Muay Thai

Kulabdam ​ដាក់​ផែន​ការ​ផ្ដួល​​ Sangmanee​ ឲ្យ​សន្លប់​តាម​រយៈ​កណ្ដាប់​ដៃ​

Kulabdam Sor. Jor. Piek Uthai ឬ​ រហស្ស​នាម​ “Left Meteorite”​ ​​បាន​ដាក់​គោល​ដៅ​ធំ​​​នៅ​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី ​និង​​ សង្វៀន​ល្បី​បំផុត​មួយ​ក្នុង​លោក។​

«ខ្ញុំ​បាន​ដាក់​​គោល​ដៅ​​ខ្លួន​ឯង​រួច​ហើយ​នៅ​សង្វៀន​ ​ONE Championship ​​ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​​​ក្នុង​​ការ​ប្រកួត​នេះ»។ ​កីឡាករ​​មាន​ឈ្មោះ​បោះ​សំឡេង​ថៃ​​ Kulabdam​ បាន​ថ្លែង​បែប​នេះ។

Kulabdam ​​នឹង​ឈាន​ទៅ​សម្រេច​​គោល​ដៅ​នា​ថ្ងៃ​សុក្រ​ទី​ ២១​ ​សីហា​ ​ខាង​មុខ​​នេះ​ ​​​​នៅ​ពេល​រូប​គេ​ជួប​​​ជើង​ខ្លាំង​​ “The Million Dollar Baby” Sangmanee Klong SuanPluResort ​​នៅ​​​លំដាប់​គូ​ឯក​​នៃ​កម្មវិធី​ ONE: NO SURRENDER III ​នា​​​រាជធានី​បាងកក​ប្រទេស​ថៃ។

​នេះ​ជា​គូ​ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​​ទី២​ ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​​ជើង​ឯក​​ពី​​​កម្មវិធី​ ONE Bantamweight Muay Thai Tournament ​ហើយ​អ្នក​​ឈ្នះ​នឹង​ឡើង​ទៅ​ជួប​​ Saemapetch Fairtex ​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ ​​ចំណែក​​​​ជើង​ឯក​ពី​កម្មវិធី​​​នេះ​​នឹង​​​មាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ​ONE Bantamweight ​​​ពី​ Nong-O Gaiyanghadao ​នៅ​ឆ្នាំ​ ២០២០​ នេះ​ផងដែរ។​

Kulabdam​ដែល​ជា​​ជើង​ឯក​​មួយ​ថៃ​ពិភព​លោក​​​ប្រចាំ​សង្វៀន​ Lumpinee Stadium ​ពីរ​សម័យ​​​កាល​កាន់​កំណត់​ត្រា​ឈ្នះ​ ៦១ ​ដង​ ចាញ់ ១០​ដង និង​ ស្មើ ៥ ​ដង។ ​ Kulabdam ​ ​បាន​​​​​​ឡើង​សង្វៀន​ONE ​​លើក​ដំបូង​គួរ​ឲ្យ​ចង​កាល​ខែ ​​​កញ្ញា​ ​ទល់​នឹង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​​លេខ​២​​​​ក្នុង​ប្រភេទ​ទម្ងន់​ bantamweight ​ទល់​នឹង​ Bobo “The Panther” Sacko

ទោះ​បី​​​​ពើប​​គូ​ប្រកួត​​ខ្លាំង​​បំផុត​ “Left Meteorite” ​បាន​ប្រើ​ល្បិច​កល​​ដ៏​ល្អ​មួយ។​ ​​បុរស​វ័យ​ ២១ ​ឆ្នាំ​បាន​​​បញ្ជាក់​បែប​​​នេះ ៖«​វា​ជា​ការ​ប្រកួត​ដ៏​គឃ្លើន​មួយ។​ ​​​ខ្ញុំ​ដើរ​ចូល​​រហូត ​​​ខ្ញុំ​ទាត់​ជើង​ក្រោម​ និង​ ​​ដើរ​វ៉ៃ​កណ្ដាប់​ដៃ។​ ​​ការ​ប្រកួត​របស់​ខ្ញុំ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់»។

វា​ជា​យប់​មួយ​​ដ៏​ល្អ​នៅ​ហូជីមិញ​នៃ​ប្រទេស​វៀតណាម ​នៅ​ពេល​ Kulabdam ​ធ្វើ​ឲ្យ​ជើង​កីឡាករ​បារាំង​ឈឺ​ចាប់​, ​​​​​នាំ​ឲ្យ​អាជ្ញា​កណ្ដាល​​រាប់​ទាំង​ជំហរ​ផង​ដែរ, និង​ ​​​​ប្រើ​កណ្ដាប់​ដៃ​មួយ​ពីរ​ឆ្វេង​ស្ដាំ​រហូត​ដល់​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​



ឥឡូវ​នេះ​​គេ​ជា​គូ​ប្រជែង​ដ៏​ល្អ​ម្នាក់​​នៅ​ក្នុង​​ប្រភេទ​ទម្ងន់​​ bantamweight ហើយ​​ការ​ជួប​ Sangmanee​ ច្បាស់​ជា​ល្អ​មើល​មិន​ខាន​ឡើយ។ ​

Kulabdam ​រៀបរាប់​បន្ត​ ៖«​Sangmanee ​មាន​ជំនាញ​កណ្ដាប់​ដៃ​ជា​មួយ​ភាព​រហ័សរហួន​ខ្លាំង។ ​​តាក់ទិក​​​របស់​ Sangmanee ​ក៏​ពូកែ​ខាង​​​ជើង​ឆ្វេង និង កែង​ផង​ដែរ។ គេ​​​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ណាស់។ ​ខ្ញុំ​ពិត​ជា​​​បារម្ភ​ ប៉ុន្តែ​​ ខ្ញុំ​​សប្បាយ​ចិត្ត​ដែល​​ប្រកួត​ជា​មួយ​អ្នក​មាន​សមត្ថភាព​ល្អ​បែប​នេះ»។

​លើស​ពី​នេះ​​កូន​សិស្ស​មក​ពី​ក្លិប​​ Sathian MuayThai ​ ​ក៏​មាន​កំណត់​ត្រា​​ប្រកួត​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ​​បច្ចេកទេស​ ​និង​ ​​ការ​ប្រយុទ្ធ​ពី​ខាង​ឆ្វេង​បាន​នាំ​ឲ្យ​រូប​គេ​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​រហូត​ដល់​៧​ដង​ និង ​មាន​កំណត់​ត្រា​​​​ខ្លាំងក្លា​​​ក្នុង​ឈ្នះ​​ ១៨២ ​ដង​ ​ចាញ់ ២៧​ ដង ​និង​ ស្មើ ៥ ដង។​

កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​ប្រកប​ដោយ​ទំនុក​ចិត្ត​តាំង​ពី​លេច​មុខ​លើក​ដំបូង​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​​បន្ទាប់​ពី​​ឈ្នះ​​ពីរ​លើក​ជាប់​គ្នា​លើ​​កីឡាករ​សញ្ជាតិ​​ម៉ារ៉ុក​កាត់​បារាំង Azize Hlali ​​និង​កីឡាករ​ជប៉ុន​  Kenta Yamada

Muay Thai fighter Kulabdam rocks Bobo Sacko

Kulabdam ​ជឿជាក់​​លើ​ស្នៀត​របស់​គេ​​ជា​ពិសេស​ក្បាច់​ម៉ាត់​កណ្ដាប់​ដៃ​​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឯក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​គេ​មាន​អារម្មណ៍​ថា​​​គម្លាត​​នៃ​ការ​ប្រកួត​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ទេ។

អ្នក​លេង​មួយ​ថៃ​ Kulabdam​ ​គូស​បញ្ជាក់​​ដូច្នេះ​ ៖«​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​កម្លាំង​នៃ​កណ្ដាប់​ដៃ​​របស់​ខ្ញុំ​ បើ​សិន​ជា​ខ្ញុំ​ម៉ាត់​លើ​រូប​គេ​​ចំ​គោល​ដៅ​ ​វា​​​ពិត​ជា​គ្រប់គ្រាន់​ដើម្បី​​ទទួល​ជ័យជម្នះ​មិន​ខាន​នៅ​កម្មវិធី​ ONE: NO SURRENDER III»។

​បើ​​សិន​​​គេ​​ធ្វើ​បាន​ល្អ​ដូច​​ការ​រៀប​ចំ​ទុក​មែន ​ “Left Meteorite” ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៅ​កម្មវិធី​ ONE Bantamweight Muay Thai Tournament ​ និង​មាន​​ឱកាស​កាន់​​​ច្បាស់​​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight។ ​

Kulabdam​ ​ដាក់​​​​ជំនឿ​ចិត្ត ​៖«​បើ​សិន​ខ្ញុំ​​ឈ្នះ​ការ​ប្រកួត​នេះ ​និង ​ផ្ដួល​ Sangmanee បាន​។ បន្ទាប់​មក​ ខ្ញុំ​​​នឹង​មាន​​អនាគត​កាន់​តែ​ល្អ​​​សម្រាប់​ខ្លួន​​ឯង។​ ​​​ខ្ញុំ​អាច​​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ពិភព​លោក»។

ចុចអាន: មើល​​ការ​ផ្សាយ​​​ផ្ទាល់​ ​ONE: NO SURRENDER III ​តាម​​វិធី​ណា​ខ្លះ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។