• សរ
  • សី

កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Cambodian Top Team
មក​ពី
កម្ពុជា
កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Cambodian Top Team
មក​ពី
កម្ពុជា

អំពី

តាម​រយៈ​ជ័យជម្នះ​ជាង​១៤៥​ដង​ពី​ការ​ប្រកួត​ក្បាច់​គុន​ខ្មែរ​បុរាណ សរ សី Sey បាន​ក្លាយ​ជា​កីឡាករប្រដាល់​ខ្លាំង​ពូកែ​ម្នាក់។ ក្រោយ​មក​ គាត់​បាន​បង្កើន​ជំនាញ​ក្បាច់​គុន​ចម្រុះ​​ថែម​ទៀត​ដោយ​បាន​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ ហ៊ុន ច័ន្ទរាជ និង​​គ្រូ​បង្វឹក​​ជឺជីតស៊ូ​ខ្សែ​ក្រវាត់​ខ្មៅ Fernando Salvador។

ការ​ពុះ​ពារ​គ្រប់​បែប​យ៉ាង​ណា​ដើម្បី​ស្វែង​រក​​ចំណូល​ចិញ្ចឹម​គ្រួសារ សរ សី គ្មាន​ចង់​អ្វី​ផ្សេង​​ក្រៅ​តែ​ពី​ភាព​ជោគជ័យ និង​អាច​ចំណូល​បាន​ដើម្បី​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​ពឹង​ផ្អែក​លើ​គាត់​ទាំង​ស្រុង​។ កើត​នៅ​ក្នុង​គ្រួសារ​កសិករ និង​ធំ​ដឹង​ក្តី​ឡើង​ជា​មួយ​គោ​ក្របី នៅ​ខេត្ត​កណ្តាល  ដែល​ជា​តំបន់​ភាគ​ច្រើន​ធ្វើ​កសិកម្ម​នៅ​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ។

រូប​កាយ​តូច​ទាប​ជាង​កូន​ផ្សេង​ៗ​ទៀត គាត់​បានចូល​ហ្វឹក​ហាត់​កីឡា​​ចំបាប់​​ដែល​ជា​មរតក​គុន​ខ្មែរ​តាំង​ពី​បុរាណ​ដើម្បី​ឲ្យ​កាយ​សម្បទា​រឹង​មាំ។ ក្រោយ​មក គាត់​បាន​ចាប់​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​​ឱកាស​ឡើងសង្វៀន​ដើម្បី​ទទួល​បាន​ចំណូល​ចិញ្ចឹម​គ្រួសារ។ រយៈ​ពេល​រាប់​ឆ្នាំ​នៃ​អាជីព​គុន​ខ្មែរ​ សរ សី ធ្លាប់​បាន​ឡើង​ប្រកួត​ជាង​២០០​ដង​ ហើយ​ឥឡូវ​នេះ​កីឡាករ​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដើម្បី​បោះ​ជំហាន​ចូល​សង្វៀន​ពិភព​លោក ONE Championship៕

 

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។