News

Kwon Won Il មាន​ក្ដី​ស្រមៃ​ធំ៖ «ខ្ញុំ​ជា​វីរបុរស​ម្នាក់​នៃ​អ្នក​ជំនាន់​ក្រោយ»

“Pretty Boy” Kwon Won Il  ចង់​បង្ហាញ​ថា​គេ​មិន​មែន​កីឡាករ​ទើប​រះ​ទៀត​ហើយ ប៉ុន្តែ ជា​គូ​ប្រជែង​ដ៏​​ធំ​មួយ។

តារា​កូរ៉េ​ខាង​ត្បូង​នឹង​ជួប​កីឡាករ​លំដាប់​ទី​២ទម្ងន់​ bantamweight, Kevin “The Silencer” Belingon ក្នុង​នាម​គូ​ឯក​រង​នៃ​កម្មវិធី​ ONE: WINTER WARRIORS II នា​ថ្ងៃ​សុក្រ​ទី ១៧ ខែ​ធ្នូ។

ជ័យជម្នះ​​ទល់​នឹង​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight World Champion អាច​ធ្វើ​ឲ្យ​ Kwon ក្លាយ​ជា​កីឡាករ​លំដាប់​លំដាប់​កំពូល​មួយ ហើយ ​ការ​ប្រកួត​នេះ​ជា​ផ្លូវ​​របស់ “Pretty Boy” ឆ្ពោះ​ទៅ​ភាព​អស្ចារ្យ។

កីឡាករ​វ័យ ២៦ ឆ្នាំ​បាន​ថ្លែង​បែប​នេះ ៖«​ខ្ញុំ​ជា​វីរបុរស​ជំនាន់​ក្រោយ។ ​​ខ្ញុំ​មាន​​អារម្មណ៍​បែប​នេះ។ ខ្ញុំ​ជឿ​ថា វា​កើត​មាន​ឡើង។ Belingon គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ។ ប៉ុន្តែ ខ្ញុំ​​បាន​បង្ហាញ​ភាព​ខ្លាំង​ជាង​រូប​គេ​នា​ពេល​កន្លង​ទៅ។ ​ខ្ញុំ​មាន​ក្ដី​សុបិន​ខ្ពស់​ជាង​នេះ»។

កីឡាករ​មក​ពី​ Seoul បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ ៥ ដង​នៅ​សង្វៀន​លំដាប់​ពិភព​លោក ក្នុង​នោះ ៤ ដង​ធ្វើ​បាន​នៅ​ទឹក​ទី១។

MMA fighters Chen Rui and Kwon Won Il compete at ONE: UNBREAKABLE II in January 2021

ក្នុង​ដំណើរ​ទៅ​ជ័យជម្នះ​នេះ “Pretty Boy” ក៏​ដើរ​តួសំខាន់​សម្រាប់​ MMA របស់​កូរេ​ខាង​ត្បូង​នៅ​ ONE Championship។

ថ្មីៗ​នេះ​កូរ៉េ​ខាង​ត្បូង​មាន​កីឡាករ​កីឡាការិនី​លេចធ្លោ​ដូច​ជាង​ Ham Seo Hee, Kang Ji Won, និង​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Champion កីឡាករ Ok Rae Yoon។

Kwon ​ក៏​កំពុង​ស្ថិត​ក្នុង​​ដំណើរ​ទៅ​​រកភាព​ជ័យជម្នះ​ដូច​គ្នា។

​គេ​បាន​ផ្ដួល  “The Ghost” Chen Rui  ក្នុង​នាម​គូ​ប្រជែង ល្អបំផុត​ប្រចាំ​ឆ្នាំ  ហើយ​ការ​ឈ្នះ​លើ​ Belingon ​ធ្វើ​ឲ្យ​កាន់​តែ​ខ្ពស់​មុខ​មាត់​មិន​ខាន និង​អាច​ឡើង​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង។

«ខ្ញុំ​ដឹង​ថា​មាន​កីឡាករ​ជា​ច្រើន​នៅ Top 5 ប៉ុន្តែ បើ​ឈ្នះ Kevin Belingon ខ្ញុំ​ច្បាស់​ជា​ល្អ​ជាង​អ្នក​ផ្សេង​។ Belingon ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​ពេល​នេះ។ ​គេ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ខ្ញុំ​ទៅ​ប្រកួត​ជើង​ឯក​ពិផព​លោក​ World Title ​»។



ទោះ Kwon មាន​ក្ដី​រំពឹង​ខ្ពស់ ទល់​នឹង​ “The Silencer” ​កីឡាករ​វ័យ ៣៤ ឆ្នាំ​ក៏​បាន​បញ្ចប់​គូ​ប្រកួត​ដ៏​អស្ចារ្យ។

កីឡាករ​មក​ពី​ក្លិប​ Extreme Combat និង Top Gym BF សម្ដែង​ការ​គោរព​ដល់​គូ​ប្រកួត ​ប៉ុន្តែ​មិន​បារម្ភ​នោះ​ឡើយ។

Kwon បញ្ចេញ​ទស្សនៈ​ទៀត​ថា ៖«គេ​លំបាក​ និង ខ្លាំង​ណាស់។ គេ​មាន​កណ្ដាប់​ដៃ​ខ្លាំង និង ​​ក្បាច់​ទាត់​ល្អ ហើយ​មាន​បទ​ពិសោធន៍​ច្រើន។ ខ្ញុំ​បារម្ភ​អំពី​ការ​វ៉ៃ​របស់​គេ។ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​ផ្ដោត​អារម្មណ៍​ឲ្យ​ខ្លាំង​បំផុត»។

កីឡាករ​កូរ៉េរៀបរាប់​ទៀត​ថា ៖«​ក្នុង​ការ​ប្រកួត ​មិន​មែន​ជា​អ្វី​ដែល​​និយាយ​អំពី​គូ​ប្រកួត ឬ ​នរណា​ល្អ​ជាង​នោះ​ឡើយ។ វាពាក់​ព័ន្ធ​នឹង​អ្វី​ដែល ​គូ​ប្រកួត​អាច​ធ្វើ​បាន ហើយ ខ្ញុំ​​ត្រូវ​​បង្ហាញ​ខ្លួន​ឲ្យ​ល្អ​បំផុត»។

MMA fighters Chen Rui and Kwon Won Il compete at ONE: UNBREAKABLE II in January 2021

បើ​សិន​ “Pretty Boy” ​​នឹង​យក​ឈ្នះ​ Belingon ​មួយ​ទៀត គេ​នឹង​​​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​មួយរូប និង ជា​ជ័យជម្នះ​​ដ៏​ធំ​បំផុត។

Kwon បាន​សង្កត់​ធ្ងន់​ថា៖« ខ្ញុំ​តែង​តែ​​ជឿជាក់​ខ្លួន​​ឯង។ ​នៅ​លើ​សង្វៀន​ ​ខ្ញុំ​ជឿ​ថា​ខ្លាំង​ជាង​គូ​ប្រកួត [ប៉ុន្តែ] ​ខ្ញុំ​មិន​ដឹង​​ទេ​រហូត​ដល់​ការ​ប្រកួត​ចាប់​ផ្ដើម។ បើ​សិន​​ខ្ញុំ​មាន​ឱកាស ​ខ្ញុំ​នឹង​ផ្ដួល​គេ​ឲ្យ​សន្លប់​មិន​ខាន។ បើ​មិន​អីចឹង​ទេ ខ្ញុំ​រៀប​ចំ​ខ្លួន​​​ឲ្យ​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ»។

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។