Features

ហេតុ​ផល​៥​យ៉ាងនេះ​ អ្នក​គួរ​មើល​ការ​ប្រកួត ONE: FIRST STRIKE ថ្ងៃ​សុក្រនេះ

អ្នក​គាំទ្រ​ខ្មែរ​នឹង​ទទួល​បាន​ចំណីចក្ខុ​ពិសេស​ប្លែក​ទៀត​ហើយ​នៅ​ពេល​ព្រឹត្តិការណ៍​ប្រកួត ONE: FIRST STRIKE ដែល​នាំ​មក​នូវ​ការ​ប្រកួត​ជំនាញ​ឃីក​បុក​សីង​លំដាប់​ពិភព​លោក។ សមរភូមិ​ឃីក​បុក​សីង​នា​រាត្រី​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា​នេះ មាន​លក្ខណៈ​ពិសេស​៥​យ៉ាង​ដែល​លោក​អ្នក​មិន​អាច​រំលង​បាន។

ទី​២៖ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក Featherweight

នេះ​ជា​ជំនួប​កំពូល​អ្នក​ប្រដាល់​ឃីក​បុក​សីង​លំដាប់​ពិភព​លោក​រូប​នៅ​ពេល​ជើង​ខ្លាំង​គ្រប់​សម័យ​កាល Giorgio “The Doctor” Petrosyan ត្រូវ​តទល់​នឹង Superbon ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight។

Petrosyan ជា​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​កម្មវិធី ONE Super Series។ រូប​គេ​បាន​ឈ្នះ​ជើង​ឯក​ពិភព​លោក ONE Featherweight Kickboxing World Grand Prix នៅ​ឆ្នាំ​២០១៩ ហើយ​ឥឡូវ​នេះ​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់​ពិភព​លោក​មួយ​ទៀត។ 

បន្ទាប់​ពី​ឈ្នះលើមិត្ត​រួម​ជាតិ Sitthichai “Killer Kid” Sitsongpeenong, ជើង​ខ្លាំង Superbon មាន​ទំនុក​ចិត្ត និង​ជឿ​ជាក់​ថា រូប​គេ​អាច​បញ្ឈប់​ជើង​ខ្លាំង​អាមេនី-អ៊ីតាលី​បាន។ តារា​ប្រដាល់​ថៃ​រូប​នេះបាន​និយាយ​ថា រូប​គេ​គ្រោង​វ៉ៃ​ដាក់​សម្ពាធលើ​ជើង​ខ្លាំងរហស្សនាម“ឌុកទ័រ” និង​វាយ​លុក​ទាំង​៥​ទឹក ប៉ុន្តែ Petrosyan មិន​មែន​ជា​កីឡាករ​ដែល​នរណា​ក៏​អាច​បង្ក​ព្យុះ​ភ្លៀង​បាន​នោះ​ទេ។ 

កណ្តាប់​ដៃមុតស្រួច​របស់ Petrosyan និង​ការ​ប្រកួត​ដ៏​ឆ្លាត​វៃ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​សម្រាប់​ដៃ​គូ​ដូច​ Superbon។ គូ​នេះ​ច្បាស់​ណាស់​ថា អ្នក​គាំទ្រ​ពិត​ជា​ទន្ទឹង​រង់​ចាំ​យ៉ាង​ខ្លាំង។​ ចាំ​មើល​នរណា​យក​ខ្សែ​ក្រវាត់​ទំនេរ​បាន​សម្រេច។ 

ទី​២៖ ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ធំ​បំផុត​ចាប់ផ្តើម

មុន​ពេល​​ឯក​ប្រចាំ​រាត្រី​អង្រួន​សង្វៀន អ្នក​គាំទ្រ​នឹង​ធ្វើ​ជា​សាក្សី​សម្រាប់​ការ​ប្រកួត​វគ្គ​១/៤​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​៨​រូប​មក​ពី​ជុំ​វិញ​ពិភព​លោក។ កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix លើក​ទី​២​នេះ​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្ររវត្តិ​សាស្ត្រ​នៅ​សមរភូមិ ONE: FIRST STRIKE ដើម្បី​ស្វែង​រក​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់។

បេក្ខភាព​ទាំង​៨​រូប​សុទ្ធ​តែ​ខ្លាំង​ដូច​គ្នា និង​គ្មាន​នរណា​ម្នាក់​ដែល​មើល​ទៅ​ទន់​ជ្រាយ​ជាង​គេ​ទេ។ វគ្គ​៨​នាក់​ដំបូង​នេះ ជើង​ខ្លាំង Marat Grigorian ប្រកួត​ជា​មួយ Andy “Souwer Power” Souwer, ខ្លាកំណាច​ថៃ Sitthichai ប្រកួត​ជា​មួយ​ Tayfun “Turbine” Ozcan, ហើយ​ខ្លាចាស់ Samy “AK47” Sana ប្រកួត​ជា​មួយ​ Chingiz “Chinga” Allazov ខណៈ​អ្នក​ប្រដាល់​វ៉ៃមិនចេះ​ដក​ថយ Enriko “The Hurricane” Kehl ជួប Davit Kiria

ចំាំ​មើលក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង​៨​រូប​នេះ តើ​៤​រូប​ណា​ដែល​ទទួល​បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ?



ទី​៣៖ តើ​ Grigorian អាច​បង្ខំ​ឲ្យ Souwer ចូល​និវត្តរ៍​ទេ?

កីឡាករ Grigorian ជា​ជើង​ខ្លាំង​ម្នាក់ និង​បេក្ខភាព​មួយ​រូប​ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ថា មានភាគ​រយ​ខ្ពស់​ក្នុង​ការ​គ្រង​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix ហើយ​វគ្គ​៨​នាក់​ដំបូង​នេះ​រូប​គេ​ត្រូវ​ប្រឈម​នឹង​ខ្លា​ចាស់ Andy Souwer ដែល​បាន ប្តេជ្ញា​បំផ្លាញ​ក្តី​ស្រមៃ​របស់ Grigorian។ 

ប្រកួត​ចុង​ក្រោយ Souwer បាន​យក​ឈ្នះកីឡាករ​ចិន “Bamboo Sword” Zhang Chunyu ហើយ​កំពុង​ឡើង​ជើង​ខ្លាំង​ដើម្បី​បោះ​ជំហាន​ចូល​កម្មវិធី​ខ្សែ​ក្រវាត់នេះ។ កីឡាករ​ហុល្លង់​នឹង​មិន​ខក​ចិត្ត​ឡើយ​ដោយ​សារបទ​ពិសោធច្រើន បើ​ទោះ​ជា​គាត់​ត្រូវ​ជួប​នឹង​ដៃ​គូ​ខ្លាំង​ក៏​ដោយ។

តើ Souwer ​នៅ​តែ​អាច​បង្ហាញ​ថា គាត់​នៅ​ជា​ជើង​ខ្លាំង​លើ​លោក ឬ​ក៏ Grigorian ជា​អ្នក​បញ្ជូន​គាត់​ឲ្យ​ចូល​និវត្តរ៍​?

ទី​៤៖ ជើង​ខ្លាំង​ថៃ Sitthichai ប៉ះ Ozcan ទី​បំផុត​កើត​ឡើង

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

Ozcan បាន​ទទួល​រង​របួស​ខ្លាំងដែល​ធ្វើ​ឲ្យ​រូប​គេ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ជា​មួយកីឡាករ​ថៃ Sitthichai នៅ​សមរភូមិ​ប្រយុទ្ធ ONE: BATTLEGROUND, ដូច្នេះ​កីឡាករ​ថៃ​រូប​នេះត្រូវ​បាន​ប្តូរ​ឲ្យ​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ Tawanchai PK.Saenchai Muaythaigym និង​ទទួល​បាន​ជ័យជម្នះ​ដើម្បី​បាន​ឱកាស​ឡើង​មក​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់​នេះ។

ទោះ​បី​ជា​យ៉ាង​ណា Ozcan បាន​ជា​សះ​ស្បើយ និង​មាន​លក្ខណៈ​គ្រប់​គ្រាន់​វិញ​ហើយ​ដើម្បី​ជួប​នឹង​កីឡាករ​ថៃ​ម្នាក់​នេះ។ កីឡាករ​ហុល្លង់-តួកគីមាន​បទ​ពិសោធ​គ្រប់​គ្រាន់​តែដើម្បីបង្កព្យុះភ្លៀង​លើ Sitthichai។ ដូច្នេះ​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​លើក​មុន​ដែល​បាន​លុប​ចោល ថ្ងៃ​សុក្រ​នេះ ទី​បំផុត អ្នក​ទាំង​ពីរ​ជួប​គ្នា​ហើយ។

ទី​៥៖ ជំនួប​ឃីក​បុក​សីង​ទម្ងន់​យក្ស

គូ​ផ្សេង​ៗ​ជា​ច្រើន​ទម្ងន់​មធ្យម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ទម្ងន់​ធ្ងន់​វិញ​យូរ​ៗ​ទើប​មាន។ ពេល​ជំនួប​ឃីក​បុក​សីង​ទម្ងន់​យក្សផ្តល់​ជូន​លោក​អ្នក​ហើយ។

ជើង​ខ្លាំង Rade Opacic និង Patrick “Big Swiss” Schmid ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​គ្នា​ជា​ថ្មី បន្ទាប់​ពី​ខក​ខាត​កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​ឥឡូវ​នេះ អ្នក​ទាំង​ពីរ​កំពុង​មាន​ជំនឿ​​ចិត្ត​ដូច​គ្នា។ Opacic បាន​ប្រើ​កណ្តាប់​ដៃ​មហិមា​របស់​ខ្លួន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ពីរ​ដង​ហើយ​នៅ ONE Super Series ហើយ​រូប​គេ​ប្រហែល​ជា​ទទួល​បាន​ឱកាស​ឆាប់​ៗ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ទម្ងន់​ធ្ងន់​ពិភព​លោក។

ទោះ​បី​ជា​យ៉ាង​ណា Schmid ដឹង​ថា ដៃ​គូ​ម្នាក់​នេះ​ខ្លាំង ប៉ុន្តែ​រូប​គេ​សង្ឃឹម​ថា អាច​បំបាក់​ Rade Opacic បាន បន្ទាប់​ពី​បាន​តាម​ដាន​ការ​ប្រកួត​របស់​ដៃ​គូ​កន្លង​មក៕ 

Read more: Sitthichai Vs. Ozcan: 4 Keys To Victory In Grand Prix Quarterfinals

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។