Kun Khmer

ធ្វើ​បាន​ល្អ​ហើយ! ចាន់ រតនា ចាញ់​​កីឡាករ​ទឹក​ទី៣

18/12/2020

អ្នកលេងគុនចម្រុះលេខ១នៅកម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុងទឹកទី៣ នាទី​ទី ១:៣៩ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE មុននេះបន្តិចឯកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។

គ្រាន់ស្នូរជួងភ្លាម Wei សម្រុកភ្លាមៗ ប្រើកណ្ដាប់ដៃចូលមួយពីរ ប៉ុន្តែ រតនា ឆ្មក់មួយៗ។ ដល់ពាក់កណ្ដាលផ្លូវនៃទឹកទឹ១ Wei កាច់ រតនា ទៅក្ដាររេញ ប៉ុន្តែ មិនធ្វើអីឲ្យគ្រោះថ្នាក់ឡើយ រហូតដល់កីឡាករកម្ពុជារើរួច និងអុកជង្គង់ក្នុងជំហរដេក មុនផ្ដួលទៅក្ដាររេញម្ដងទៀតមុនបញ្ចប់ទឹកនេះ។

ទឹកទី២ រតនា វ៉ៃចូលពីរដៃនាដើមទឹក មុនពេលកីឡាករចិនសងវិញ។ ទឹកនេះពួកគេប្រើជំហរគុនខ្មែរច្រើន ហើយ រតនា មានផលចំណេញពីកណ្ដាប់ដៃល្អជាច្រើន និងធ្វើឲ្យកីឡាករចិនដួលម្ដងទៀតផងតាមរយៈការទាត់ខ្ពស់ចំក។

នៅទឹកចុងក្រោយ អ្នកទាំងពីរប្រើជំហរប្រយុទ្ធដដែល ប៉ុន្តែ ឱកាសរបស់ Xie Wei មកដល់ដោយការម៉ាត់ឆ្វេងត្រូវកញ្ចប់មាត់ រតនា និងធ្វើឲ្យ រតនា ដួល ហើយហក់ទៅថែម រហូតអាជ្ញាកណ្ដាល​ហក់​ទៅបញ្ឈប់តែម្ដង

នេះជាការបញ្ចប់ឆ្នាំដោយភាពរីករាយបំផុតរបស់ Xie Wei មុនដាច់ឆ្នាំ២០២០ ក្នុងការបង្ហាញខ្លួនតំណាងប្រទេសរបស់ខ្លួន និងអ្នកគាំទ្រនៅសង្វៀន ONE។  Wei បានដាក់គោលដៅឆ្ពោះទៅមុខទៀត និងកើនចំណាត់ថ្នាក់ទូទៅនៅសង្វៀន ONE។

គិតដល់ពេលនេះ ចាន់ រតនា ឡើងប្រកួត​គុន​ចម្រុះ​បាន ១១ លើកទាំងយប់នេះក្នុងនោះ ឈ្នះ ៨ លើក និង ចាញ់ ៤ លើក។

រីឯ Xie Wei ដែលកូនសិស្សមកពីក្លិប Sunkin International Fight Club ចូលប្រឡូកក្នុងពិភពគុនចម្រុះបានចំនួន ១៥ លើក ក្នុងនោះឈ្នះ ១២ លើក និង ចាញ់ ៣ លើក

តារាប្រដាល់កម្ពុជាបានបរាជ័យដោយពិន្ទុលើកីឡាករ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ ប្រទេសចិនកាលពីឆ្នាំ២០១៦ និងចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧។

ឥឡូវនេះ រូបគេ​ចាញ់​កីឡាករ​ចិន​ទី៣ Xie Wei  ក្នុង​អាជីព​គុន​ចម្រុះ​របស់​ខ្លួន៕

 

ចុចអាន ហេតុ​ផល​សំខាន់​នេះ​ ចាន់ រតនា ពេញ​ចិត្ត​បំផុត​​ដៃ​គូថ្ងៃសុក្រនេះ

 

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.