Features

រឿង​រ៉ាវ​ធ្វើ​ឲ្យ​ឆាក​ប្រយុទ្ធ​រង្គើ​សង្វៀន​ ONE: BATTLEGROUND

បន្ទាប់​ពី​​​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​កាល​ ៦ ​ខែ​កន្លង​ទៅ ONE Championship ​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់​ឆមាស​ទី ១ ​ឆ្នាំ​២០២១។ 

នៅ​ថ្ងៃ​សុក្រ​ទី ៣០ ខែ កក្កដា នេះ​ ​ស្ថាប័ន​លំដាប់​ពិភព​លោក​​នឹង​ត្រលប់​មក​កាន់​កីឡដ្ឋាន​ Singapore Indoor Stadium ​ជា​ថ្មី​ជា​មួយ​​​នឹង​កម្មវិធី ONE: BATTLEGROUND។ 

​ក្នុង​ចំណោម ៦ ​គូ​ដ៏​ជក់​ចិត្ត​​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ​​ដ៏​​ល្អ​មើល, គូ​ឯក​រង, និង ​​គូ​ប្រកួត​​​សំខាន់​​ចំនួន ៤ គូ​ផ្សេង​ទៀត។ 

មុន​ពេល​​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​ចាប់​ផ្ដើម​ពី​ «ទីក្រុង​តោ»   ​សូម​តាម​ដាន​​គូ​ប្រកួត​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ជក់​ចិត្ត​ដូច​ខាង​ក្រោម៖ 

Sam-A & Prajanchai

​នេះ​ជា​គូ​ឯក​ដែល​ត្រូវ​​តែ​តាម​ដាន​​ដ៏​ល្អ​មើល​បំផុត​ពេល​តារា​​ជើង​ចាស់​​ប៉ះ​ជើង​ថ្មី។

ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ពីរ​ខ្សែ Sam-A Gaiyanghadao ​ជាកីឡាករ​គ្រង​ខ្សែ​ក្រវាត់​ strawweight ​បាន​យូរ និង​ជា​វីរបុរស​កីឡាករ​ប្រយុទ្ធ​ម្នាក់​នៅ​សង្វៀន​  ONE Super Series។ 

Sam-A ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ទាំង​មួយ​ថៃ និង ឃីកបុកសីង​ទម្ងន់ strawweight ហើយ​គេ​បាន​បញ្ចប់​កីឡាករ​កំពូល​ៗ​ជា​ច្រើន​រួច​មក​ហើយ។ គេ​មិន​ដែល​ចាញ់​ក្នុង​ប្រភេទ​ទម្ងន់​នេះ​ទេ តាំង​ពី​ចូល​រួម​នៅ​សង្វៀន  ONE។ 

បុរស​វ័យ ៣៧ ឆ្នាំ ​ត្រូ​វ​បាន​គេ​រិះ​គន់​ថា  គេជា​​កីឡាករ​ចាស់​ខ្លាំង​មិន​អាច​ប្រកួត​បាន​ទេ។ ដូច្នេះ​គេ​​ព្យាយាម​ធ្វើ​​ឲ្យ​មនុស្ស​ដែល​អ្នក​រិះ​​ខ្លួន​បិទ​មាត់​ជិត​តាម​រយៈ​ការ​ខំ​ប្រឹង​ប្រែង​របស់​គេ។  

​ម្នាក់​ក្នុង​ចំណៅម​មនុស្ស​ដែល​រិះ​គន់​ក៏​មាន​ Prajanchai PK.Saenchai Muaythaigym ផ​ង​ដែរ ដែល​ជា​តារា​កំពុង​​រះ​ខ្លាំង​​នេះ​ឯង។ គេ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​​ពិភព​លោក​ជា​ច្រើន​នៅ​សង្វៀន​ល្បី​ឈ្មោះ​នា​ក្រុង​បាង​កក។ 

ម្យ៉ាង​វិញ​ទៀត បុរស​វ័យ ២៦ ឆ្នាំ ជឿ​ថា ​នេះ​ជាពេល​វេលា​សម​ស្រប​មួយ  និង​អះ​អាង​ថា​  Sam-A ​មាន​ចំណុច​ខ្សោយ​នៅ​ចង្កា។ 

​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ យើង​នឹង​បាន​ដឹង​ថា  ​តើ​​ Prajanchai ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ឬ  Sam-A បន្ត​គ្រង​ខ្សែ​ក្រវាត់​បន្ថែម​ទៀត?  

Aung La N Sang & Leandro Ataides

Aung La N Sang and Leandro Ataides meet at ONE: BATTLEGROUND on 30 July

​នេះ​ជា​គូ​ឯក​រង​​ក្នុង​ទម្ងន់​ middleweight ​ដែល​សុទ្ធ​តែ​ស្វែង​រក​​តំណែង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​នៅ​ថ្ងៃ​មុខ។ 

ក្រោយ​របូត​ខ្សែ​ក្រវាត់​ទៅ​​លើ​ Reinier “The Dutch Knight” de Ridder អតីត​​ខ្សែ​​ក្រវាត់​ពីរ​ Aung La “The Burmese Python” N Sang ​ឡើង​សង្វៀន​លើក​នេះ​​មាន​ពាក្យ​ថា «ជ័យជម្នះ ឬ បរាជ័យ»។

បែប​ណា​ក្ដី Aung La N Sang ​​គិត​ថា​វា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ពេល​ជួប​អ្នក​ជំនាញ​ជឺជិតស៊ូ។ 

Ataides ​ក៏​មិន​ធម្មតាដែរ ព្រោះ​គេ​ជា​ជើង​ឯក​ខ្សែ​ក្រវាត់​ BJJ World Champion និង​ជា​អ្នក​ជំនាញ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ម្នាក់​ ហើយ​កំពុង​ដាក់​ផែន​ការ​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មាស​ផង​ដែរ។   គេ​ដឹង​ថា ជ័យជម្នះ​ទល់​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ គឺ​ជា​​ស្ពាន​មួយ​ដើម្បី​​ឈោង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់ middleweight ​ពី​ De Ridder។ 

យ៉ាង​ណា​ក្ដី  កា​រ​ស្វែង​រក​ជ័យជម្នះ​រៀងៗ​ខ្លួន​ ជា​ផ្លូវ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ឡើង​វិញ។

Aung La N Sang និង Ataides ​មាន​កំណត់​ត្រា​ស្មើ​គ្នា​ក្នុង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​នៅ​ទម្ងន់​ middleweight។ បើ​សិន​​មាន​អ្នក​ឈ្នះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ នោះ​នឹង​ស្ថិត​នៅ​កម្រិត​កំពូល​​មិន​ខាន។ 

Ryuto Sawada & Gustavo Balart

Ryuto Sawada takes on Gustavo Balart in a strawaeight MMA fight at ONE: BATTLEGROUND on 30 July

ជំនួប​​រវាង់​ទម្ងន់​ strawweight  ពោល​​អ្នក​ជំនាញ​ចំបាប់​ប៉ះ​ ​អ្នក​លេង​កណ្ដាប់​ដៃ​ធ្ងន់។

តារាជប៉ុន Ryuto “Dragon Boy” Sawada ​មាន​បទ​ពិសោធន៍​ច្រើន​ឈ្នះ​រហូត​ដល់ ១៤ ដង​ក្នុង​អាជីព​ ពោល ៧៨ ​ភាគរយ។

ដូច្នេះ Gustavo “El Gladiador” Balart ដែល​ធ្លាប់​ចាញ់ ចាន់ រតនា ​នឹង​ធ្វើ​ការងារ​ធ្ងន់​មិន​ខាន។

តារា​ចំបាប់​គុយបា​ដែល​ធ្លាប់​​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​​បាន​បង្ហាញ​ខ្លួន​ក្នុង​ទម្ងន់​ flyweight ​មុន​ពេល​ចុះ​មក​​ប្រកួត​ទម្ងន់​ strawweight ​លើក​ដំបូង។
“El Gladiador” មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ប៉ះ​កីឡាករ​ជប៉ុន  «Dragon Boy’»។ នរណា​ជា​ស្ដេច​នៅ​សង្វៀន​សម្រាប់​ថ្ងៃ​សុក្រ​នេះ?



Ritu Phogat & Lin Heqin

Ritu Phogat and Lin Heqin meet at ONE: BATTLEGROUND on 30 July

ពួក​​គេ​ទាំង​ពីរ​​មិន​អាច​ចូល​រួម​ប្រកួត​នៅ​កម្មវិធី ONE Women’s Atomweight World Grand Prix បាន​ទេ​ ប៉ុន្តែ ​អ្នក​ទាំង​ប្រឹង​ប្រែង​ដើម្បី​ទៅ​ថ្ងៃ​មុខ។ 

Ritu “The Indian Tigress” Phogat បានប្ដូរ​ពី​ចំបាប់​ទៅ​ប្រកួត​គុន​ចម្រុះ។ ​​កាល​ខែ ឧសភា​ រូប​គេ​ចាញ់​កីឡាការិនី​វៀតណាម-អាមេរិក  Bi “Killer Bee” Nguyen ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ បរាជ័យ​នេះ​នាំ​ឲ្យ​​រូប​គេ​ត្រូវ​បាន​​ដក​ឈ្មោះ​ចេញ​ពី​កម្មវិធី​ខាងលើ។ 

​នោះ​ជា​បរាជ័យ​លើក​ដំបូង​របស់ Phogat  ប៉ុន្តែ គេចង់​ស្ដារ​មុខ​មាត់​វិញ​ក្នុង​ប្រកួត​នេះ។  “The Indian Tigress” ចង់​ចូល​រួម​កម្មវិធី World Grand Prix ឡើង​វិញ ប៉ុន្តែ ជ័យជម្នះ​នា​យប់​ថ្ងៃ​សុក្រ​នឹង​ត្រូវ​បាន​ពិចារណា។

ចំណែក  “MMA Sister” Lin Heqin ​ឈ្នះ ១១ លើក​ជាប់​គ្នា​មុន​ចូល​រួម​ប្រកួត​នេះ ​និង​​ចង់​បង្ហាញ​ថា​គេ​ក៏​ចង់​​ស្វែង​រក​កៅ​អី​ទៅ​ប្រកួ​កម្មវិធី​ខាង​លើ​ដែរ។ 

បើ​សិន​កីឡាការិនី​ចិន ​អាច​ឈ្នះ​កីឡាការិនិ​ឥណ្ឌា  ​គេ​ក៏​អាច​នឹង​​ត្រូវ​បាន​ពិចារណា​​ឲ្យ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​ដូច​គ្នា។ 

Chen Rui & Jeremy Pacatiw

Chen Rui and Jeremy Pacatiw meet at ONE: BATTLEGROUND on 30 July

តារា​វ័យ​ក្មេង​ក្នុង​ទម្ងន់​ bantamweights ​កំពុង​​ស្វះស្វែង​ក្នុង​ដំណើរ​ទៅ​​​រក​ចំណាត់​​ថ្នាក់​មួយ។ 

Jeremy “The Juggernaut” Pacatiw គឺ​ជា​កីឡាករ​ថ្មី​មក​ពី​ក្លិប​ Team Lakay  ​​ទើប​ឡើង​បង្ហាញ​​ខ្លួន​លើក​ដំបូង។   ក្ដី​សុបិន​​របស់​តារា​ហ្វីលីពីន គឺ​​ឆ្ពោះ​ទៅ​ក្រសោប​ជើង​ឯក​ ONE Bantamweight World Title និង​ផ្ដោត​លើ​ការ​ឈ្នះលើក​ដំបូង​​នេះ។ 

ប៉ុន្តែ  “The Ghost” Chen Rui គឺ​ជាកីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​ដែរ។  Chen ​បាន​កំពុង​ស្វែង​រក​ចំណាត់​ថ្នាក់​នៅ​សង្វៀន ONE ប៉ុន្តែ​ “Pretty Boy” Kwon Won Il ផ្ដួល​រូប​គេ​ឲ្យ​ចុះ​ចាញ់​កាល​ខែ មករា។ 

“The Ghost” ​​មាន​ការលើក​ទឹក​ចិត្ត​​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ។ 

Victoria Lee & Wang Luping

Victoria Lee fights Wang Luping at ONE: BATTLEGROUND on 30 July

​នេះ​ជា​គូ​បើក​ឆាក​សម្រាប់​តារា​កំពុង​​រះ Victoria “The Prodigy” Lee  ដែល​មាន​​ជើង​ខ្លាំង​​នៅ​ជុំ​វិញ​រូប​គេ។ 

​កីឡាការិនិ​វ័យ ១៧ ឆ្នាំ ​ជា​ប្អូន​ស្រី​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Champion ​មាន “Unstoppable” Angela Lee និង Christian “The Warrior” Lee  ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ក្ដី​រំពឹង​កាន់​តែ​ខ្ពស់។ 

​Lee ​បាន​បង្ហាញ​ខ្លួន​ល្អ​លើក​ដំបូង​កាល​ខែ កុម្ភៈ​ ​ពេល​គ្រប់គ្រង​សង្វៀន និង​ឈ្នះ​កីឡាការិនី​ថៃ Sunisa “Thunderstorm” Srisen ​ត្រឹម​ទឹក​ទី២។

ពេល​នេះ​គេ​រឹត​តែ​មា​​ន​ការ​​តាំង​ចិត្ត​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត។

“Little Sprouts” Wang Luping ​​គឺ​ជា​គូ​ប្រជែង​ថ្មី​មួយ​ទៀត​នៅ​សង្វៀន ONE នា​ចុង​ខ្សែ​កក្កដា​ នេះ។ 

កីឡាការិនី​ចិន​​វ័យ ២១ ឆ្នាំ មានបទ​ពិសោធន៍​ច្រើន​ជាង Lee និង​ឈ្នះ ៣ ប្រកួត​ជាប់​គ្នា​មុន​ឈាន​ជើងមក​ប្រកួត​ពេល​នេះ។ ​គេ​រំពឹង​ថា ​វា​ជា​ការ​គំរាម​កំហែង​ខ្ពស់​ដល់​​កីឡាការិនី​វ័យ​ក្មេង​​ខាង​លើ​។ 

បើ​សិន​ Wang ​ធ្វើ​ឲ្យ​ Lee ​ខក​ចិត្ត​នៅ​សិង្ហបុរី គេ​នឹង​​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​មួយ​ទៅ​ថ្ងៃ​មុខ។ 

ចុចអាន : Headline Fights Revealed For ONE: BATTLEGROUND II & III

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។