Bantamweight Kickboxing ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Alaverdi
  • Ramazanov

"Babyface Killer"

កម្ពស់
180​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
65.8 គីឡូក្រាម
ក្លឹប​
Venum Training Camp Thailand
មក​ពី
រុស្ស៊ី
កម្ពស់
180​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
65.8 គីឡូក្រាម
ក្លឹប​
Venum Training Camp Thailand
មក​ពី
រុស្ស៊ី

អំពី

ម្ចាស់​ខ្សែក្រវាត់ IFMA World Champion ៣​សម័យ​កីឡាករ Alaverdi Ramazanov មក​ពី​សាធារណរដ្ឋ Dagestan នៃ​ប្រទេស​រុស្ស៊ី ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​​ផលិត​អត្តពលិក​កីឡា​​​ប្រយុទ្ធ​ខ្លាំង​ៗ។ គេ​ធំធាត់​​​​ជា​កីឡាករ​ហែល​ទឹក ប៉ុន្តែ​បាន​ផ្លាស់​ទៅ​ហាត់​មួយថៃ​​វិញ​នៅ​អាយុ​១៣​ឆ្នាំ ព្រោះ​គេ​ចង់​ធ្វើ​តេស្ដ​ឲ្យ​ខ្លាំង​មួយ​នៃ​​សមត្ថភាព​កីឡា​របស់​គេ។

Ramazanov ឡើង​ប្រកួត​ជា​លើក​ដំបូង​​ពេល​មាន​អាយុ​១៨​ឆ្នាំ​ ហើយ​បូក​បញ្ចូល​កំណត់ត្រា​​ដ៏​ល្អ​​ដោយ​ឈ្នះ​ស្ទើរ​តែ​គ្រប់​ប្រកួត​របស់​គេ។ ក្នុង​ក្ដី​សង្ឃឹម​​ដើម្បី​នាំ​អាជីព​មួយ​ថៃ​របស់​គេ​​ឈាន​ទៅ​កម្រិត​មួយ​ទៀត គេ​បាន​ផ្លាស់​ទៅ​​នៅ​ប្រទេស​ថៃ​នៅ​អាយុ​២១​ឆ្នាំ ដើម្បី​ហ្វឹកហាត់​ពេញ​ម៉ោង​​នៅ​ក្លឹប Venum Training Camp​ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជ្រួតជ្រាប​​ក្នុង​ប្រទេស​ដែល​ជា​ម្ចាស់​ដើម​នៃ​កីឡា​មួយ​នេះ។ 


ការ​ផ្លាស់​ប្ដូរ​នេះ​ពិត​ជា​ទទួល​បាន​ជោគជ័យ​មែន ដោយ Ramazanov ពេល​នេះ​ជា​ម្ចាស់​ពាន IFMA Champion ៣​សម័យ និង​​កំពុង​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ខ្លាំង​ៗ​​របស់​ពិភពលោក​ក្នុង ONE Super Series។ គេ​​បន្ត​​ហ្វឹកហាត់​​នៅ​​ក្លឹប Venumក្រោម​កីឡាករ Mehdi Zatout ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា Fahdi Khaled និង Jafar Gabbassov ហើយ​បាន​បំពេញ​ក្ដី​បំណង​ក្លាយ​ជា​​ជើង​ឯក​​ពិភពលោក​​ក្នុង​ ONE Super Series ម្នាក់​ពេល​​គេ​យក​ឈ្នះ​កីឡាករ Zhang Chenlong គ្រង​ខ្សែក្រវាត់​ពិភពលោក ONE Bantamweight Kickboxing ក្នុង​​កម្មវិធី ONE: MARK OF GREATNESS។