Live Results

ផ្សាយ​ផ្ទាល់​លទ្ធផល​ និង​វីដេអូ​សង្ខេប​ពី​គូ​ប្រកត ONE On TNT II

ONE Championship បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊េរី​ទី​២​ទៅ​​កាន់​ទឹក​ដី​អាមេរិក​ចំ​ម៉ោង​មាស​ពោល​គឺ​ពេល​​ល្ងាច​នៅ​អាមេរិក និង​ពេល​ព្រឹក​នៅ​ប្រទេស​កម្ពុជា។

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថាប័​ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​នឹង​ចាក់​ផ្សាយ​ព្រឹត្តិការណ៍​ប្រកួតONE on TNT II”​ដែល​មាន​​គូ​ប្រកួត​ក្បាច់​គុន​ចម្រុះ​៤គូ និងមួយ​ថៃមួយ​គូ

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight កីឡាករ Christian “The Warrior” Lee ត្រូវ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​ឡើង​ប្រជែង​ខ្សែ​ក្រវាត់​ចំណាត់​ថ្នាក់​លេខ​៣ Timofey Nastyukhin នៅ​​ក្នុង​តំណែង​គូ​ឯក។

សម្រាប់​គូ​ឯក​រង ជើង​ឯក​ឃីក​បុកសីង​ពិភព​លោក​ ONE Atomweight កីឡាការិនី Janet “JT” Todd ត្រូវ​ពាក់​ស្រោម​ដៃ​គូន​ចម្រុះ​៤​អោន​តទល់​ជា​មួយ​​​ជើង​ខ្លាំង​មួយ​ថៃ​ចំណាត់​ថ្នាក់​លេខ​៣ Anne “Ninja” Line Hogstad សម្រាប់​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ។

ខាង​ក្រោម​ជា​លទ្ធផល​ និង​វីដេអូ​សង្ខេប​នៃ​គូ​ប្រកួត​នីមួយ​ៗ​ដែល​ផ្សាយ​ជូន​ភ្លាម​ៗ៕

Main Card

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Lightweight
Christian “The Warrior” Lee ឈ្នះ​ Timofey Nastyukhin ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 1:13 ក្នុង​​ ទឹក​ទី១

ការ​ប្រកួត ទម្ងន់ Atomweight Muay Thai
Janet “JT” Todd ឈ្នះ​ Anne “Ninja Line” Line Hogstad ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 1:36 ក្នុង​​ ទឹកទី​​៣

Lead Card

ទម្ងន់ Featherweight
Yoshiki Nakahara ឈ្នះ​ Shinechagtga Zoltsetseg ដោយ​ ខុស​លក្ខន្តិកៈ​

ទម្ងន់ Flyweight
Wang “Little Whirlwind” Shuo ឈ្នះ​ Kim Kyu Sung ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 1:51 ក្នុង​​ ទឹកទី​​៣

ទម្ងន់ Bantamweight
Shuya “Stealth” Kamikubo ឈ្នះ​ Mitchell “”Mama’s Boy”” Chamale ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Rear-naked choke) នៅ​នាទី​ 2:13 ក្នុង​ទឹក​ទី​ ទឹក​ទី​​២

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។