តែ រូប​គេ​នៅ​ចង់​ឈ្នះខ្សែ​ក្រវាត់​ ONE World Title។  គេ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​​​សម្រេច​គោល​ដៅ​របស់​ខ្លួន។

​រីឯ Grigorian ក៏​ចាប់​ផ្ដើម​ឈ្នះ​ក្នុង​​អាជីព​​នៅ ONE ផង​ដែរ។  ​នា​យប់​ដែល Souwer ​យក​ឈ្នះ​ Zhang  ​កូន​កាត់​​បែល​ហ្សិក​អាមេរិក ​បាន​ផ្ដួល Ivan Kondratev ​ដោយ​កណ្ដាប់​ដៃ​ខាវ​ឆ្វេង​ចំ​ដង​ខ្លួន​ពេល​ផ្ដួល​ឲ្យ​សន្លប់​ទឹក​ទី២។

ក្នុង​ជំនួប​នេះ ​នឹង​មាន​ម្នាក់​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃ​ទី ១៥ ​ខែ តុលា ។

#2 តារា​ឃីកបុកសីង​លំដាប់​ពិភព​ដែល​ធ្លាប់​ប្រកួត​មួយ​ថៃ

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

Sitthichai “Killer Kid” Sitsongpeenong សម្រាក​ពី​ការ​ប្រកួត​ឃីកបុកសីង​ទៅ​ប្រកួត​មួយថៃ  ក្រោយ​ខក​ខាន​ប្រកួត​រយៈ​ពេល ៧ ឆ្នាំ។  ពេល​ត្រលប់​មក​ប្រកួត​មួយ​ថៃ​នៅ​កម្មវិធី  ONE: BATTLEGROUND III នា​ខែ​សីហា   Sitthichai ​បាន​យក​ឈ្នះ​​កីឡាករ​​មួយ​ថៃ​លំដាប់​ទី​៤​ទម្ងន់​bantamweight  Tawanchai PK.Saenchai Muaythaigym ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។

ហើយ Sitthichai បង្ហាញ​ថា​គេ​​នៅ​តែ​ខ្លាំង​ក្នុង​ក្បាច់​មួយ​ថៃ​ទោះ​ខាន​ប្រកួត​ប្រហែល ៧ ឆ្នាំ ​ជា​ពិសេស​ការ​ប្រើ​កែង និង ​ចាប់​អុក​បាន​ល្អ​លើ​ Tawanchai ។

​ពេល​នេះ​ ​ជើង​ខ្លាំង​ថៃ​ត្រូវ​ប៉ះ ​​កីឡាករ​ឃីកបុកសីង​លំដាប់​ទី ៥   Tayfun “Turbine” Ozcan ​ក្នុង​កម្មវិធី Grand Prix ​នា​វគ្គ ៨ក្រុម​ចុង​ក្រោយ។
បើ​សិន​កូន​សិស្ស​មក​ពី​ក្លិប Sitsongpeenong អាច​ឈ្នះ​ការ​ប្រកួត ​ មិន​ត្រឹម​ឡើង​ទៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទេ ប៉ុន្តែ ​គេ​អាច​ផ្លាស់​ប្ដូរ​ក្បាច់​គុន​បាន​ល្អ​ទៀត​ផង។  គេ​អាច​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រកួត​ឃីកបុកសីង និង មួយ​ថៃ​បាន​ល្អ។



#3 ‘Turbine’ រង់​ចំ​យូរ​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង

Turkish-Dutch kickboxer Tayfun Ozcan

ក្រោយ​ជា​ពីរ​បួស  ទី​បំផុត Ozcan ​​ឡើង​ប្រកួ​ត​ក្នុង​សង្វៀន​ ONE Super Series ​ហើយ និង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​​ថៃ Sitthichai។

“Turbine” ​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ត្រូវ​នឹង​​ស្ទិល​ប្រយុទ្ធ​របស់​ពួក​គេ។ ​កីឡាករ​កូន​កាត់​ហូឡង់-តួកគី ​កំពុង​ស្វែង​រក​​កម្រិត​កំពូល​នៅ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។

Ozcan ​មាន​កណ្ដាប់​ដៃ​ខ្លាំង ដែល​អាច​បញ្ចប់​គូ​ប្រជែង​​ឃីកបុកសីង​ជា​ច្រើន​រួច​មក​ហើយ​រួម​ទាំង​ Souwer ​​ផង (​ផ្ដួល​ឲ្យ​សន្លប់​កាល​ឆ្នាំ ២០១៨)។

យ៉ាង​ណា​ក្ដី  Sitthichai ​ក៏​មិន​ងាយ​ស្រួល​ដែរ។ សូម្បី Tawanchai ​ក៏​មិន​អាច​ឈ្នះ​រូប​គេ​បាន​ដែរ។  ​យ៉ាង​ណា​ក្ដី  “Killer Kid” ​មិន​ត្រូវ​គេ​ផ្ដួល​ឲ្យ​សន្លប់​ឡើយ​ក្នុង​ឃីកបុកសីង។  Ozcan  ​​ដាក់​ការ​សម្លឹង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ONE Featherweight Kickboxing World Grand Prix។

#4 Sana ទទួល​ឱកាស​លើក​ទី​២ បន្ទាប់​ពី​​បាន​ត្រឹម​ជើង​ឯក​រង​​លើក​មុន

Exclusive photos from Russian fighter Jamal Yusupov and French star Samy Sana’s Muay Thai fight at ONE: COLLISION COURSE II on 25 December

ឆ្នាំ ២០២៩ Samy “AK47” Sana ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix Championship ក្រោយ​ផ្ដួល​វីរបុរសថៃ “The Boxing Computer” Yodsanklai IWE Fairtex និង Dzhabar Askerov ​ក្នុង​ពីរ​ជុំ​ដំបូង។

សំណាង​អាក្រក់​សម្រាប់ Sana គេ​មិន​អាច​ឈ្នះ​លើ​ Giorgio “The Doctor” Petrosyan ​នៅ​សង្វៀន​ ONE: CENTURY PART II ​បាន​ឡើយដោយ​ចាញ់​ពិន្ទុ​របស់​កីឡាករ​កូន​កាត់​អាមេនី-អ៊ីតាលី​ និង​របូត​​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix Title ​មាន​​ប្រាក់រង្វាន់ ១ លាន​ដុល្លារ។

ពេល​នេះ “AK47” ​​នឹង​ជួប​ Chingiz “Chinga” Allazov ​​នៅ​វគ្គ ៨​ក្រុម។  Sana ​ត្រូវ​បាន​គេ​គិត​ថា​ឡើង​ទៅ​វគ្គ​បន្ត តែ ​​អ្វីៗ​មិន​ទាន់​អាច​មើល​ស្រាល​គូ​ប្រកួត​ទេ។

#5 Kehl ​ដាក់​ផែន​ការបន្ត​ឈ្នះ

Enriko “The Hurricane” Kehl ចូល​សង្វៀន​ The Home Of Martial Arts ដោយ​ផ្ដួល​ Liam Nolan ​ឲ្យ​សន្លប់​ទឹក​ទី​២​កាល​ឆ្នាំ ២០១៩ ​ប៉ុន្តែ គេ​ចាញ់​ Askerov  ក្នុង​ការ​ប្រកួត​ ONE Featherweight Kickboxing World Grand Prix វគ្គ ៨​នាក់​ចុង​ក្រោយ​កាល​​លើក​មុន។

​យ៉ាង​ណា​ក្ដី  Kehl បាន​ត្រលប់​មក​ផ្ដួល​ Armen Petrosyan ​នៅ​ទឹក​ទី២​ដោយ​កណ្ដាប់​ដៃ​និង​ជង្គង់​របស់​ខ្លួន។

ក្រោយ​មក​គេ​ធ្វើ​បាន​ល្អ​ទល់​នឹង​ Allazov ​នៅ “ONE on TNT I” ​​នាដើម​ឆ្នាំ​នេះ។  មិន​ខុស​ពី  Sana អ្នក​លេង​ឃីកបុកសីង Kehl ​ទទួល​បាន​ឱកាស​លើក​ទី២​ចូល​រួម​កម្មវិធី ONE Featherweight Kickboxing World Grand Prix ។ គេ​នឹង​ជួប​​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ Davit Kiria ​នៅ​វគ្គ ៨​នាក់​ចុង​ក្រោយ​ឆ្នាំ​នេះ។

ចុចអាន: Petrosyan Vs. Superbon, Grand Prix Confirmed For ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។