Strawweight Kickboxing & Muay Thai ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Sam-A
  • Gaiyanghadao

កម្ពស់
168​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Evolve MMA
មក​ពី
ប្រទេសថៃ
កម្ពស់
168​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Evolve MMA
មក​ពី
ប្រទេសថៃ

អំពី

​​​ក្នុង​រយៈពេល​២៥​ឆ្នាំ​ក្នុង​អាជីព​ប្រកួត​បាន​ជាង​៤០០​ដង អតីត​ម្ចាស់​​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao ធ្លាប់​យក​បាន​ខ្សែក្រវាត់​​មួយថៃ​​ច្រើន​ប្រភេទ​ទម្ងន់​មែនទែន​ ហើយ​ពេល​នេះ​គេ​ត្រូវ​​បាន​​គ្រប់​គ្នា​ស្គាល់​​ថា​ជា​​កីឡាករ​​មួយថៃ​ល្អ​ជាង​គេ​​ម្នាក់​គ្រប់​ពេល។ 


កើត​ក្នុង​គ្រួសារ​កសិករ​មួយ​ក្នុង​ខេត្ត​បុរីរ៉ាំ ប្រទេស​ថៃ Sam-A Gaiyanghadao បាន​ចាប់​ផ្ដើម​អាជីព​ប្រកួត​មួយថៃ​នៅ​អាយុ​៩​ឆ្នាំ បន្ទាប់​ពី​ដើរ​តាម​គន្លង​អាជីព​របស់​ពូ​និង​​មើល​កីឡា​មួយ​នេះ​​តាម​ទូរទស្សន៍។ ត្បិត​តែ​គេ​ចាប់​ផ្ដើម​​​ជាមួយ​ការ​ហ្វឹកហាត់​មិន​ផ្លូវការ​​ តែ​គេ​ឈាន​ជើង​ចូល​សង្វៀន​ស្ទើរ​តែ​រៀងរាល់​សប្ដាហ៍ និង​​ទទួល​បាន​បទពិសោធន៍​ប្រកួត​​រាប់​រយ​ដង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​របស់​គេ។

វែង​រក​ដើម្បី​ឲ្យ​អាជីព​របស់​គេ​ឈាន​ទៅ​​កម្រិត​បន្ទាប់ Sam-A បាន​ផ្លាស់​ទៅ​ទីក្រុង​បាងកក ពេល​ដែល​មាន​អាយុ​១៥​ឆ្នាំ ហើយ​ចាប់​ផ្ដើម​ហាត់​នៅ​ក្លឹប Petchyindee Muay Thai មុន​ពេល​ធ្វើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​សង្វៀន​ធំ Rajadamnern និង Lumpinee។ ការ​ខិតខំ​ប្រឹងប្រែង​និង​លះបង់​របស់​គេ​បាន​​ទទួល​ជោគជ័យ​ភ្លាម​ៗ ដោយ​គេ​បាន​បង្កើត​ភាព​ល្បីល្បាញ​​ក្នុង​កីឡា​នេះ​ជា​វីរបុរស​ម្នាក់​លើ​សង្វៀន។ 


គេ​បាន​ឈាន​ដល់​កំពូល​ក្នុង​ស្ថាប័ន​ដែល​​ជា​ជំរំ​នៃ​សិល្បៈ​ក្បាច់គុន ដោយ​​បាន​ឈ្នះ​​​ខ្សែក្រវាត់​ពិភពលោក ONE Super Series Flyweight Muay Thai  ទុក​ក្នុង​​​ទូ​ដាក់​ពាន​របស់​គេ​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨។ គេ​ក៏​បាន​​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក ONE Super Series Strawweight Kickboxing កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១៩ និង​បន្ថែម​ខ្សែក្រវាត់​ពិភពលោក ONE Super Series Strawweight Muay Thai កាល​បី​ខែ កុម្ភៈ ឆ្នាំ ២០២០។