News

វិធី​ទស្សន​ព្រឹត្តិការណ៍​ ONE: WINTER WARRIORS ​នា​ថ្ងៃ​ទី ៣ ធ្នូ ខាង​មុខ​

ONE Championship ត្រៀម​រៀប​ចំ​កម្មវិធី​ប្រកួត​នា​ខែ​ធ្នូ ​ដែល​​ខែ​មួយ​​ដែល​ត្រូវ​ចង​ចាំ​​​មុន​ដាច់​ឆ្នាំ ២០២១។

​នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ​ធ្នូ ​​ខាង​មុខ ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ក្បាច់​គុន​លំដាប់​ពិភព​លោកនឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍ ONE: WINTER WARRIORS ​ពី​កីឡដ្ឋាន Singapore Indoor Stadium។

គូ​ឯក​ប្រចាំ​ក​ម្មវិធី​ ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង​ ONE Lightweight ​កីឡាករ Regian “The Immortal” Eersel ​នឹង​ឡើង​ការពារ​តំណែង​ជើង​ឯក​ទល់​នឹង​ Islam Murtazaev

ដូចគ្នា​នេះ​គូឯករង​ Stamp Fairtex ​​និង Ritu “The Indian Tigress” Phogat ​ ត្រូវ​តតាំង​គ្នា​ដណ្ដើម​ជើង​ឯក​ ONE Women’s Atomweight World Grand Prix Championship ​ផង​ដែរ។

សូម​​ស្វែង​រក​វិធី​ទស្សនា​កម្មវិធី​ ONE: WINTER WARRIORS ​តាម​តំបន់​របស់​អ្នក​ដូច​ខាង​ក្រោម៖

ទូទាំងពិភពលោក

ONE: WINTER WARRIORS នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  ចាប់​ពី​ម៉ោង ៨:៣០ តទៅ ម៉ោង​ស្ដង់​ដារ​នៅ​សិង្ហបុរី នា​ថ្ងៃ​សុក្រ​ទី ២៩ តុលា។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​​ពីរ​គូ​ដំបូង ​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook  ​ផ្លូវ​ការ​របស់ ​ONE ។

*** ចំណាំ: អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក, ឥណ្ឌា, ជប៉ុន, នូវែលសេ​ឡង់ ​​​ អាមេនី បេឡារូស, កាហ្សាក់ស្ដង់, កៀហ្ស៊ីស៊ីស្ថាន ,​តាជីគីស្ថាន , អ៊ុយក្រែន, និង អ៊ូបេគីស្ថាន ​មិន​អាច​ទស្សនា​​តាម​កម្មវិធី​ខាង​លើ​បាន​ទេ។

កម្ពុជា 

ទស្សន ONE: WINTER WARRIORS ​តាម​ឆាណែល​ផ្លូវ​ការ​ YouTube របស់ ONE ​ឬ អាច​ទស្សនា​តាម​ ONE Super App ចាប់​ពី​ម៉ោង ៧:៣០ ល្ងាច​តទៅ​​(ម៉ោង​ឥណ្ឌូចិន) នា​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ ​ខាង​មុខ​នេះ។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​​​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​  Bleacher Report, B/R App ឬ B/R Youtube ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ព្រឹក​តទៅម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៤:៣០​ព្រឹក នៅ​ថ្ងៃ​ សុក្រ ទី ៣ ខែ ធ្នូ។

បន្ទាប់​ពី​ការ​ផ្សាយ​​នៃ​ព្រឹត្តិការណ៍ ONE: WINTER WARRIORS  ការ​ប្រកួត​ទាំង​មូល​ភ្លាម​ៗ​​អាច​ទស្សនា​បាន​លើ​ YouTube របស់ B/R ។

លោក​អ្នក​អាច​​ទស្សនា ONE: WINTER WARRIORS ​ក្នុង​កម្មវិធី Virtual Reality តាម​រយៈ Oculus Venues ចាប់​ពី​ម៉ោង ១០ យប់ (ម៉ោង​ស្ដង់​ដា​លោក​ខាង​កើត) នា​ថ្ងៃ​ទី ៤ ខែ ធ្នូ។

ចិន

ទស្សន​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​នៅ​លើ Great Sports, iQiYi, Douyin, Huya, ឬ Bilibili ចាប់​ពី​ម៉ោង ៨:៣០ យប់​តទៅ​​ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ​។ 

SZTV5 នឹង​ផ្សាយ​ឡើង​វិញ​ចំពោះ​ព្រឹត្តិការណ៍​ ONE: WINTER WARRIORS ​ចាប់​ពី​ម៉ោង ១១ យប់ ដល់ ១២ រំលង​អាធ្រាត្រ​នៅ​ថ្ងៃ​ពុធ​ទី ៨ ធ្នូ , ព្រហស្បតិ៍ ៩ ធ្នូ និង​ថ្ងៃ​សុក្រ ទី ១០ ធ្នូ។

ចុងក្រោយ QHTV ​នឹង​ផ្សាយ​ឡើង​វិញ​​​​នៃ​កម្មវិធី ONE: WINTER WARRIORS ចាប់​ពី​ម៉ោង​ ១០:៣០ យប់​​ ​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សៅរ៍ទី ១៨ ខែ ធ្នូ។

ឥណ្ឌា 

ទស្សនា​ការ​ផ្សាយផ្ទាល់តាម​រយៈ​​ទូរទស្សន៍​ Disney + Hotstar ឬ Star Sports 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST) នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​​ផ្ទាល់​​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ។ ។

ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST) នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ​។

ម៉ាឡេស៊ី

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម RTM Sports ឬ Astro SuperSport 2 ចាប់​ពី​ម៉ោង ៨:30 ម៉ោង​នៅ​​ម៉ាឡេស៊ី (MYT) នៅ​ថ្ងៃ​សុក្រ​ទី៣ ខែ ធ្នូ។

ហ្វីលីពីន

ទស្សនា​ផ្សាយ​ផ្ទាល់​នៅ​លើ​ One Sports ឬ One Sports+ ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​​ម៉ោង​​ស្ដង់ដារ​នៅ​ហ្វីលីពីន (PHT) នៅ​ថ្ងៃ​សុក្រ​ ​​ទី ៣ ខែ ធ្នូ​។

សិង្ហបុរី

ទស្សនា​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​លើ meWATCH ​​វេលា​ម៉ោង ៨:៣០ ​​ម៉ោនៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ ធ្នូ។

ថៃ

ទស្សនា​ការ​ផ្សាយផ្ទាល់​តាំង​ពី​គូ​ដំបូង​នៅ​ AIS Play ​ចាប់​ពី​ម៉ោង ៧:៣០ ​ម៉ោង​នៅ​ឥណ្ឌូ​ចិន (ICT) ​នៅ​ថ្ងៃ​សុក្រ​ទី ៣ ខែ​ធ្នូ។

​​ដូច​គ្នា​នេះ ទូរទស្សន៍​ Thairath TV32 ​នឹង​​កាច់​ផ្សាយ​​ឡើង​វិញ​​​ចាប់​ពី​ម៉ោង ១០:៤០ យប់​ម៉ោង​នៅ​​ឥណ្ឌូចិន ​(ICT) នៅ​ថ្ងៃ​សុក្រ​ទី៣ ខែ ធ្នូ។

វៀតណាម

ទស្សនា​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​​​តាំង​ពី​ដំបូង​​​តាម​ទូរទស្សន៍ VieON ​ ឬ HTV The Thao ចាប់​ពី​ម៉ោង ៧:៣០ ល្ងាច ម៉ោង​នៅ​ឥណ្ឌូ​ចិន (ICT) នា​ថ្ងៃ​ សុក្រ ទី ៣ ខែ ធ្នូ ។

សមាសភាព​គូ​ប្រកួត​នៅ​ ONE: WINTER WARRIORS

  • Regian Eersel vs. Islam Murtazaev (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Lightweight Kickboxing World Title)
  • Stamp Fairtex vs. Ritu Phogat (ដណ្ដើម​ជើងឯក Atomweight World Grand Prix Championship )
  • Qiu Jianliang vs. Hiroki Akimoto (ឃីកបុកសីង – ទម្ងន់ bantamweight)
  • Saygid Guseyn Arslanaliev vs. Timofey Nastyukhin (គុន​ចម្រុះ – ទម្ងន់ lightweight)
  • Marcus Almeida vs. Kang Ji Won (គុន​ចម្រុះ – ទម្ងន់ heavyweight)
  • Hu Yong vs. Yuya Wakamatsu (គុន​ចម្រុះ – ទម្ងន់ flyweight)

ចុចអាន : ONE: NEXTGEN III – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។