News

ព្រឹត្តិការណ៍ប្រកួតមួយរាត្រីមានតែនារីសុទ្ធនៅថ្ងៃទី៣ ខែកញ្ញា

បន្ទាប់​ពី​ពន្យា​ពេល​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ដែល​ប្រជុំ​ដោយ​នារី​ខ្លាំង​ៗ​ទាំង​អស់​ក្នុង​មួយ​រាត្រី​ដោយសារ​វិបត្តិ​កូវីដ-១៩ ឥឡូវ​នេះ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​លោក ONE Championship បាន​ប្រកាស​កាល​បរិច្ឆេទ​ជា​ថ្មី​ហើយ។

13-time Brazilian Jiu-Jitsu World Champion Michelle Nicolini wears the winner's medal following her win

នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ដែលសុទ្ធតែកីឡាការិនីទាំងអស់មកពីជុំវិញពិភពលោកនឹងធ្វើឲ្យកក្រើកនារាត្រី ONE: EMPOWER។

ក្នុងព្រឹត្តិការណ៍ជាប្រកួតប្រវត្តិសាស្ត្រលើកដំបូងនេះនឹងផ្សាយផ្ទាល់ជុំវិញពិភពលោក។ សម្រាប់គូឯកប្រចាំព្រឹត្តិការណ៍ ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ចិន Xiong Jing Nan ត្រូវដាក់ខ្សែក្រវាត់របស់ខ្លួនឲ្យកីឡាការិនីជើងឯកជឺជីតស៊ូពិភពលោក១៣សម័យរបស់ប្រេស៊ីល Michelle Nicolini។

អមជាមួយគូឯក ជាការប្រកួតនារីលក្ខណៈឃីកបុកសីង ONE Super Series រវាងកីឡាការិនីលំដាប់ពិភពលោក Anissa Meksen ជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA Atomweight K1 នាង Cristina Morales។

Denice Zamboanga proudly waves the Philippines' flag in Singapore

អ្វីដែលកាន់តែពិសេសទៀតនោះ ព្រឹត្តិការណ៍ប្រកួតខ្សែក្រវាត់ និងជាពានរង្វាន់ពិភពលោកដែលអ្នកគាំទ្រទន្ទឹងរង់ចាំយូរ ONE Women’s Atomweight World Grand Prix ទីបំផុតបានមកដល់ហើយសម្រាប់ការប្រកួតគុនចម្រុះវគ្គ១/៤ឬវគ្គ៨នាក់ដំបូង។

អ្នកលេងគុនចម្រុះលេខ១ក្នុងទម្ងន់ Atomweight កីឡាការិនី Denice Zamboanga ត្រូវជួបនឹងនារីខ្លាំងចំណាត់ថ្នាក់លេខ៥ Seo Hee Ham។ ចំណែកអ្នកឈរចំណាត់ថ្នាក់លេខ២កីឡាការិនីចិន Meng Bo ត្រូវប្រកួតជាមួយអ្នកលេចមុខថ្មី Grace “Thai Kitten” Cleveland ហើយកីឡាការិនីមិនទាន់ស្គាល់បរាជ័យរបស់ជប៉ុន Itsuki Hirata ត្រូវជួបនឹងកីឡាការិនីអាមេរិក Alyse Anderson ហើយអ្នកលេងឈរលេខ៤កីឡាការិនីថៃ Stamp Fairtex ត្រូវជួបដៃគូឈរលេខ៣ Alyona Rassohyna ដែលជាសត្រូវចាស់របស់ខ្លួន។

Photos from Stamp Fairtex and Alyona Rassohyna's MMA fight at ONE: UNBREAKABLE III on 5 February 2021

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​នារី​ទាំង​អស់។

  • ម្ចាស់​ខ្សែ​ក្រវាត់ Xiong Jing Nan ប្រកួត​ជា​មួយ​ Michelle Nicolini ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក​
  • Denice Zamboanga ប្រកួត​ជា​មួយ Seo Hee Ham លក្ខណៈ​​គុន​ចម្រុះ
  • Alyona Rassohyna ប្រកួត​ជា​មួយ Stamp Fairtex លក្ខណៈ​គុន​ចម្រុះ
  • Meng Bo ប្រកួត​ជា​មួយ Grace Cleveland លក្ខណៈ​គុន​ចម្រុះ
  • Itsuki Hirata ប្រកួត​ជា​មួយ Alyse Anderson លក្ខណៈ​​គុន​ចម្រុះ​
  • Anissa Meksen ប្រកួត​ជា​មួយ Cristina Morales លក្ខណៈ​ឃីក​បុក​សីង

Read more: ONE: BATTLEGROUND – Full Results For Sam-A Vs. Prajanchai

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។