Kickboxing

Mehdi Zatout ព្រមាន​ដល់​​ម្ចាស់​ជើង​ឯក​ Capitan ថា៖«​សង្គ្រាម​កាន់​តែ​ខិត​ជិត​ហើយ»

Mehdi “Diamond Heart” Zatout  ​បង្ហាញ​អំពី​ស្មារតី​អ្ន​ក​ចម្បាំង​ដ៏​រឹង​មាំ​ដែល​អាច​នាំ​ឲ្យ​រូប​គេ​ឆ្ពោះ​ទៅ​រក​លទ្ធផល​មួយ​ដ៏​ល្អ។ 

កីឡាករ​​​បារាំង​-អាល់ហ្សេរី​​ជួប​គូ​ប្រកួត​មិន​ងាយ​ស្រួល​ទេ​ ​​​នៅ​ពេល​រូប​គេ​ចូល​​រួម​​ក្នុង​កម្មវិធី ONE Super Series។  ​ប៉ុន្តែ ​​ការត្រលប់​ទៅ​រក​ភាព​ខ្លាំង​ឡើង​វិញ​នាំ​ឲ្យ​រូប​គេ​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ONE Bantamweight ​ពី Capitan Petchyindee Academy  នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​ ខាង​មុខ​នេះ។

បន្ទាប់​ពី​សម្រាក​ប្រហែល​​ជិត ១ ឆ្នាំ​កន្លះ ​ពី​ការ​ប្រកួត  Zatout ​បាន​ហក់​ចូល​សង្វៀន​វិញ​នៅ​ឆ្នាំ ២០២០  និង ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​​លើ​ដៃ​គូ​កម្រិត​កំពូល។   ប៉ុន្តែ ​ទោះ​បី​​ទទួល​ជ័យជម្នះ​ថ្មីៗ​នេះ  ​គេ​នៅ​តែ​​ព្យាយាម​​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ World Title ដែល​ផ្ដល់​ឱកាស​ដោយ​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ ONE Championship។ 

 Zatout បាន​រម្លឹក​ថា ៖«​ពេល​ខ្ញុំ​ទទួល​បាន​សំណើ​តាម​​ទូរសព្ទ  ខ្ញុំ​ត្រូវ​តែ​និយាយ ។​  ​សូម​​និយាយ​ម្ដង​ទៀត  ​ព្រោះ​ខ្ញុំ​មិន​ជឿ​អ្នក​ទេ។  ការ​ត្រលប់​ទៅ​ការ​ប្រកួត​ [ និង​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ]  គឺ​ពិត​ជា​អស្ចារ្យ​​មែន​សម្រាប់​ខ្ញុំ។  វា​ជា​ក្ដី​សុបិន​​សម្រាប់​ខ្ញុំ​។  ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​​គ្រួសារ​របស់​ខ្ញុំ និង​ ​​ក្រុម​គ្រូ​បង្វឹក​មាន​មោទនភាព»។ 

ស្ថិត​ក្នុង​វ័យ ៣៧​ឆ្នាំ​  Zatout ​លើស​​អាយុ​គូ​ប្រកូ​ប្រជែង​របស់​ខ្លួន​ ៩ ឆ្នាំ ហើយ ​វា​ទំនង​ជា​ឱកាស​ចុង​ក្រោយ​ដែល​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ក្នុង​ក្បាច់​ប្រយុទ្ធ​មួយ​នេះ។ 

យ៉ាង​ណា​ក្ដី  “Diamond Heart” ​បាន​បង្ហាញ​ថា ​អាយុ​គ្រាន់​តែ​ជា​​តួលេខ​ប៉ុណ្ណោះ។   គេ​បាន​ផ្ដួល​ Han Zi Hao និង Leo Pinto ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ហើយ​ បុរស​មក​ពី​ក្លិប​ Venum Training Camp Thailand ​ជឿ​ថា ​គេ​ស្ថិត​ក្នុង​កម្រិត​កំពូល​មួយ​ក្នុង​អាជីព»។ 

កីឡាករ​ដដែល​បន្ត​ថា ៖«​បាទ ​ខ្ញុំ​អាយុរ ៣៧ ឆ្នាំ​ហើយ​  ប៉ុន្តែ ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​​​ដូច​កាល​នៅ​អាយុ ២៥​ឆ្នាំ​អីចឹង។ ​ជឿ​ខ្ញុំ​ទៅ​  ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់ ហើយ ​ខ្ញុំ​មិន​​អនុញ្ញាត​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ទេ។  អាយុ​មិន​បញ្ហា​ទេ។ ​រឿង​ខាង​ក្នុង​គឺ​ជា​ការ​ចាំ​បាច់ , ​អ្វី​ជា​ស្មារតី​ខាង​ក្នុង  ហើយ​នរណា​នឹង​ខ្លាំង​ជាង។  អ្នក​នឹង​បាន​ឃើញ​ការ​លើក​ទឹក​ចិត្ត​របស់​ខ្ញុំ​​​ខ្លាំង​ជាង​ហ្នឹងទៅ​​ទៀត»។ 

Capitan ​ធ្វើ​បាន​អស្ចារ្យ​ណាស់​តាំង​ពី​ចូល​សង្វៀន​ ONE Super Series។ ​គេ​បាន​​បង្កើត​កំណត់​ត្រា​ថ្មី​ល្អ​បំផុតដោយ​ផ្ដួល ឲ្យ  Petchtanong Petchfergus ​សន្លប់​​ត្រឹម​តែ ៦ វិនាទីកាល​ខែ​ កញ្ញា ឆ្នាំ ២០២០។ 

Zatout បញ្ចេញ​ទស្សនៈ​ថា ៖«​សម្រាប់​ខ្ញុំ  ​នោះ​ជា​ការ​ម៉ាត​កណ្ដាប់​ដៃ​សំណាង​នៅ​ទឹក​ដំបូង​ជា​មួយ​ Petchtanong។ ​​ពិត​ណាស់  ​ល្អ​ ​ប៉ុន្តែ វា​ជា​កណ្ដាប់​ដៃ​សំណាង។  យ៉ាង​ណា អប​អរ​សាទរ​ទៅ​កាន់​​រូប​គេ»។ 

Capitan ​បាន​​ប្រកួត​​នឹង​កូន​សិស្ស​ និង​ជា​មិត្ត​ភក្ដិ​របស់​ Zatout ​គឺ Alaverdi “Babyface Killer” Ramazanov ក្នុងការ​ដណ្ដើម​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Bantamweight កាល​ខែ ​មករា ​និង​ ផ្ដួល​កីឡាករ​រុស្សី​ឲ្យ​សន្លប់​នៅ​តឹក​ទី២ ដើម្បី​គ្រង​ខ្សែ​ក្រវាត់។ 

ខណៈ​កីឡាករ​បារាំង-អាល់ហ្សេរី បាន​គិត​ថា Ramazanov ​មិន​​ទាន់​ដល់​កម្រិត​កំពូល​ទេ​កាល​គ្រា​នោះ   គេ​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​ស​​ង​សឹក​ជំនួស​កូន​សិស្ស​របស់​ខ្លួន។ ​

«​​ការ​ប្រកួត​នេះ គឺ​ជា​សង្គ្រាម​ដ៏​ធំ  ព្រោះ​​ខ្ញុំ​ធ្វើបាន​ល្អ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ពេល​រូប​គេ​តតាំង​នឹង​ Alaverdi។  ​ខ្ញុំ​នៅ​តែ​រក្សា​ការ​ប្រកួត​ដ៏​ល្អ​។ ​សង្គ្រាម​មក​ដល់​ហើយ ហើយ​ខ្ញុំ​នឹង​មិន​រត់​ទៅ​ណាស​ទេ»។ 



ក្នុង​ការ​ស្រេក​ឃ្លាន​នឹង​​ជ័យជម្នះ  “Diamond Heart”​ កំពុង​រៀប​​ខ្លួន​ឆ្ពោះ​ទៅ​មុខ​ចំពោះ​អ្វី​ដែល​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​បាន។ 

Zatout បាន​ដឹង​ថា Capitan ​គឺ​ជា​កីឡាករ​មិន​ចេះ​ខ្លាច​រអែង​ដែល ​ដើរ​ចូល​បោះកណ្ដាប់​ដៃ​ធ្ងន់​ៗ ប៉ុន្តែ គេ​រៀប​ចំ​ប្រកួត​ឲ្យ​នៅ​កណ្ដាល​រេញ និង ​​លេង​តាម​វិធី​របស់​ខ្លួន។ 

បុរស​វ័យ ៣៧ ​ឆ្នាំ​បញ្ជាក់ ៖«Capitan ​គឺ​ជា​កីឡាករ​​​ដ៏​ខ្លាំង​ម្នាក់ — ​​ប្រកួត​គឃ្លើន និង​​ឆ្លាត​វៃ។   ខ្ញុំ​នឹង​​ប្រកួត​គឃ្លើន​​ជាង និង​​​ឆ្លាត​ជាង​រូប​គេ។  គេ​ដើរ​ចូល​ជា​មួយ​ការ​ទាត់​ជើង​  ​និង ​ប្រើ​កណ្ដាប់​​ដូច​កីឡាករ​ផ្សេង​ៗ​ដែរ។  ​​​ខ្ញុំ​នឹង​បង្ហាញ​ល្បឿន​​របស់​ខ្ញុំ, ​ក្បាច់​ប្រដាល់​របស់​ខ្ញុំ, ថាម​ពល​របស់​ខ្ញុំ, និង​ភាព​អំណត់​របស់​ខ្ញុំ​​នៅ​ថ្ងៃ​នោះ។ ​ខ្ញុំ​គិត​ថា​យើង​មាន​ឱកាស​ឈ្នះ»។

Zatout ​ទំនង​គិត​ថា​ គេមិន​អាច​មាន​ឱកាស​ប្រកួត​នៅ​ ONE Super Series ​ទេ ប៉ុន្តែ ​​ពេល​នេះ គឺ​អាច​ធ្វើ​បាន។ 

តារា​កូនកាត់​បារាំង-អាលហ្សេរី ​​ធ្វើ​បាន​ល្អ​កាល​​វ័យ ២៧ ឆ្នាំ​ក្នុង​វិស័យក្បាច់​គុន  ហើយ​​គេ​បាន​ឈ្នះ​ជើង​ឯក ISKA World Title និង WBC Muay Thai World Title ​នា​គ្រា​នោះ។ 

ប៉ុន្តែ ខ្សែ​ក្រវាត់ ONE Bantamweight Kickboxing World Title គឺ​ថ្លៃ​បំផុត​ក្នុង​​កីឡា​នេះ ហើយ​អ្នក​ឈ្នះ​ជើង​ឯក​​នឹង​ទទួលបាន​ប្រាក់​រង្វាន់​ដ៏​​​អស្ចារ្យ។

«​ខ្ញុំ​មាន​មោទនភាព​​សម្រាប់​​ខ្លួន​ឯង  ហើយនេះ​ជា​ពេល​ដែល​ត្រូវ​យក​ខ្សែ​ក្រវាត់​មក​ពាក់​លើ​ស្មា​ហើយ។  ខ្ញុំ​គិត​ថា ខ្ញុំ​​យំ [​បើ​សិន​ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​]។  វា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ​សម្រាប់​​អាជីព​របស់​ខ្ញុំ។  ​ខ្ញុំ​មិន​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ទេ»។

Capitan defends the ONE Bantamweight Kickboxing World Title against Mehdi Zatout at ONE: REVOLUTION

ចុចអាន : Petrosyan Vs. Superbon, Grand Prix Confirmed For ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។