Kickboxing

ផ្លាស់​ប្ដូរ៖ ‘Reug Reug’ ប៉ះ Schmid, Allazov Vs. Kehl នៅ​ព្រឹត្តិការណ៍​ ‘ONE On TNT I’

មិន​ដល់ ២៤ ម៉ោង​ទៀត​ទេ  ONE Championship  ​ត្រលប់មក​រៀប​ចំ​ព្រឹត្តិការណ៍​លើក​ដំបូង​នៅ​អាមេរិកខាង​​ជើង និង​ផ្សាយ​ផ្ទាល់​​តាម​កញ្ចក់​ទូរទស្សន៍​​សម្រាប់​ម៉ោង​ពិសេស​នៅ​អាមេរិក។  ​ប៉ុន្តែ មុន​​កម្មវិធី​ចាប់​ផ្ដើមនា​ព្រឹក​ស្អែក​​​ទី ៨ មេសា (​ពី​ម៉ោង ៧:៣០ ព្រឹក​ម៉ោង​នៅ​កម្ពុជា)​ ​មាន​​ការ​ផ្លាស់​ប្ដូរ​ក្នុង​នាទី​ចុង​ក្រោយ​​នៅ​  “ONE on TNT I” ​សម្រាប់​គូ​ដំបូង​ដូច​តទៅ។

MMA heavyweight stars “Reug Reug” Oumar Kane and Alain Ngalani fight at ONE: UNBREAKABLE II

អ្ន​​ក​ជំនាញ​ចំបាប់ “Reug Reug” Oumar Kane នឹងប៉ះ​តារា​ជំនាញ​ឃីកបុកសីង Patrick “Big Swiss” Schmid  ក្នុង​កា​រ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ heavyweight ។ 

ពីខាង​ដើម Kane ​​ត្រូវ​ជួប​​ជើង​ឯក​ចំបាប់​អ៊ីរ៉ង់ Iranian Wrestling Champion  កីឡាករ Mehdi Barghi ក្នុង​ការ​ប្រកួត​គុន​ចម្រុះ ខណៈ Schmid ត្រូវ​ប្រឈម​នឹង​​​អ្នក​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​សញ្ជាតិ​ស៊ែប Rade Opacic  ក្នុង​ការ​ប្រកួត​ឃីកបុកសីង ​នៃ​កម្មវិធី ONE Super Series។ 

យ៉ាងណាក្ដី ទាំង Barghi និង Opacic ត្រូវ​បាន​ដក​ខ្លួន​ដោយ​សារ​តែ​បញ្ហា​សុខភាព និង ​​គិត​គូរ​សុវត្ថិភាព​ជា​ចម្បង។ 

ទីបំផុត Schmid ​​ដាក់​គោល​ដៅ​នឹង​ឡើង​ដើម្បី​បញ្វប់​ “Reug Reug”  ក្នុង​នាម​គូ​បើក​ឆាក​នៅ​សង្វៀ “ONE on TNT I”។

Two-time K-1 World Champion Chingiz Allazov joins ONE Championship

ខណៈអ្នក​គាំទ្រ ឃីកបុកសីង ​ខកខាន​ក្នុង​ជំនួប Opacic-Schmid   ពួក​គេ​នឹង​បាន​ទស្សនា​ជំនួប​តារា​ទម្ងន់​ featherweight ល្អ​បំផុត​មួយ​ក្នុង​លោក​ផ្សេង​ទៀត។ 

ក្រោយ​ ចុះ​កុង​ត្រា​ប្រកួត​ឲ្យ​ ONE ​កាល​ខែ​មករា  ​ជើង​ឯក​ K-1 World Champion ពីរ​សម័យ Chingiz Allazov នឹង​បង្ហាញ​ខ្លួន​ដំបូង​នៅ​ ONE ដោយ​ជួប Enriko “The Hurricane” Kehl។

Allazov ដែល​មាន​កំណត់​ត្រា​ឈ្នះ ៥៦ លើក , ចាញ់ ៤ និង​ស្មើ ១ ​ដង ​ដាក់​ផែន​ការ​ផ្ដួល​គូ​ប្រកួត​​លើក​ទី ៣៥ ក្នុង​អាជីព​ដើម្បី កើន ចំណាត់ ថ្នាក់ នៅ ONE Super Series ទម្ងន់ featherweight ក្នុងស្នៀតឃីកបុកសីង  និង​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ខ្លាំង​មួយ​រូប​នៅ​ទម្ងន់​​នេះ។ 

ដើម្បី​ធ្វើ​បាន​បែប​នេះ គេ​ត្រូវ​តែ​ផ្ដួល​ ​ជើង​ឯក K-1 World Max Tournament Champion ​កីឡាករ Kehl។  បុរស​មក​​អាល្លឺម៉ង់  មាន​កំណត់​ត្រា​ឈ្នះ ៥០ ដង ចាញ់ ១៥ ដង និង​ស្មើ ២ដង។  គេ​មាន​ស្នៀត​គ្រោះ​ថ្នាក់​ និង ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើបរីករាយ ជា​ពិសេស​​​ការ​ដាក់​ផែន​ការ​យក​ឈ្នះ  Allazov ​នេះ​តែ​ម្ដង។ 

សូម​តាម​ដាន​គូ​ប្រកួត​ចុង​ក្រោយនៅ  “ONE on TNT I” ដូច​ខាង​ក្រោម៖


German kickboxer Enriko Kehl flexes hard following his win over Armen Petrosyan

គូសំខាន់(Main Card) នៅ “ONE on TNT I”

  • (c) Adriano Moraes vs. Demetrious Johnson (ដណ្ដើមខ្សែក្រវាត់ ONE Flyweight World Title)
  • Eddie Alvarez vs. Iuri Lapicus (គុនចម្រុះ– lightweight)
  • Rodtang Jitmuangnon vs. Danial Williams (មួយ​ថៃ – catch weight of 61.5 គីឡូក្រាម)

គូបើកឆាកនៅ “ONE on TNT I”

  • Tyler McGuire vs. Raimond Magomedaliev (គុនចម្រុះ – welterweight)
  • Chingiz Allazov vs. Enriko Kehl (ឃីកបុកសីង – featherweight)
  • Oumar Kane vs. Patrick Schmid (គុនចម្រុះ – heavyweight)

ចុចអាន : ONE Championship Superstars Make Their Picks: Alvarez Vs. Lapicus

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.