News

ជើង​ខ្លាំង​៣​រូប​ក្តោប​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​១៥​ម៉ឺន​ដុល្លារ​ពី​ ONE: HEAVY HITTERS Bonuses

ប្រាក់រង្វាន់​៣​​ក្នង​​ព្រឹត្តិការណ៍​ប្រកួត ONE: HEAVY HITTERS ​ត្រូវ​បាន​ផ្តល់​ជូន​​កីឡាករ កីឡាការិនី​ដែល​ប្រកួត​បាន​ល្អ​ឥតខ្ចោះ​សប្រាប់​ព្រឹត្តិការណ៍​ប្រកួត​បើក​ឆាក​ឆ្នាំ​២០២២។

បន្ទាប់​ពី​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​ អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ ONE លោក Chatri Sityodtong ប្រកាស​ថា ជើង​ខ្លាំង​គុន​ចម្រុះ​ Saygid Izagakhmaev, តារា​ឆ្នើម​ជប៉ុន Senzo Ikeda និង​កីឡាការិនី​បេឡារុស្ស Ekaterina “Barbie” Vandaryeva ទទួល​បាន​ប្រាក់​រង្វាន់​ម្នាក់​ៗ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​ល្អ​មើល គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់​ចិត្ត​អ្នក​ទស្សនា​ជាង​គេ។

Senzo Ikeda flexes before his match

កីឡាករ Izagakhmaev ដែល​ជា​អ្នក​ជិត​ស្និទ្ធ​នឹង​កំពូល​អ្នក​លេង​គុន​ចម្រុះ Khabib Nurmagomedov បាន​ប្រើ​ជំនាញឃ្លេ​ឥតខ្ចោះ​ដើម្បី​បញ្ឈប់​អតីត​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ James Nakashima ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​នៅ​សង្វៀន ONE។

ជា​មួយ​គ្នា​នេះ Ikeda បាន​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​យក​ឈ្នះ​កីឡាករ​ Elipitua “The Magician” Siregar តាម​រយៈ​ការ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។

ចំណែក​កីឡាការិនី​បេឡារុស្ស Vandaryeva ពិត​ជា​ទាក់​ភ្នែក​អ្នក​ទស្សនា​ខ្លាំង​មែន​ទែន​នៅ​ពេល​នាង​ប្រើ​កណ្តាប់​ដៃ​ឆ្វេង-ស្តាំ​ដូច​ម៉ាស៊ីន​ដេរ​ទៅ​លើ​កីឡាការិនីវ័យ​ក្មេង​​ថៃ Supergirl ប៉ុន្តែ​ត្រូវ​បាន​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ។ យ៉ាង​ណា ការ​ប្រកួត​ដ៏​អស្ចារ្យ​របស់​នាង​ត្រូវ​បាន​មេ​របស់​ស្ថាប័ន​ជ្រើស​រើស​ជា​អ្នក​ទទួល​បាន​ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ​អាមេរិក។

Ekaterina Vandaryeva kicks Supergirl

ដើម្បី​មើល​លទ្ធផល និង​វីដេអូ​ហាយលាយ​គូ​ប្រកួត​នីមួយ​ៗ​ពី​សមរភូមិ​ ONE: HEAVY HITTERS, សូម​ចុច ទីនេះ

Read more: Xiong Outlasts Miura For Record 6th World Title Defense

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។