Features

កីឡាករ​ ៣ រូប​ដែល​ Alain Ngalani ​អាច​ប៉ះ​នៅ​ថ្ងៃ​ខាង​មុខ

Alain “The Panther” Ngalani ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​​​​ជា​កីឡាករ​​ដ៏​អស្ចារ្យ​ម្នាក់​មិន​ថា​នៅ​​លើ​​សង្វៀន ឬ ក្រៅ​សង្វៀន​នោះ​ទេ។

អ្នក​គាំទ្រ​តែង​តែ​ចង់​​ឃើញ​តារា​មាន​មូលដ្ឋាន​នៅ​ហុងកុង​ត្រលប់​មក​សង្វៀន​លំដាប់​ពិភព​លោក​វិញ។  ​ក្នុង​ហេតុ​ផល​នេះ សូម​​តាម​ដាន​គូ​​ប្រកួត​ចំនួន ៣ រូប​ដែល​មាន​សក្តា​​នុពល​​អាច​ជួប​ Ngalani នៅ​សង្វៀន​ The Home Of Martial Arts។ 

#1 Brandon Vera

Scenes from the ONE Heavyweight World Title fight between Arjan Bhullar and Brandon Vera at ONE: DANGAL on 15 May

ជា​ច្រើន​ឆ្នាំ​ហើយ  “The Panther” ​ចង់​​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​មួយ​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ heavyweight ​កីឡាករ Brandon “The Truth” Vera ប៉ុន្តែ​មិន​ទាន់​ឱកាស​ជួប​ទាល់​តែ​សោះ។ 

ឥឡូវ​នេះ​ជា​ពេល​​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ​។ Vera ​ក៏​រំពឹង​ថា​អាច​មាន​ឱកាស​ដើម្បី​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Heavyweight ពី​ Arjan “Singh” Bhullar ​វិញផង​ដែរ។  Ngalani ស្រេច​ឃ្លាន​ក្នុង​ការ​ជួប​អតីត​​ម្ខាស់​ខ្សែ​ក្រវាត់​រូប​នេះ​ជា​ខ្លាំង។ 

អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ក្បាច់​ប្រយុទ្ធ។  Ngalani និង Vera ​នឹង​ប្រើ​បច្ចេក​ទេស​កម្រិត​ពិភព​លោក​របស់​ខ្លួន​ជា​មិន​ខាន​។ ​បើ​ជួប​គ្នា​មែន​ពិត​ជា​កក្រើក​នៅ​សង្វៀន​ជា​មិន​ខាន។ 



#2 Islam Abasov

Russian MMA fighter Islam Abasov

តរា​ទម្ងន់​ធ្ងន់​ heavyweight ​ចំណូល​ថ្មី កីឡាករ Islam Abasov  មិន​ទាន់​បង្ហាញ​ខ្លួន​ដំបូង​នៅ​សង្វៀន ONE ​នៅ​ឡើយ​ទេ។ ​គេ​អន្ទះសា​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ខ្លួន​លើក​ដំបូង និង​ជួប​តារា​ជួរ​មុខ​ក្នុង​ទម្ងន់​នេះ។ 

តារា​រុស្សី​មិន​ទាន់​ចាញ់​ទេ​ក្នុង​អាជីព ​ពោល មាន​កំណត់​ត្រា​ល្អ​​​អស់​ទាស់ ៦-០  ហើយ​ជ័យជម្នះ​នោះ​កើត​ឡើង​នៅ​ទឹក​ទី១​ទាំង​អស់។ 

“The Panther” ​ក៏​ជា​អ្ន​ក​បញ្ចប់​គូ​ប្រកួត​បាន​លឿន​ៗ​ដែរ។​ នៅ​ក្នុង​ជ័យ​ជម្នះ​ ៤ នៅ​សង្វៀន​ ONE Championship  មាន​៣​​លើក​បាន​​​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ទឹក​ទី១។  នេះ​មាន​ន័យ​ថា អ្នក​ពូកែ​បញ្ចប់​គូ​ប្រកួត​លឿនៗ​​ប៉ះ​គ្នា​ហើយ​បើ​ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​គ្នា​មែន។

ដូច្នេះ Ngalani  ជា​ដៃ​គូ​ដ៏​សក្ដិសម​ម្នាក់​​ដើម្បី​ជួប​ Abasov។ 

#3 Patrick Schmid

Patrick “Big Swiss” Schmid មាន​ភាព​ក្លាហាន​​ក្នុង​ការ​តតាំង​នឹង​ “Reug Reug” Oumar Kane ​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ ONE ​ នៃ​អាជីព​គុន​ចម្រុះ។

យ៉ាង​ណា​ក្ដី តារា​ស្វីស ​ត្រូវ​បាន​គេ​រៀប​​ចំ​ផែន​ការ​ឲ្យ​ជួប​ Rade Opacic ​​សម្រាប់​ការ​ប្រកួត​ឃីកបុកសីង​នៅ​សង្វៀន ONE Super Series។  ​ព្រោះ Ngalani ​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​មួយ​ថៃ​ និង​ឃីកបុកសីង មុន​ពេល​ពាក់​ហ្គង់​ទម្ងន់ ៤ អោន​ដើម្បី​ប្រកួត​គុន​ចម្រុះ។ រូប​គេ​ធ្លាប់​ប្រកួត ២ដង​នៅ​សង្វៀន ONE Super Series។ 

ក្រោយ​ Schmid និង Ngalani  បាន​​តតាំង​នឹង​ “Reug Reug” ​រួច​ហើយ​ក្នុង​កា​រប្រកួត​ចុង​ក្រោយ​ ​អ្នក​ទាំង​ពីរ​​ក៏​អាច​ជួប​គ្នា​ក្នុង​ក្បាច់​គុន​ឃីកបុកសីង​ផង​ដែរ។ 

ចុចអាន : Alain Ngalani Unveils Every Kick In His Electric Arsenal

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។