News

Patrick Schmid មាន​រឿង​ថ្មី​ដើម្បី​បង្ហាញ​នៅ​​សង្វៀន ONE: FIRST STRIKE

ការ​បង្ហាញ​​ខ្លួន​លើក​ដំបូង​របស់​ Patrick “Big Swiss” Schmid’ ​នៅ​សង្វៀន​ ONE Championship ​​បាន​ក្លាយ​ជា​ការ​ពិត ប៉ុន្តែ ​គេ​​កំពុង​ស្រេក​ឃ្លាន​​​​​​ចំពោះ​ការ​បង្ហាញ​ទៅ​កាន់​អ្នក​គាំទ្រ​​​នូវ​​អ្វី​ដែល​គេ​មាន។

Patrick Schmid makes his walk to the Circle

តារា​ឃីកបុកសីង​ទម្ងន់​ heavyweight ​ត្រូវ​ជួប​ Rade Opacic ​ដែល​គ្រោង​ជួប​គ្នា​​នៅ​សង្វៀន​ “ONE on TNT I” ​នា​ខែ មេសា ​ប៉ុន្តែ  តារា​ស៊ែប​ត្រូវ​​បង្ខំ​ដក​ខ្លួនពី​ការ​ប្រកួត​ទៅ​វិញ។ ​ឥលូវ​នេះ​ដល់​វេន​ដែល​រូប​គេ​បើក​ទំព័រ​​ឡើង​សង្វៀន ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា នេះ។

ទោះ​ការ​​ដក​​ខ្លួន​ពី​គូ​ប្រកួត Schmid នៅ​តែ​ប្រកួត​នៅ​សង្វៀន​ “ONE on TNT I” ប៉ុន្តែ  បង្ហាញ​ខ្លួន​ក្នុង​​គុន​ចម្រុះ​ទល់​នឹង “Reug Reug” Oumar Kane  ក្រោយ​គូ​ប្រកួត​របស់​តារា​​​សេណេហ្គាល់​ក៏​ដក​ខ្លួន​ផង​ដែរ។

ការ​ផ្លាស់​ប្ដូរ​នេះ​នាំ​ឲ្យ​ Schmid ចាញ់​ទឹក​ដំបូង​សឹង​មិន​គួរ​ឲ្យ​ជឿ។

Schmid បាន​ថ្លែង​ថា៖ «​ការ​ជួប​ ‘Reug Reug’ គឺ​មិន​សំខាន់​ទេ ប៉ុន្តែ ​ខ្ញុំ​​បាន​ត្រៀម​រួចរាល់​នៅ​សិង្ហបុរី។ ​ខ្ញុំ​មាន​ឱកាស​​ប្រកួត ​ខ្ញុំ​នឹង​ទទួល​វា។ លទ្ធផល​អាក្រក់​ណាស់ ​ព្រោះ​មិន​មែន​ជា​កីឡា​​ដែល​ខ្ញុំ​ធ្លាប់​ប្រកួត​ទេ។ ​​ខ្ញុំ​ហ្វឹកហាត់​ប្រកួត​ឈរ​ជាង​​ហ្វឹកហាត់​ចំបាប់ ឬ ហ្វឹកហាត់​ប្រកួត​លើ​ក្ដា​រ​រេញ។ ​ ពេល​នេះ ខ្ញុំ​មាន​​អារម្មណ៍​ថា ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​​ដំបូង​ដ៏​ត្រឹម​ត្រូវ​តាម​ប្រភេទ​​កីឡា​ដែល​ខ្ញុំ​ហ្វឹកហាត់​រាល់​ថ្ងៃ»។

Schmid ​ទទួល​ឱកាស​បង្ហាញ​ស្នៀត​ពិត​​នៅ​ថ្ងៃ​ទី ១៥ តុលា​នេះ ក្រោយ​​រៀប​ចំ​ខ្លួន ៦ ខែ​ដើម្បី​ជួប​ Opacic។

«​​ខ្ញុំ​នៅ​តែ​​មាន​កម្លាំង​ពេញ តាំង​ពី​ចុះ​កុង​ត្រា​ប្រកួត​ឲ្យ ONE ។ ដូច្នេះ ​ខ្ញុំ​ជឿ​ថា ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​គ្រប់​ពេល។ ​ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ទល់​នឹង​ Rade »។ ​ជើង​ខ្លាំង​ស្វីស​បញ្ជាក់​បែប​នេះ។

តារា​ទម្ងន់​​ធ្ងន់ heavyweight ​បាន​សន្យា​ថា​ការ​ប្រកួត​​​នេះ​នឹង​មាន​រឿង​ត្រូវ​បង្ហាញ។ Schmid ​ត្រៀម​រួច​ជា​ស្រេច ហើយ គូ​ប្រជែង​​មក​ពី​ Belgrade ​ក៏​មាន​ការ​តាំង​ចិត្ត​ខ្ពស់។

អ្នក​លេង​ឃីកបុកសីង​មក​ពី​ស្វីស​រំលឹក​ថា ៖«​​ខ្ញុំ​បាន​ផ្ដួល​ [Errol] Zimmerman ​ដោយ​ពិន្ទុកាល​ឆ្នាំ ២០១៨។ ​ខ្ញុំ​ដឹង​ថា [Rade] ​បាន​ផ្ដួល​រូប​គេ​ឲ្យ​សន្លប់​ផង​ដែរ។ ​ប៉ុន្តែ ​ខ្ញុំ​មាន​អារម្មណ៍​ថា Zimmerman ល្អ​ជាង​ពេល​ខ្ញុំ​វ៉ៃ​ជា​មួយ​គេ។ ដូច្នេះ​លទ្ធផល​នេះ​មិន​​ប្រាកដ​ថា Rade ​ល្អ​ជាង​ខ្ញុំ​ទេ។ ខ្ញុំ​គិត​ថា Zimmerman ​ត្រៀម​ខ្លួន​បាន​ល្អ»។



តារា​ឃីកបុកសីង​​រៀបរាប់​ថា ៖«​គេ​ជា​កីឡាករ​ខ្ពស់​ម្នាក់ ប៉ុន្តែ ​វ៉ៃ​មិន​សូវ​លឿន​ទេ។ ដូច្នេះ គេ​នឹង​​ប្រើ​ពេល​វេលា​យូរ​ក្នុងការ​ប្រើ​ក្បាច់​ខាវ​។ បើ​សិន​​ខ្ញុំ​ចូល​កៀក ​ អាច​ប្រើ​ជង្គង់​បាន​ល្អ។ ដូច្នេះ យើង​​នឹង​​ដឹង​ថា ​ការ​ប្រកួត​នឹង​ទៅ​ជា​បែប​ណា។ យ៉ាង​ណា​ក្ដី Schmid មាន​បទ​ពិសោធន៍ ៥៦​ លើក​​ច្រើន​ជាង​គូ​​ប្រកួត ២​ដង។

«​ខ្ញុំ​ត្រូវ​​វ៉ៃ​ចូល​កៀក ហើយ​គេ​ព្យាយាម​មិន​ឲ្យ​ខ្ញុំ​ចូល​កៀក​ទេ។ ​ខ្ញុំ​ធ្វើ​តាម​វិធី​របស់​ខ្ញុំ និង​ចូល​ម៉ាត់​រូប​គេ។ [​ខ្ញុំ] ​នឹង​​ធ្វើ​​ប្រើ​ក្បាច់​ទាត់​ក្រោម ។ ​គេ​រង់​ចាំ​មើល​តើ​នរណា​ប្រើ​ស្នៀត​បាន​ល្អ​ជាង»។

Rade Opacic fights Patrick Schmid at ONE: FIRST STRIKE on 15 October

ចុង​បញ្ចប់ “Big Swiss” ​ត្រៀម​រួចរាល់​ដើម្បី​ទទួល​ជ័យជម្នះ។ ​គេ​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ល្អ​មើល​បំផុត។ ​

កីឡាករ​ដដែល​​សង្កត់​ធ្ងន់​ថា៖«​សម្រាប់​ខ្ញុំ ​​ជ័យជម្នះ​របស់​​ខ្ញុំ​មិន​មែន​ទាល់​តែ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​នោះ​ទេ។ តែ​ការ​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​អាច​កើត​មាន​គ្រប់​ពេល ​ប៉ុន្តែ ​ការ​ប្រកួត​​នេះ​ គឺ ​ច្បាស់​ជា​តាន​តឹង​។ ការ​ប្រកួត​នេះ​ត្រូវ​ធ្វើ​​ឲ្យ​បាន​ល្អ​បំផុត»។

ចុចអាន : 5 Fiery Knockouts From The Kickboxing Stars Of ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។