News

ជំនួប​រវាង​ Sitthichai ​និង​​ Superbon ​នាំ​ឲ្យ​មាន​​ការ​ពិភាក្សា​រក​ចាញ់​ឈ្នះ

នេះ​ជា​ការ​រង់​ចាំ​មួយ​ដ៏​អន្ទះសា​​ជា​យូរ​មក​ហើយ​ក្នុង​នាម​ជា​គូ​ប្រកួត​កម្រិត​ពិភព​លោក​ ​​ប៉ុន្តែ​ ​នេះ​ជា​ការ​ប្រកួត​ឃីគបុកសីង​​​​ដ៏​អស្ចារ្យ​​​នេះ គឺ សុទ្ធ​តែ​​​អ្នក​ចំណូល​ថ្មី​​​​ដែល​ញ៉ាំង​​ឲ្យ​កម្មវិធី​ ONE: NO SURRENDER កាន់​តែ​រំភើប​ញាប់ញ័រ។

​នៅ​ថ្ងៃ​សុក្រ​ទី​ ៣១ ​កក្កដា​ នេះ​  “The Killer Kid” Sitthichai Sitsongpeenong ​នឹង​ឡើង​មក​បង្ហាញ​ខ្លួន​​យ៉ាង​មហោឡារិក​​​ទល់​នឹង​​គូ​ប្រជែង​រួម​ជាតិ​​ និង​ជា​គូ​ប្រជែង​​ចាស់​ Superbon ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ។ ​អ្នក​គាំទ្រ​​ទូទាំង​ពិភព​លោក​​កំពុង​ទន្ទឹង​រង់​ចាំ​មិន​ដាច់​សូរ​​ចំពោះ​ជំនួប​លើក​ទី៣​​នេះ។

នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​នៅ​ខែ មករា ឆ្នាំ ២០១៦​ ​ជើង​ខ្លាំង​ Sitthichai ​បាន​ផ្ដួល​​​មិត្ត​រួម​ជាតិ​ឲ្យ​សន្លប់​​ដោយ​ប្រើ​ក្បាច់​ខាវ​ស្ដាំ​នៅ​ទឹក​ទី​២។

​ប៉ុន្តែ​ ៨​ខែ​​ក្រោយ​មក​ Superbon ​បាន​យក​ឈ្នះ​ “The Killer Kid” ​ដោយ​ពិន្ទុ​ជា​​ឯកច្ឆន្ទ។​ ​​ឥឡូវ​នេះ​​​ជើង​ខ្លាំង​ទាំង​ពីរ​បាន​រៀប​ចំ​ខ្លួន​ដើម្បី​ប៉ះ​គ្នា​ជា​លើក​ទី៣​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ដែល​ធ្វើ​​​ឲ្យ​​តារា​ល្បីៗ​ជា​ច្រើន​​បង្ហាញ​ទស្សនៈ​ និង​ ​ទាយ​អ្នក​ចាញ់​ឈ្នះ​ដូច​ខាង​ក្រោម។

Yuta Watanabe

Japanese Muay Thai Fighter Yuta Watanabe enters the arena

«​​វា​ជា​​​​ជំនួប​រវាង​អ្នក​លេង​កណ្ដាប់​​ដៃ​​ជួប​អ្នក​ពូកែ​ទាត់»។ «​អ្នក​ជំនាញ​​ម៉ាត់​ គឺ Sitthichai។ ​ទោះ​គេ​បាន​ហាត់​មួយ​ថៃ​ច្រើន​ឆ្នាំ​ ​​​​ក៏​គេ​​មាន​ជំនាញ​​ប្រដាល់​ដែរ។ ដូច្នេះ​ខ្ញុំ​​នឹង​ឃើញ​​​ស្នៀត​ប្រយុទ្ធ​តាម​វិធី​ណា​ដែល​អាច​ទៅ​រួច។ ​​ម្យ៉ាង​វិញ​ទៀត ​អ្នក​លេង​ក្បាច់​​ទាត់​ល្អ​ គឺ​ ​ Superbon។​ ​​ការ​ទាត់​ដង​ខ្លួន​របស់​គេ គឺ ​ខ្លាំង​ណាស់។​ ​ខ្ញុំ​គិត​ថា​ ​គេ​នឹង​​ទាត់​ជើង​យ៉ាង​ច្រើន​​ដើម្បី​ផ្ដល់​ឱកាស​​​ចេញ​កណ្ដាប់​ដៃ»។
«​ពួក​គេ​ជួប​គ្នា​ពីរ​ដង​មក​ហើយ ហើយ​ពេល​នេះ​ គឺ​ជា​ការ​ប្រកួត​ដ៏​កំណាច​មួយ។ ​​ខ្ញុំ​រង់​ចាំ​តាម​ដាន​ការ​ប្រកួត​​​នេះ​ដែរ។ ​ជា​ទូទៅ​ ខ្ញុំ​គិត​ថា​គូ​ប្រកួត​នៅ​ ONE Super Series ​នឹង​ឈាន​ដល់​​ទឹក​ចុង​ក្រោយ​​ដែល​​ពួក​គេ​នឹង​ផ្ដោត​លើ​​ការ​ធ្វើ​ឲ្យ​​​ដៃ​គូ​រង​របួស»។

Ritu “The Indian Tigress” Phogat

Indian wrestling star Ritu Phogat gets the winner's medal

«​វា​ជា​​ការ​​ប្រជែង​ដ៏​ស្អិត​ល្មួត​មួយ។​ ​កីឡាករ​ទាំង​​ពីរ​​​សុទ្ធ​តែ​វីរបុរស​នៃ​ក្បាច់​គុន​​​ឃីបុកសីង។​ ​ ពួក​សុទ្ធ​តែ​ជើង​ខ្លាំង​ដល់​កំពូល។ ​ហើយ​ខ្ញុំ​រំភើប​ណាស់​ពេល​ឃើញ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ ONE Championship។ ​​​គូ​នេះ​​ពិបាក​ទាយ​ណាស់​សម្រាប់​ខ្ញុំ។ ​​អ្នក​ទាំង​ពីរ​មាន​ទេពកោសល្យ​ខ្លាំង​ណាស់។ ​​​តែ​អ្វី​ដែល​ខ្ញុំ​​ចង់​រើស​ គឺ​ ​ Sitthichai»។

Gurdarshan “Saint Lion” Mangat

Indian mixed martial arts star Gurdarshan Mangat throws a jab

«​​ខ្ញុំ​បាន​មើល​​ Sitthichai ​ប្រកួត​ជា​យូរ​មក​ហើយ។ ​​គេ​ជា​វីរបុរស​ម្នាក់។ ​គេ​មាន​ហ្សែន​ជា​អ្នក​ប្រដាល់​តែ​ម្ដង។ ​​វា​ច្បាស់​ជា​ល្អ​មើល​មិន​ខាន។​ ​គេ​មាន​ប្រតិកម្ម​តបត​ដូច​រឿង​ The Matrix អីចឹង​​ ហើយ​គេ​ជា​មនុស្ស​ម្នាក់​​ដែល​អ្នក​រាល់​គ្នា​រង់​ចាំ​ទស្សនា​​កុំ​ឲ្យ​ខាន។ ​​ខ្ញុំ​​ត្រូវ​​ជ្រើស​រើស​ Sitthichai»។

Josh “Timebomb” Tonna

Australian Muay Thai star Josh Tonna throws a body kick

«Sitthichai ​និង​ Superbon ​ជា​គូ​ពិបាក​ជ្រើសរើស។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ​នរណា​ ក៏​ស្រេក​ឃ្លាន​នឹង​​ជ័យជម្នះ​ដែរ។ ​​​​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​​ស្ទិល​ប្រកួត​របស់​ Sitthichai ​ជា​ពិសេស​ក្បាច់​ដើរ​ចូល​​អុក​ជង្គង់​ និង ការ​ទាត់​ខ្លាំង​ៗ។ ​​ដូច្នេះ​ ខ្ញុំ​ទុក​ចិត្ត​និង​រើស​​យក​ Sitthichai»។



Taiki “Silent Sniper” Naito

Japanese striker Taiki Naito cracks Savvas Michael Petchyindee Academy with a punch

«​​ខ្ញុំ​​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រកួត​ទេ​រវាង​ ​Sitthichai​ និង​ Superbon។ ​​មុន​ពេល​​ពួក​គេ​ចូល​ប្រឡូក​នៅ​ ONE អ្នក​ទាំង​ជា​កីឡាករ​មាន​សកម្មភាព​នៅ​អឺរ៉ុប​ច្រើន​ ហើយ​ខ្ញុំ​បាន​មើល​​លទ្ធផល​ការ​ប្រកួត​របស់​ពួក​គេ​​គ្រប់​ពេល។ ​ការ​ប្រកួត​នេះ​ គឺ ​នឹង​​វ៉ៃ​គ្នា​ដោយ​ប្រយោល​ ប៉ុន្តែ ​ពួក​គេ​​នឹង​បញ្ចេញ​ស្ទិល​ប្រយុទ្ធ និង ​ការពារ​បាន​ល្អ​ក្នុង​កម្រិត​ខ្ពស់​មួយ​នា​យប់​នោះ»។

Kenta Yamada

Japanese fighter Kenta Yamada punches Sangmanee Sathian MuayThai

«​ខ្ញុំ​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ Sitthichai ​ក្នុង​នាម​ជា​កីឡាករ​មាន​ភ្នែក​មុត​ក្នុង​ការ​ចេញ​កណ្ដាប់​ដៃ។ ​នោះ​ជា​​ផល​ចំណេញ​មួយ​​ និង​មិនមែន​ជា​ការ​ប្រកួត​ធម្មតា​ដូច​គូ​ផ្សេង​ទេ​រវាង​ថៃ​និង​​ថៃ​ទេ។ ​វា​ជា​ការ​ប្រកួត​ឃីកបុក​សីង​ក្នុង​​​កម្មវិធី ​ ONE Super Series។​ ​​ខ្ញុំ​គិត​ថា​​ Sitthichai ​​នឹង​​​រក​ឃើញ​ចន្លោះ​ប្រហោង​​របស់​ Superbon ​ដោយ​ប្រើ​កណ្ដាប់​ដៃ​​​ទាំង​ការ​ទាត់​កាត់, ​ម៉ាត់​ត្រង់​ៗ​​លើ​ដង​ខ្លួន​ និង​ ​ប្រើ​ក្បាច់​ខាវ​​ជា​ដើម»។

Puja “The Cyclone” Tomar

Indian mixed martial artist Puja Tomar throws a kick at Bi Nguyen

«​​ខ្ញុំ​ពិត​ជា​រំភើប​មែន​​ពេល​ឃើញ​តារា​ឆ្នើម​ទាំង​ពីរ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ ONE Championship។​ ​គូ​ប្រកួត​ឃីកបុកសីង​នេះ​ គឺ​ជា​គូ​ប្រកួត​អនាគត​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​​ ONE World Champions ដែល​គេ​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា។ ​​​ខ្ញុំ​ច្បាស់​ណាស់​ថា​ វា​ជា​​​ការ​ប្រកួត​ដ៏​ទាក់ទាញ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ​ Sitthichai ​​នឹង​ឈ្នះ​ការ​ប្រកួត​នេះ»។

Elliot “The Dragon” Compton

Elliot Compton in action against Matthew Semper

«​ការ​ប្រកួត​នេះ​សុទ្ធ​តែ​បង្ហាញ​ភាព​គ្រោះ​ថ្នាក់​​ខ្លាំង​​ណាស់។ ​វីរបុរស​​ទាំង​ពី​​នេះ​សុទ្ធ​តែ​មាន​ជំនាញ​ខាង​កីឡា​ប្រយុទ្ធ​នេះ»។
«​គេ​មិន​អាច​ទប់​ ​Superbon ​​ចំពោះ​ក្បាច់​ពិសេស​របស់​គេ​ទេ។ ​ ​ក្បាច់​ទាត់​ក៏​​​​មិន​ធម្មតា​ដែរ​ និង​មាន​​បទពិសោធន៍​ប្រកប​ដោយ​ភាព​វៃឆ្លាត។​ ​ចំណែក​ Sitthichai ​ជា​អ្នក​ជំនាញ​ម៉ាត់​ឆ្វេង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ជា​ពិសេស​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ជា​ច្រើន។ ​ខ្ញុំ​គិត​ថា​ ​Sitthichai ​កណ្ដាប់​ដៃ​របស់​គេ​អាច​​ដាក់​សម្ពាធ​លើ​ Superbon ។ ​ក្នុង​នោះ​ល្បឿន​ និង​ កម្លាំង​​​ដៃ​របស់​គេ​ក៏​អស្ចារ្យ​ទៀត។ ​ប៉ុន្តែ​ Superbon ​មាន​ចលនា​ល្អ​ និង ការពារ​បាន​ល្អ​ដែរ​អាម​ដោយ​ក្បាច់​វាយ​បក»។

«សម្រាប់​ខ្ញុំ​ គឺ គិត​ថា ៥០%​ ម្នាក់​លើ​លទ្ធផល​លើ​គូ​នេះ។ ​ពួក​គេ​មាន​​​កម្លាំង​​និង​ក្បាច់​វាយ​បក​ដូចគ្នា។ ​តែ​​កីឡាករ​ម្នាក់ៗ​​​នឹង​ស្វែង​​រក​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន។ ​ ​វា​ជា​ការ​ប្រកួត​ស៊ីសាច់​ហុត​ឈាម​គ្នា​មួយ​ក្នុង​​ការ​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង​នៅ​សង្វៀន​ធំ»។

ចុចអាន: 5 Reasons Why You Can’t Miss ONE: NO SURRENDER