Atomweight Muay Thai ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Stamp
  • Fairtex

កម្ពស់
157​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Fairtex Gym
មក​ពី
ប្រទេសថៃ
កម្ពស់
157​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Fairtex Gym
មក​ពី
ប្រទេសថៃ

អំពី

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Super Series Atomweight Kickboxing និង Muay Thai កីឡា​ការិនី Stamp Fairtex ដឹង​ខ្លួន​ឯង​ចង់​ប្រកួត​ក្នុង​កីឡា​មួយថៃ​​ចាប់​តាំង​ពី​មាន​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ​។ នាង​ចាប់​ផ្ដើម​ដំណើរ​នៃ​​ការ​ហាត់​សិល្បៈ​ក្បាច់គុន​​នៅ​ក្នុង​ក្លឹប​ឪពុក​របស់​នាង​ដើម្បី​ការពារ​ខ្លួន​ឯង​​ពី​ការ​មើលងាយ។ នាង​ឈាន​ជើង​ចូល​សង្វៀន​មួយ​ថៃ​ដំបូង​ទើប​តែ​​មួយ​ឆ្នាំ​បន្ទាប់​ពី​ចាប់​ផ្ដើម​ហ្វឹកហាត់ និង​ឈ្នះ​ដោយ​ប្រើ​ជង្គង់​ផ្ដួល​ដៃគូ​ក្រោម​រយៈពេល​​៣០​វិនាទី។

Stamp ឆ្លង​កាត់​ការ​ប្រកួត​មួយ​ថៃ​ជាង​៨០​ដង ជាមួយ​ជ័យជម្នះ​ដ៏​អស្ចារ្យ​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​នៅ​​សង្វៀន​មួយ​កន្លែង​​ក្នុង​ប្រទេស​ថៃ​​និង​ជើង​ឯក​ពីរ​ប្រភេទ​ទម្ងន់​​នៃ​កម្មវិធី Northeastern Thailand Champion។ មាន​ប្រភព​ដើម​ចេញ​ពី​កសិដ្ឋាន​មួយ​កន្លែង​​​ក្នុង​ខេត្ត​រ៉ាក់យ៉ង​ ប្រទេស​ថៃ បន្ទាប់​មក​នាង​បាន​ផ្លាស់​ទៅ​ក្រុង​ប៉ាតាយ៉ា​តែ​ម្នាក់​ឯង​នៅ​អាយុ​១៨​ឆ្នាំ​ដើម្បី​ស្វែងរក​ក្ដី​ស្រមៃ​របស់​នាង​នៃ​ការ​ចាប់​ផ្ដើម​ជា​អត្តពលិក​​ទទួល​បាន​ការ​ហាត់​ពេញលេញ​ម្នាក់។ ការ​ប្រឹងប្រែង​និង​លះបង់​ជា​ច្រើន​របស់​នាង​ពិត​ជា​ទទួល​បាន​ជោគជ័យ។

ក្នុង​ការ​បង្ហាញ​មុខ​ប្រកួត​ជា​លើក​ដំបូង​លើ​សង្វៀន ONE Championship នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ភ្លាម​ៗ​លើ​ឆាក​អន្តរជាតិ​នេះ​ ដោយ​ដណ្ដើម​បាន​ខ្សែក្រវាត់​ពិភពលោក ONE Atomweight Kickboxing។ ហើយ​​នៅ​ប្រកួត​បន្ទាប់ នាង​បាន​សាង​ប្រវត្តិសាស្ត្រ​ដោយ​យក​បាន​ខ្សែ​ក្រវាត់​ពិភពលោក ONE Atomweight Muay Thai មួយ​ទៀត ធ្វើ​ឲ្យ​​ក្លាយ​ជា​​អត្តពលិក​ដំបូង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ពីរ​ប្រភេទ​កីឡា​ផ្សេង​គ្នា។

យ៉ាងណា​ នាង​បាន​បាត់បង់​ខ្សែក្រវាត់ Kickboxing នៅ​ខែ ​កុម្ភៈ ឆ្នាំ ២០២០ ហើយ​ Stamp មិន​ទាន់​ចប់​ទេ។ តារា​របស់​ថៃ​រូប​នេះ​ចង់​​ដណ្ដើម​ខ្សែក្រវាត់​​ដែល​នាង​បាត់បង់​មកវិញ ហើយ​បន្ទាប់​មក​ទៀត​ចង់​ប្រជែង​យក​​ខ្សែក្រវាត់​ទី​៣​ក្នុង​កីឡា​គុនចម្រុះ។ ប៉ុន្តែ​អ្វី​នៅ​ខាង​លើ​ទាំង​អស់​​ នាង​ចង់​បង្ហាញ​ថា​ស្ត្រី​​អាច​មាន​ភាព​​រឹងមាំ កម្សាន្ត​និង​រំភើប​ដូច​មនុស្ស​ប្រុស​ដែរ​តាម​រយៈ​ជំនាញ​របស់​ពួក​គេ៕ ​​​​​​