News

មើល​​ការ​ផ្សាយ​​​ផ្ទាល់​ ​ONE: NO SURRENDER III ​តាម​​វិធី​ណា​ខ្លះ​

ONE Championship ​​​បាន​ត្រៀម​រួច​រាល់​​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​​​​ដ៏​រំភើប​នៅ​ថ្ងៃ​ ​សុក្រ​ ​​ទី​ ២១​ សីហា​ ​ចុង​សប្ដាហ៍​នេះ។ ​ព្រឹត្តិការណ៍​​នោះ​គឺ​ ​ONE: NO SURRENDER III ​ដែល​រៀប​ចំ​នៅ​បាងកក​ប្រទេស​ថៃ​ និង​ ​មាន​គូ​ខ្លាំង​ៗ​ចំនួន​ ៦ ​គូ​ ដើម្បី​កំដរ​ភាព​រីករាយ​ដល់​អ្នក​គាំទ្រ​​តាំង​ពី​ដើម​រហូត​ដល់​ចប់។

​ក្នុង​លំដាប់​គូ​ឯក​រង​ “The Million Dollar Baby” Sangmanee Klong SuanPluResort ​និង​​ “Left Meteorite” Kulabdam Sor. Jor. Piek Uthai ​​ឡើង​មក​ជួប​គ្នា​ក្នុង​គូ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ទី២​ដើម្បី​​ឆ្ពោះ​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​​កម្មវិធី​ ONE Bantamweight Muay Thai Tournament។

ទស្សនា​តាម​វិធី​ណា?

ONE: NO SURRENDER II ​នឹង​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​ ១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​ផ្ទាល់​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  (​​លើក​លែង​តំបន់​​ខ្លះ)។ ​

ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ ៖

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ (ICT)។

សហរដ្ឋអាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅ។​ ម៉ោង​ស្ដង់ដារ​​លោក​ខាង​កើត​ (EST)/ ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៥:៣០​ព្រឹក។​​

ចិន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍ Great Sports​, BesTV ​ឬ​ Kwai ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន (CST)។
ជា​មួយ​គ្នា​នោះ​ SZTV5​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ១០:៣០-១១:៣០​ ​ល្ងាច​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​នៅ​​ថ្ងៃ​សុក្រ​​ ទី​​ ​២៩​ ​សីហា​ ​និង ​​ថ្ងៃ​សៅរ៍​ ទី ២៩ សីហា។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍​ Abema TV ​ចាប់​ពី​ម៉ោង​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន (JST)។

កូរ៉េ

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ IB Sports ​ចាប់​ពី​ម៉ោង​ ៩:៣០​ ល្ងាច​តទៅ​ម៉ោង​នៅ​កូរ៉េ (KST)។​
ជា​មួយ​គ្នា​នោះ​ JTBC Golf & Sports ​នឹង​ផ្សាយ​ឡើង​វិញ​​​ ONE: NO SURRENDER III ​ចាប់​ពី​ម៉ោង​ ៣:៣០ ​តទៅ​​ម៉ោង​នៅ​​កូរ៉េ​ (KST) ​នា​ថ្ងៃ​​សៅរ៍​​ ទី ​២២ សីហា។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ Hotstar ឬ​ Star Sports Select ចាប់​ពី​ម៉ោង​ ៦​:០០ ល្ងាច​តទៅ​ ម៉ោង​​​នៅ​ឥណ្ឌា (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ Vidio.com ឬ​ MAXStream ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។ ​
​ជា​មួយ​គ្នា​នោះ​ SCTV ​​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​​ចាប់​ពី​ម៉ោង​ ១១:៣០​ ​ល្ងាច​តទៅ​​ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ទាំង​ Astro SuperSport, RTM TV2​ ឬ​ RTM Sports ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។ ​

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports ឬ​ One Sports+ ​ចាប់​ម៉ោង​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​
​ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី ​​២២​ ​សីហា ​ចាប់​ពី​​វេលា​ម៉ោង​ ១១:០០ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។ ​

សិង្ហបុរី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​​ meWATCH ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។​
ដូច​គ្នា​​នេះ​​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ (Channel 5)​ ​នឹង​ផ្សាយ​ឡើង​វិញ​ចាប់​ពី​ម៉ោង​ ១:០០ ​រំលង​អាធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​សៅរ៍​ទី ​២២​ សីហា​ ​ម៉ោង​​នៅ​សិង្ហបុរី (SGT)។

ថៃ

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ AIS Play ចាប់​ពី​ម៉ោង​ ៧:៣០ ល្ងាច​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។
ជា​មួ​យ​គ្នា​នោះ​​ ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​ ១០:៤០​ យប់​តទៅ (ICT)។

វៀតណាម

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​ពី​​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​ ៧​ :៣០ ​ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​ (ICT)។

Muay Thai fighter Kulabdam Sor Jor. Piek Uthai beats Bobo Sacko

គូ​ប្រកួត​ទាំង​អស់​នៅ ​ NO SURRENDER III

Sangmanee Klong SuanPluResort vs. Kulabdam Sor. Jor. Piek Uthai (ONE Super Series មួយ​ថៃ – bantamweight)

Mongkolpetch Petchyindee Academy vs. Sok Thy (ONE Super Series ​មួយ​ថៃ – flyweight)

Shannon Wiratchai vs. Fabio Pinca (គុន​ចម្រុះ – featherweight)

Wondergirl Fairtex vs. Brooke Farrell (ONE Super Series មួយ​ថៃ – strawweight)

Marie Ruumet vs. Little Tiger (ONE Super Series ​មួយ​ថៃ – atomweight)

Ben Royle vs. Quitin Thomas (​គុន​ចម្រុះ – featherweight)

ចុចអាន: ហាយឡាយ​គូ​ខ្លាំង​នៅ​ ONE: NO SURRENDER II

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។