News
Meng Bo ដាក់ផែនការផ្តួល Santos ឲ្យសន្លប់ដើម្បីឆកឱកាសខ្សែក្រវាត់ពិភពលោក
Meng Bo បានក្លាយជាកីឡាការិនីដ៏ល្អម្នាក់នៅក្នុងចំណោមអ្នកលេងគុនចម្រុះនៃប្រភេទទម្ងន់ atomweight រយៈពេលមួយឆ្នាំកន្លះហើយ ហើយនាងដាក់គោលដៅធ្វើឲ្យបានល្អបំផុតនាថ្ងៃសុក្រ ទី២២ ខែមករានេះ។
រាត្រីនោះ កីឡាការិនីគុនចម្រុះចិនត្រូវឡើងសមរភូមិប្រយុទ្ធជាមួយនឹងអតីតអ្នកប្រជែងខ្សែក្រវាត់ពិភពលោក Samara “Marituba” Santos នៅព្រឹត្តិការណ៍ ONE: UNBREAKABLE ក្នុងប្រទេសសិង្ហបុរី។
Meng ដែលមានចំណាត់ថ្នាក់លេខ២ក្នុងប្រភេទទម្ងន់ atomweight មាអារម្មណ៍ល្អអំពីការហ្វឹកហាត់មួយរយៈពេលចុងក្រោយនេះ និងកំពុងរះត្រដែតជាកីឡាការិនីលេចធ្លោម្នាក់។
កីឡាការិនីអាយុ២៤ឆ្នាំបាននិយាយថា ៖«យើងមិនដឹងថា នឹងមានអ្វីកើតឡើងនៅលើសង្វៀនរហូតដល់កណ្តឹងបន្លឺឡើង ហើយការប្រកួតមានលក្ខណៈខុសៗគ្នា។ អ្វីទាំងអស់ដែលយើងអាចឆ្លើយតប់បានគឺ ការត្រៀមខ្លួន។ ក្រៅពីនេះ ខ្ញុំពិតជាទុកចិត្តលើបច្ចេកទេសរបស់ខ្ញុំ»។
តារាគុនចម្រុះចិនពិតជាមានអារម្មណ៍ជឿជាក់ណាស់។
នៅក្នុងការប្រកួតលើកដំបូងនៅ ONE: AGE OF DRAGONS កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ Meng បានផ្តួលអតីតអ្នកប្រជែងខ្សែក្រវាត់ពិភពលោក Laura “La Gladiadora” Balinដោយចំណាយពេលមិនដល់៣នាទីផង។
បន្ទាប់មក នាងទទួលបានជ័យជម្នះនៅក្នុងទឹកទី១ តាមរយៈការចេញសមត្ថភាពដ៏ល្អក្នុងការផ្តួលកីឡាការនីលំដាប់កំពូលរបស់ប្រទេសឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ដោយប្រើពេលតែ៨៦វិនាទី នៅ ONE: INSIDE THE MATRIX II កាលខែវិច្ឆិកា ឆ្នាំ២០២០។
Meng និយាយថា ៖«ទោះបីជា ខ្ញុំមានជំនាញវ៉ៃឈរ តែខ្ញុំក៏ល្អជំនាញក្រោមដែរ។ និយាយទៅ ខ្ញុំចូលចិត្តផ្តួលដៃគូឲ្យសន្លប់»។
ទោះបីជាយ៉ាងណា Santos ក៏មិនមែនដំឡូងមូលដែលបណ្តោយឲ្យកីឡាការិនីចិនបង្កព្យុះភ្លៀងតាមអំពើចិត្តដែរ។
កីឡាការិនីនេះជាជើងឯកគុនចម្រុះប្រេស៊ីលពិតជាអ្នកបញ្ចប់ដៃគូ ដ៏មានប្រសិទ្ធភាពម្នាក់ដែរដោយជ័យជម្នះអាជីព១២ដងគឺរកបានដោយផ្តួលដៃគូឲ្យសន្លប់ ឬដៃគូសុំចុះចាញ់។
បន្ទាប់ពីចូលរួមជាមួយ ONE កាលពីឆ្នាំ២០១៨ Santos បានប្រកួតក្នុងទម្ងន់ធ្ងន់បន្តិច strawweight ដែលនាងជួបនឹងរាជនីសង្វៀន “The Panda” Xiong Jing Nan និងបានបង្ហាញជំនាញឃ្លេដ៏គ្រោះថ្នាក់នៅដើមទឹកដល់ម្ចាស់ខ្សែក្រវាត់ពិភពលោក។
- The Top 5 KOs From The Stars Competing At ONE: UNBREAKABLE
- Atomweight Queen Angela Lee Reacts To The Division’s Rankings
- Denice Zamboanga Submits Watsapinya Kaewkhong In 88 Seconds
ឥឡូវនេះ កីឡាការិនីរហស្សនាម “Marituba” មកប្រកួតក្នុងទម្ងន់ដែលត្រូវនឹងទម្ងន់ដើមរបស់នាង ហើយ Meng ដឹងថា ដៃគូម្នាក់នេះមានជំនាញល្អ។
កីឡាការិនីចិននិយាយថា ៖«គាត់ជាដៃគូដ៏តឹងតែងម្នាក់។ គាត់ជាកីឡាការិនីប្រេស៊ីលដែលពូកែខាងក្បាច់ក្រោម។ ប៉ុន្តែតាមអ្វីដែលខ្ញុំកត់សំគាល់ពីការប្រកួតរបស់គាត់កន្លងមក គាត់បង្ហាញជំនាញវ៉ៃឈរល្អជាង ហើយចូលចិត្តប្រើជំនាញក្រោមនៅទឹកក្រោយៗ»។
ទោះជាយ៉ាងណា Meng មានជំនឿយ៉ាងមុតមាំថា នាងនឹងចាកចេញពីកីឡដ្ឋាន Singapore Indoor Stadium ជាមួយនឹងជ័យជម្នះលើកទី១៦របស់នាង។
នាងនិយាយថា ៖«ការពិតត្រូវបានប្រាប់ហើយ គ្មានបញ្ហាទេចំពោះអ្វីដែលជាចំណុចខ្លាំង ឬខ្សោយរបស់នាង គឺខ្ញុំនៅតែសង្ឃឹមឈ្នះ»។
ប្រសិនបើ Meng ទទួលបានជ័យជម្នះពីការប្រកួតនៅ ONE: UNBREAKABLE ជាពិសេសដោយក្បាច់ពិសេសៗទៀតនោះ កីឡាការិនីចិននេះអាចនឹងក្លាយជាបេក្ខនារីម្នាក់សម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោក ONE Atomweight World Grand Prix។
បើទទួលបានលទ្ធផលដ៏អស្ចារ្យទៀតនោះអាចនឹងផ្តល់ឲ្យកីឡាការិនីចិននេះទទួលបានឱកាសដ៏ធំបំផុតទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយនឹងរាជនីសង្វៀន “Unstoppable” Angela Lee។
Meng និយាយថា ៖«ខ្ញុំពិតជាចាប់់អារម្មណ៍ខ្លាំងចំពោះកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Atomweight World Grand Prix»។
«ខ្ញុំមានចំណាត់ថ្នាក់លេខ២នៅទម្ងន់ atomweight ហើយតាមរយៈ ONE Atomweight World Grand Prix ខ្ញុំអាចបង្ហាញជំនាញ និងទេពកោសល្យរបស់ខ្ញុំដល់អ្នកគាំទ្រ។ ពិតជាសំខាន់បំផុតនោះ ខ្ញុំអាចបញ្ជាក់ថា ខ្ញុំពិតជាមានសមត្ថភាពដើម្បីប្រជែងជើងឯកពិភពលោក»៕
Read more: 5 Reasons To Be Excited For ONE: UNBREAKABLE