Mixed Martial Arts

ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ នេះ​គូ​ប្រកួត ‘ONE On TNT II’ និង ‘ONE On TNT III’

ONE Championship បាន​ត្រៀមខ្លួន​រួច​រាល់​ហើយ​ដើម្បី​នាំ​យក​ស៊េរី​ព្រឹត្តិការណ៍​​​ក្នុង​ខែ​ធំ​បំផុត​ បន្ទាប់​ពីស៊េរី​ទី​១​បាន​ចប់​ទៅ​កាល​ពី​សប្តាហ៍មុន​។

បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ ឥឡូវ​​ស្ថាប័ន​ពិភព​លោក​មួយ​នេះ​ប្រកាស​ជា​ផ្លូវ​ការ​គូ​ប្រកួត​ពេញសម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មេសា “ONE on TNT II” និង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​​២២ ខែ​មេសា “ONE on TNT III”។ ព្រឹត្តិការណ៍​ប្រកួត​ទាំង​ពីរ​នេះ​​គឺ​ជា​ការ​ថត​ចាក់​ផ្សាយ​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium។

ស្ថាប័ន ONE Championship នឹង​នាំ​មក​នូវ​ព្រឹត្តិការណ៍​ស៊េរី​ទី​៤ “ONE on TNT IV” នៅ​ថ្ងៃ​​ទី​២៩ ខែ​មេសា ដែលជា​ការ​ផ្សាយ​ផ្ទាល់។

ស៊េរី​ទី​២ “ONE on TNT II”​ នឹង​មាន​វត្តមាន​ជើង​ឯក​ពិភព​លោក​ ONE Lightweight កីឡាករ​ Christian Lee ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៣ Timofey Nastyuhin ខណៈ​គូ​ឯក​រង​ជា​ជំនួប​មួយ​ថៃ​រវាង​កីឡាការិនី Janet Todd និង Anne Line Hogstad។

ចំណែក​ស៊េរី​ទី​៣ “ONE on TNT III”នឹង​មាន​វត្តមាន​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១ John Lineker ប៉ះ​ជើង​ខ្លាំង​អាមេរិក Troy Worthen។ ជា​មួយ​គ្នា​នេះជើង​ខ្លាំង​ជប៉ុន Yuya Wakamatsu ត្រូវ​ប្រឈម​​នឹង Reece McLaren។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​ទាំង​ស្រុង​ពី​ព្រឹត្តិការណ៍ “ONE on TNT II” និង “ONE on TNT III”៖

ព្រឹត្តិការណ៍ ONE on TNT ទី​២
ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មេសា

ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight
(ជើង​ឯក​) Christian Lee ប៉ះ​ កីឡាករ Timofey Nastyukhin

ការ​ប្រកួត​នារី​លក្ខណៈ​មួយ​ថៃ​ទម្ងន់ Atomweight
កីឡាការិនី Janet Todd ប៉ះ​ កីឡាការិនី Anne Line Hogstad

ការ​ប្រកួត​ចម្រុះ​ទម្ងន់ Featherweight
កីឡាករ Shinechagtga Zoltsetseg ប៉ះ ​កីឡាករ Yoshiki Nakahara

ការ​ប្រកួត​គុន​ចម្រុះ Flyweight
កីឡាករ Kim Kyu Sung ប៉ះ ​កីឡាករ Wang Shuo

ការ​ប្រកួត​គុន​ចម្រុះទម្ងន់ Bantamweight
កីឡាករ Mitchell Chamale ប៉ះ កីឡាករ Shuya Kamikubo
###

ព្រឹត្តិការណ៍ ONE on TNT ទី​៣
ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មេសា

ការ​ប្រកួតគុន​ចម្រុះ​ទម្ងន់ Bantamweight
កីឡាករ John Lineker  ប៉ះ កីឡាករ Troy Worthen

ការ​ប្រកួត​គុន​ចម្រុះទម្ងន់ Flyweight
កីឡាករ Reece McLaren ប៉ះ កីឡាករ Yuya Wakamatsu

ការ​ប្រកួត​មួយ​ថៃ​ទម្ងន់​កំណត់ Catch Weight
កីឡាករ Nieky Holzken ប៉ះ កីឡាករ John Wayne Parr

ការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ Lightweight
កីឡាករ Marat Gafurov ប៉ះ កីឡាករ Ok Rae Yoon

ការ​ប្រកួត​គុន​ចម្រុះទម្ងន់ Strawweight
កីឡាករ Ryuto Sawada ប៉ះ កីឡាករ Miao Li Tao

ដើម្បី​ទស្សនា “ONE on TNT II” និង​ “ONE on TNT III” នៅ​សហរដ្ឋ​អាមេរិក។

ទស្សនា​គូ​ឯក​តាម​ទូរទស្សន៍​ TNT វេលា​ម៉ង​១០​យប់ ឬ​ទស្សនាតាម​ TNT app វេលា​ម៉ោង​១០​យប់។

​គូឯក​​ក៏​អាច​នឹង​ទស្សនា​បាន​តាម​រយៈ Bleacher Report និង​ the B/R app វេលា​ម៉ោង​១០​យប់ PT។ មើល​គូ​ឯក​​នៅ​លើ​ទម្រង់​ឌីជីថល អ្នក​គាំទ្រ​អាច​​ចូល subscription ខ្សែ​កាប​របស់​ពួកគេ។

ទស្សនា​គូ​ពិសេស​តាម B/R App, Bleacher Report, B/R Live, B/R Live YouTube, និង​ B/R MMA Twitter វេលា​ម៉ោង ៨:៣០ យប់ ET/៥:៣០ យប់ PT៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។