News
ជើងខ្លាំង Liam Harrison ស្រេកឃ្លានវិលមកកាន់សង្វៀនដើម្បីអ្នកគាំទ្រONE
Liam “Hitman” Harrison បានចាប់ផ្តើមដើមឆ្នាំ២០២០កន្លងទៅដោយទទួលបានជ័យជម្នះតាមរយៈការផ្តួលកីឡាករ Mohammed “Jordan Boy” Bin Mahmoud ឲ្យសន្លប់ ក្នុងខែមករា ប៉ុន្តែគាត់ក៏រងបញ្ហាប្រឈមដូចអ្នកផងទាំងពួងដែរនៅឆ្នាំ២០២០។
កីឡាករមួយថៃនៅ Leeds ទទួលបានជ័យជម្នះ២លើកជាប់គ្នានាដើមឆ្នាំ២០២០ មុនពេលខូវិត-១៩ បានផ្ទុះឡើង។ ឥឡូវនេះ គាត់មានពេលវេលាថ្មីហើយដើម្បីផ្តល់ចំណីចក្ខុពិសេសប្លែកដល់អ្នកគាំទ្រក្នុងឆ្នាំថ្មី។
ការប្រកួតទាំងអស់របស់ Harrison នៅកម្មវិធី ONE Super Series ពិតជារំភើបរីករាយខ្លាំង។ គោលបំណងចម្បងរបស់គាត់គឺនាំមកនូវភាពរំភើបរីករាយបំផុតដល់ស្ថាប័នប្រដាល់ ONE។
ក្នុងបទសម្ភាសផ្តាច់មុខនេះ កីឡាកររហស្សនាម “Hitman” បានចែករំលែកគំនិតរបស់គាត់អំពីប្រភេទទម្ងន់មួយថៃ bantamweight ដែលគាត់បានអភិវឌ្ឍយ៉ាងល្អដើម្បីត្រៀមបង្ហាញឆ្នាំ២០២១។
ONE Championship: លោកប្រកួតបាន២ដងកាលពីឆ្នាំមុន ដោយឈ្នះទាំងពីរ។ តើអ្វីដែលលោកដឹងថា លោកពិតជារីករាយទទួលបានឱកាសប្រកួតពីរដង?
Liam Harrison: ខ្ញុំពិតជាអរគុណណាស់សម្រាប់ឱកាសប្រកួតនៅ ONE ដែលជាការចាប់ផ្តើមដើមឆ្នាំថ្មី ហើយខ្ញុំពិតជាសំណាងដែលបានប្រកួតទៀតមុនពេលមានបំរាម។ និយាយត្រង់ទៅ បញ្ហាប្រឈមកាលពីឆ្នាំមុនធ្វើឲ្យខ្ញុំរងទុក្ខខ្លាំង។ ការដាក់បំរាមលើកទី១បានបំផ្លាញខ្ញុំ។ ខ្ញុំបានរបួស ហើយតស៊ូនឹងបញ្ហា តែខ្ញុំនៅតែរក្សាការហ្វឹកហាត់។ យកបញ្ហាលំបាកនោះប្រែក្លាយជាផលវិជ្ជមាន។
ONE: តើការហ្វឹកហាត់យ៉ាងដូចម្តេចដែរនៅ Bad Company ?
LH: ការហ្វឹកហាត់មិនសូវល្អប្រសើរ គ្រាន់តែហាត់តិចតួចប៉ុណ្ណោះ។ វាពិតជាលំបាកដើម្បីហាត់ជុំគ្នា។ វាលំបាកដើម្បីប្រមូលគ្នាមកហាត់ក្នុងពេលតែមួយ។ វាទើបតែដំណើរការធម្មតាវិញ ប៉ុន្តែក៏នៅតែលំបាកជុំគ្នាក្នុងពេលតែមួយ។
ខ្ញុំទទួលបានឱកាសឡើងប្រកួតមួយ ហើយខ្ញុំបានបដិសេធ ពីព្រោះខ្ញុំហាត់មិនដិតដល់តាមការចង់បាន។ ខ្ញុំមិនបានហាត់ប្រចាំ។ ខ្ញុំគ្រាន់តែវ៉ៃប៉ាវសាក់ជាមួយ Richard និង Andy [Howson] តែវាមិនបានដូចអ្វីដែលយើងចង់ទេ។
- Thanh Le Excited For Big 2021: ‘Everybody’s Hunting For The Title’
- ONE Championship Stars Recall Their Favorite Memories From 2020
- A Fresh Start: ONE Stars Share Their New Year’s Resolutions For 2021
ONE: ជីវិតរបស់លោកពាក់ព័ន្ធការប្រកួតច្រើនឆ្នាំហើយ។ តើអ្វីជាអត្ថប្រយោជន៍៍ពីឆ្នាំ២០២០កន្លងទៅ?
LH: វិបសាយរបស់ខ្ញុំបានដំណើរការ។ ខ្ញុំបានបង្កើតគណនីយូធូបម្រាប់ផុសវីដេអូផ្ទាល់ខ្លួន ហើយខ្ញុំបានបង្កើតយីហោសំលៀកបំពាក់ផ្ទាល់ខ្លួន។ ទាំងវិបសាយ ទាំងយូធូប និងសំលៀកបំណាក់ដំណើរការល្អ តែខ្ញុំជាកីឡាករ ខ្ញុំត្រូវឡើងប្រកួត។ ខ្ញុំបានប្រឹងប្រែងដើម្បីឲ្យវាដំណើរការល្អ ពីព្រោះទាំងអស់ខ្ញុំខំធ្វើខ្លួនឯងចេញជារូបរាង ដូច្នេះខ្ញុំសំណាងដែលមានពេលធ្វើរឿងទាំងនោះ។ .
ONE: តើលោកមានគំនិតសុទិដ្ឋិនិយមណាមួយពីឆ្នាំ២០២០ និងសម្លឹងឆ្ពោះទៅឆ្នាំ២០២១?
LH: បាទ យើងទើបតែវិលត្រឡប់មកភាពធម្មតាវិញ តែខ្ញុំក៏មានរបួស ដូច្នេះសង្ឃឹមថា ខ្ញុំអាចឆ្លងកាត់រឿងនេះ ហើយអ្នករាល់គ្នាក៏រង់ចាំខ្ញុំដែរ។ អីចឹង ខ្ញុំប្រហែលជាត្រឡប់ទៅកាន់សង្វៀនវិញក្នុងខែមីនា ឬមេសា។ យើងទាំងអស់គ្នាបានចូលក្លឹបហាត់វិញហើយឥឡូវនេះ។ ខ្ញុំគ្រាន់តែសង្ឃឹមថា យើងដំណើរការល្អប្រសើរ បើទោះជាមានបញ្ហាផ្ទុះឡើងទៀតនៅប្រទេសអង់គ្លេស។
ONE: ទោះជាបែបនេះក្តី ក៏មានការប្រកួតដ៏អស្ចារ្យសម្រាប់លោកកាលពីឆ្នាំមុន រាប់ទាំងការប្រកួតកម្មវិធី ONE Bantamweight Muay Thai Tournament ផង។ តើអ្វីជាគំនិតរបស់ខ្លួនពេលនៅលើសង្វៀន?
LH: អ្នកដឹងទេ អ្វី? ខ្ញុំបានព្យាយាមធ្វើយ៉ាងណាឲ្យរំជើបរំជួលខ្លាំង ពីព្រោះខ្ញុំដឹងថា យើងអាចធ្វើបាន។
Nong-O នៅតែជាជើងឯកពិភពលោក តែខ្ញុំគិតថា Rodlek ពិតជាធ្វើបានល្អក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។ គាត់វ៉ៃបានល្អ។ ដោយសារត្រូវកណ្តាប់ដៃស្តាំធ្ងន់មួយទើបបានជាចប់ការប្រកួត ប៉ុន្តែនោះជាចំណុចល្អរបស់ Nong-O ។
ខ្ញុំមើលឃើញថា Rodlek ចេញអាវុធបានល្អណាស់ ហើយខ្ញុំក៏ល្អដែរ ដូច្នេះខ្ញុំមានគំនិតវិជ្ជមាន។ ប្រសិនបើខ្ញុំអាចប្រកួតឈ្នះដ៏អស្ចារ្យទៀត ដូច្នេះខ្ញុំអាចមានឱកាសទៅប្រកួតខ្សែក្រវាត់ពេលណាមួយ។
ONE: តើ Rodlek ធ្វើបានល្អយ៉ាងណាពេលប្រកួតជាមួយ Kulabdam Sor. Jor. Piek Uthai ?
LH: បាទ វាដូចជាក្មេងប្រុសវ៉ៃជាមួយមនុស្សធំ។ ជាមួយ Kulabdam យើងត្រូវបង្ក្រាបគាត់ដោយជើង ពីព្រោះប្រសិនបើបណ្តោយឲ្យគាត់ដើររុលទៅមុខ គាត់នឹងវ៉ៃក្បាលរបស់យើងហើយ។ ប៉ុន្តែ Rodlek ធ្វើបានល្អណាស់។ គាត់ដើរឆ្ពោះទៅមុខ និងបានដាក់សម្ពាធ Kulabdam។ គាត់ចេញអាវុធបានល្អណាស់។
ONE: វាពិតជាពិបាកដឹងនូវអ្វីដែលនឹងកើតឡើង ឬអ្វីដែលនឹងប្រែប្រួលនាពេលបច្ចុប្បន្ននេះនៅប្រទេសអង់គ្លេស ប៉ុន្តែលោកមានគោលដៅជាក់លាក់ទេនៅឆ្នាំ២០២១?
LH: ខ្ញុំចង់វិលទៅកាន់សង្វៀនវិញ។ ខ្ញុំធ្លាប់ប្រកួតមិនក្រោម៥ទៅ៦ដងទេក្នុងមួយៗឆ្នាំតាំងពីខ្ញុំអាយុ១៤ឆ្នាំ។
សម្រាប់ប្រកួតច្រើនបំផុតរបស់ខ្ញុំគឺធ្លាប់ប្រកួត១០ដងក្នុងមួយឆ្នាំ ប៉ុន្តែមានតែពីរទេដែលមិនដឹងថាមានអ្វីកើតឡើងសម្រាប់ខ្ញុំ។ សង្ឃឹមថា ខ្ញុំអាចទទួលបានឱកាសប្រកួត៣ទៅ៤ដងមុនពេលឆ្នាំថ្មីនេះចប់ តែយើងចាំមើលទាំងអស់គ្នា៕
Read more: Liam Harrison Has Done It All – Except Win ONE Gold