Live Results

ផ្សាយផ្ទាល់​លទ្ធផល​គូនីមួយ​ៗពី ONE: BATTLEGROUND II – គូ​ឯក​ Folayang ប៉ះ Zhang

ស្ថាប័ន​ប្រដាល់​ពិភព​លោក ONE Championship នឹង​​ផ្តល់​ជូន​ព្រឹត្តិការណ៍​ប្រកួត​ BATTLEGROUND ស៊េរី​។

រាត្រី​នេះ អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ពិសេស​ប្លែកពីរ​ ONE: BATTLEGROUND II ដែល​មាន​គូ​ប្រកួត​៥​គូ​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​គុនចម្រុះ ។ សម្រាប់​តំណែង​គូ​ឯក អតីត​ជើង​ឯក​ពិភព​លោក​ Eduard “Landslide” Folayang តាំង​ចិត្ត​ស្វែង​រក​ភាព​រុង​រឿង​វិញ​នៅ​ពេល​ត្រូវ​តទល់​ជា​មួយ​អ្នក​លេង​គុន​ចម្រុះ​ចិន​ “The Warrior” Zhang Lipeng ដែល​ទើប​បង្ហាញ​ខ្លួន​ប្រកួត​លើក​ដំបូង​នៅ​សង្វៀន​ពិភព​លោក​នេះ។

សម្រាប់​គូ​ឯក​រង ជើង​ខ្លាំង​ប្រេស៊ីល​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​ទម្ងន់ strawweight កីឡាករ Alex “Little Rock” Silva ត្រូវ​ទទួល​ស្វាគមន៍​អ្នក​លេង​គុន​ចម្រុះ​ចិន​ Miao Li Tao ដែល​រំពឹង​ថា រូប​គេ​នឹង​ទទួល​បាន​ជ័យជម្នះ​​លើ​កីឡាករ​របស់ក្លឹប​ល្បី​ឈ្មោះ Evolve ទី៣ បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​២​នាក់​រួច​មកហើយ។

ខាង​ក្រោម​ជា​លទ្ធផល​នៃ​ការ​ប្រកួត និង​វីដេអូ​សង្ខេប​ពី​គូ​នីមួយ​ៗ​ដែល​ផ្តល់​ជូន​លោក​អ្នក​ភ្លាម​ៗ​ទាន់​ចិត្ត​តែ​ម្តង។

Main Card

ទម្ងន់ Lightweight
Zhang Lipeng ឈ្នះ​ Eduard “Landslide” Folayang ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Strawweight
Alex “Little Rock” Silva ឈ្នះ​ Miao Li Tao ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Heavyweight
Thomas “The Last Viking” Narmo និង​ Alain “The Panther” Ngalani មោឃៈ​

ទម្ងន់ Flyweight
Eko Roni Saputra ឈ្នះ​ Liu Peng Shuai ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 0:10 ក្នុង​​ ទឹក​ទី១

ទម្ងន់ Lightweight
Rahul “The Kerala Krusher” Raju ឈ្នះ​ Otgonbaatar Nergui ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Rear-naked choke) នៅ​នាទី​ 3:54 ក្នុង​ទឹក​ទី​ ទឹក​ទី​​២

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។