Features

៥​ហេតុ​ផល​ដែល​ត្រូវ​ទស្សនា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ONE: EMPOWER ​នៅថ្ងៃ​​ទី​៣ ​កញ្ញា​ ខាង​មុខ

ONE Championship កំពុងតែត្រៀមរួចជាសម្រេចដើម្បីរៀបចំព្រឹត្តិការណ៍ការប្រកួតមួយរាត្រីសុទ្ធតែជើងខ្លាំងកីឡាការិនីជាប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅថ្ងៃសុក្រទី ៣ កញ្ញា ចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ប្រជុំដោយគូប្រកួតនារីខ្លាំងៗគឺ ONE: EMPOWER ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់ផងដែរ។  មានហេតុ​ផល​ជា​ច្រើន​ដែល​ត្រូវ​តែ​ទស្សនា​ មិន​អាច​អាក់​ខាន​បាន ប៉ុន្តែ ខាងក្រោមនេះ មានហេតុផលចំនួន ៥ ដែលអ្នកគាំទ្រមិនត្រូវមើលរំល។

#1 គូដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title 

Xiong Jing Nan fights Michelle Nicolini in the main event of ONE: EMPOWER on 28 May

“The Panda” Xiong Jing Nan បានគ្រប់គ្រងទម្ងន់ strawweight ជាយូរមកហើយ។ Xiong ឈ្នះខ្សែក្រវាត់ ONE Women’s Strawweight World Title ជាមួយនឹងការផ្ដួលគូប្រជែងឲ្យសន្លប់នៅទឹកទី ៤ កាលខែ មករា ឆ្នាំ ២០១៨។ បន្ទាប់មកទៀត កីឡាការីចិនឡើងការពារខ្សែក្រវាត់បានសម្រេចរហូតដល់ ៤ ដង។
ពេលនេះអ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់មកពីចិន ត្រូវឡើងការពារខ្សែក្រវាត់លើកទី ៥ របស់ខ្លួនទល់នឹងកីឡាការិនីលំដាប់ទី២សញ្ជាតិប្រេស៊ីល Michelle Nicolini ដែលបង្ហាញភាពខ្លាំងរបស់ខ្លួននាពេលថ្មីៗនេះ។

មិនធម្មតាទេ Nicolini គឺជាជើងឯក Brazilian Jiu-Jitsu World Champion ១៣ សម័យកាល ដូច្នេះ គេមានជំនាញក្បាច់ក្រោម ឬ ការប្រកួតដេកលើក្តាររេញដ៏រឹងមាំដែលនឹងបង្កើតបញ្ហាច្រើនដល់ “The Panda”។

គេរង់ចាំមើលថា តើខ្សែក្រវាត់ប្ដុរម្ចាស់ថ្មី ឬ យ៉ាងណា?

#2 កីឡាការិនី​ជំនាញ​កណ្ដាប់​ដៃ​ជួប​គ្នា

Top pound-for-pound kickboxer Anissa Meksen

ទីបំផុត Anissa “C18” Meksenត្រូវបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក។ កីឡាការិនីបារាំងរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកលេងកណ្ដាប់ដៃសំពងពីខាងលើបានល្អលំដាប់ពិភពលោក។ នេះជាហេតុផលដែលត្រូវទស្សនា។ Meksen មានកំណត់ត្រាឈ្នះរហូតដល់ ១០០ ដង និងចាញ់ ៥ ដងក្នុងអាជីពរបស់ខ្លួន ហើយគេជាម្ចាស់ខ្សែក្រវាត់មួយថៃ និង ឃីកបុកសីងពិភពលោករហូតដល់ ៧ សម័យ។

នៅថ្ងៃសុក្រនេះ “C18” នឹងឡើងជួបអ្នកចំណូលថ្មីដូចគ្នា Cristina Morales ដែលជាជើងឯកឃីកបុកសីងពិភពលោក៣សម័យកាល ដោយកាន់កំណត់ត្រា ឈ្នះ ៤៦ ដង និងចាញ់ ៧ ដង។ Meksen និង Morales សុទ្ធតែមានគោលដៅឡើងទៅដណ្ដើមខ្សែក្រវាត់ពិភពលោក ទាំងមួយថៃ ពី Allycia Hellen Rodrigues និង ឃីកបុកសីង ពី Janet “JT” Todd (ទម្ងន់ Atomweight) នាពេលខាងមុខ។



#3 គូប្រកួត Atomweight World Grand Prix វគ្គ៨នាក់ចុងក្រោយ


អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយូរមកហើយពីកម្មវិធី ONE Women’s Atomweight World Grand Prix បន្ទាប់ពីប្រធាន និងនាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសលើកដំបូងកាលខែតុលា។ ពេលនេះវគ្គ ៨នាក់ចុងក្រោយបានកើតឡើងជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រនេះ។ គូប្រកួតមានដូចជា កីឡាការិនីលំដាប់ទី១ Denice “Lycan Queen” Zamboanga ស្វាគមន៍កីឡាការិនីលំដាប់ទី៥ “Arale Chan” Seo Hee Ham ហើយ Meng Bo (លំដាប់លេខ២) ជួបអ្នកជំនាញចំបាប់ Ritu “The Indian Tigress” Phogat។ ចំណែកអ្នកមិនទាន់ចាញ់មកពីជប៉ុន Itsuki “Android 18” Hirata ប្រឈមនឹងកីឡាការិនិអាមេរិក Alyse “Lil’ Savage” Anderson។ នេះជាការប្រកួតដ៏ទាក់ទាញសម្រាប់អ្នកគាំទ្រនាយប់ថ្ងៃសុក្រនោះ។

#4 ការ​ប្រកួត​សង​សឹក​ដែល​ទន្ទឹង​រង់​ចាំ

ការ​ប្រកួត World Grand Prix សុទ្ធ​តែ​មាន​ការ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​រាល់​គ្នា។ 

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង ​និង​មួយ​ថៃ​ទម្ងន់ atomweight  Stamp Fairtex ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​លេខ​៤ រង​ការ​ឈឺ​ចាប់​ក្នុង​ការ​ប្រកួត​ MMA ទល់​នឹងកីឡាការិនី​លំដាប់​ទី​៣ Alyona Rassohyna។ 

កីឡាការិនី​ថៃ​ប៊ិះ​នឹង​ឈ្នះ​ការ​ប្រកួត​ទៅ​ហើយ ប៉ុន្តែ ​​កីឡាការិនី​អ៊ុយក្រែន​អាច​ប្រើ​ស្នៀត​ឃ្លេ​បាន​​រហូត​ដល់​អាជ្ញា​កណ្ដាល Olivier Coste ​ឃើញ​ការ​ទះ​ដៃ​ចុះ​ចាញ់​លើ​ស្មា​របស់​គូ​ប្រជែង។   គ្រា​នោះ អាជ្ញា​កណ្ដាល​ចូល​ឃាត់​​ពេល​នៅ​សល់​ត្រឹម ៧ វិនាទី​ប៉ុណ្ណោះ​មុន​ចប់​ការ​ប្រកួត។ 

យ៉ា​ង​ណា​ក្ដី Stamp ​បាន​សារ​ភាព​ថា ពេល​នោះ​គេ​មិន​បាន​ទះ​ដៃ​ឲ្យ​ចុះ​ចាញ់​ទេ ប៉ុន្តែ គិត​ថា​អាជ្ញា​កណ្ដាល​មើល​ច្រឡំ ។  លទ្ធផលចម្រូងចម្រាស់នេះ ធ្វើឲ្យមានការប្រកួតឡើងវិញក្នុងការប្រកួត World Grand Prix តែម្ដង។  Stamp នឹងស្វែងរកភាពជោគជ័យឡើងវិញ​ខណៈដែល  Rassohyna  ក៏​ចង់​ឈ្នះ​​បន្ត​ដែរ។ 

#5 Buntan ​សម្លឹង​ទៅ​រក​ភាព​មិន​ចាញ់​នៅ​ឆ្នាំ ២០២១Pictures from the ONE Super Series Muay Thai fight between Jackie Buntan Ekaterina Vandaryeva at "ONE on TNT IV"

តាំងពីបង្ហាញខ្លួននាដើមឆ្នាំនេះ Jackie Buntan ​កាន់​តែ​មាន​ភាព​រឹង​​មាំ​នៅ​សង្វៀន​លំដាប់​ពិភព​លោក។

លើក​ដំបូង ​កីឡាការិនី​ហ្វីលីពីន-អាមេរិកបានយកឈ្នះ Wondergirl Fairtex កាល​ខែ កុម្ភៈ ​ក្នុង​ការ​ប្រកួត​មួយ​ថៃ ហើយ បន្ទាប់​មក​​ទៀត គេ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ Ekaterina “Barbie” Vandaryeva

នៅកម្មវិធី ONE: EMPOWER  កីឡាការិនី​ទម្ងន់​ strawweight ​នឹង​​សម្លឹង​ទៅ​រក​ភាព​ឥត​ខ្ចោះ​នៅ​ឆ្នាំ ២០២១ និង​ចង់​ឈ្នះ​លើក​ទី៣​របស់​ខ្លួន។

គេនឹងឡើងជួប Daniela Lopez ដែល​ជា​បងប្អូនភ្លោះ​របស់​កីឡាការិនី​លំដាប់​ទី ៥ ទម្ងន់ atomweight  Milagros Lopez

បើ​សិន​កីឡាការិនី​អាហ្សង់ទីន​អាច​ផ្ដួល Buntan  គេនឹង​ក្លាយ​ជា​កីឡាការិនី​ម្នាក់​ដែល​​បញ្ចប់​​ជើង​ខ្លាំង​​រូប​នោះ​ជា​លើក​ដំបូង។

ចុចអាន : 5 Brilliant Finishes From The Female Stars Competing At ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។