Features

កំពូល​ជើង​ខ្លាំង​២​​នាក់​ដែល Sitthichai យក​ជា​គំរូ ​​​ជា Idols របស់​ខ្លួន

កីឡាករ “កុមារ​ពិឃាត” Sitthichai Sitsongpeenong មាន​បេសកកម្ម​ធ្ងន់​​មួយ​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ​​ដើម្បី​បើក​ទ្វារ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។

នា​រាត្រី​​នោះ​ រូប​គេ​ត្រូវ​ជួប​មិត្ត​រួម​ជាតិ​ដែល​ជា​ដៃ​គូ​ចាស់របស់​ខ្លួន​គឺ​ Superbon សម្រាប់​ប្រកួត​ឃីកបុកសីង​នៅ​ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

ជើង​ខ្លាំង Sitthichai បាន​ចាត់​ទុក​ការ​​ប្រកួត​​នេះ​​សំខាន់​​បំផុត​​ដែល​រូប​គេ​ត្រូវ​ស្វែង​រក​ជ័យជម្នះ​ដើម្បី​បោះ​ជំហា​កាន់​តែ​កៀក​នឹង​ឱកាស​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​។

ឥឡូវ​នេះ កីឡាករ​​ដើម​កំណើត​ខេត្ត​បុរីរាំបាន​ចូល​ដល់​ស្ថាប័ន​ប្រដាល់​ ONE ហើយ ដូច្នេះ​រូប​គេ​បាន​ចាត់​កំពូល​​កីឡាករ​ខ្លាំង​ពីរ​នាក់​ដែល​​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​រូប​គេ​យ៉ាង​ខ្លាំង​ដើម្បី​ដើរ​លើ​វិថី​ប្រដាល់ ឃីកបុកសីង និង មួយថៃ

ម្ចាស់​ជើង​ឯក​ពិភព​លោក Giorgio “The Doctor” Petrosyan

មិន​ខុស​ពី​អ្នក​គាំទ្រ​ជា​ច្រើន​នោះ​ទេ  Sitthichai កោត​សរសើរ​ជីវិត​ម្ចាស់​ជើង​ឯក​ពិភព​លោក​ឃីកបុកសីង Giorgio “The Doctor” Petrosyan យ៉ាង​ខ្លាំង។

តារា​គុន​មួយ​ថៃ​តែង​តែ​ចាប់​អារម្មណ៍​ចំពោះ​របៀប​វ៉ៃ​របស់ Petrosyan ទៅ​លើ​ដៃ​គូ​​យ៉ាង​ឆ្លាតវៃ។ ជោគជ័យ​របស់​ជើង​ឯក​ពិភព​លោក​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កីឡាករ “The Killer Kid” ចង់​​យក​គំរូ​តាម។

Sitthichai បាន​និយាយ​ថា ៖«Petrosyan គឺ​ជា Idol របស់​ខ្ញុំ​ក្នង​ប្រដាល់​ឃិកបុកសីង។ ពេល​​ខ្ញុំ​ចាប់​ប្រដាល់​ឃីកបុកសីង ខ្ញុំ​តែង​តែរៀន​សូត្រ​ពី​គាត់»។

«គាត់​ពិត​ជា​កីឡាករ​ប្រដាល់​ឃីកបុកសីង​ដ៏​អស្ចារ្យ។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ឆ្លាត​វៃ។ អាវុធ​របស់​គាត់​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់។ គាត់​ជា​កីឡាករ​វ៉ៃ​ជំហរ​ស្តាំ ហើយ​ខ្ញុំ​ក៏​វ៉ៃ​ដូច​គាត់​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​តែង​តែមើល​គាត់ និង​ចង់​ល្បី​ល្បាញ ជោគជ័យ​ដូច​គាត់»។

Sitthichai តែង​តែ​ចង់​ចាំ​នៅ​ពេល​​ដែល​រូប​គេ​បាន​ឡើង​ប្រកួត​ជា​លើក​ដំបូង​នៅ​សង្វៀន​ដែល​ “The Doctor”​​ប្រកួត​ដែរ។

កីឡាករ​ខេត្ត​បុរីរាំ​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Milan ប្រទេស​អ៊ីតាលី ក្នុង​ខែ​មេសា ឆ្នាំ​២០១៣។ ពេល​នោះ​ជាពេល​ដែល​រូប​គេ​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ឃីកបុកសីង​លើក​ដំបូង ហើយ​រូប​គេ​បានឃើញ​ការ​ប្រកួតរបស់ Petrosyan ​ប្រភេទ​កីឡាករ​ដែល​រូប​គេយក​គំរូ​តាម។

ជើង​ខ្លាំង​ Sitthichai បាន​និយាយ​ថា ៖«នៅ​ពេល​ដែល​ជា​កីឡាករ​ឃីកបុកសីង​មិន​ទាន់​​ល្បី​ឈ្មោះ ខ្ញុំ​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​កំណើតរបស់​គាត់។ ខ្ញុំ​ស្ថិត​នៅ​ក្នុង​គូ​ប្រកួត​​ពិសេស​​ប៉ុណ្ណោះ​ពេល​​នោះ ហើយ​គាត់​ជា​​​គូឯក។ ខ្ញុំ​បាន​មើល​គាត់​វ៉ៃ ហើយ​គិត​​ថា វ៉ូវ​ពិត​ជា​អស្ចារ្យ​ណាស់។ គាត់​​ជា​​កីឡាករ​ឃីកបុកសីង​ដ៏​អស្ចារ្យ​ម្នាក់ ឆ្លាត និង​អាវុធ​ល្អ​ណាស់»។

Giorgio Petrosyan punches Samy sAna with a jab

នៅ​រាត្រី​នោះ​ទី​ក្រុង​ Milan កីឡាករ​ Sitthichai ដែល​មាន​បទ​ពិសោធ​ស្តួច​ស្តើង​ពី​ឃីកបុកសីង​បាន​ចាញ់​ពិន្ទុ​កីឡាករ​ Enriko Gogokhia ដោយ​មិន​ឯកច្ឆន្ទ ខណៈ​ជើង​ខ្លាំង Petrosyan បាន​យក​ឈ្នះ​កីឡាករ Hafid El Boustati។

កីឡាករ​រហស្សនាម«កុមារពិឃាត»​តែង​តែ​នៅ​ចង​ចាំ​អំពី​ការ​ប្រកួត​គូ​ឯក​នោះ។ រូប​គេ​ជាប់់​ចិត្ត​ខ្លាំង​ពី​ចលនា​របស់​កីឡាករ​អ៊ីតាលី​ដើម​កំណើត​អាមេនី និង​បាន​តាំង​ចិត្ត​ថា រូប​គេ​នឹង​ខំ​ប្រឹង​ឲ្យ​ខ្លាំង​ដូច​សំណព្វ​ចិត្ត​របស់​ខ្លួន​ ពោល​គឺ​ឲ្យ​ល្អ​ជាង​ idol ថែម​ទៀត។

ឥឡូវ​នេះ​រូប​គេ​បាន​ប្រកួត​ឃីក​បុកសីង​១១​ដង និង​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ម្នាក់ ហើយ​រូប​គេ​ចង់​សាក​កណ្តាប់​ដៃ​ទល់​នឹង​ “The Doctor ”​ដែល​ជា​អាយដលរបស់​ខ្លួន​ថែម​ទៀត។

កីឡាករ Sitthichai បាន​និយាយ​ថា ៖«៤​ឬ៥​ឆ្នាំ​មុន ខ្ញុំ​មាន​អារម្មណ៍​មាន​កម្រិត​សមត្ថភាព​ខុស​ប្លែក​ឆ្ងាយ។ និយាយ​ទៅ​ខ្ញុំ​នៅ​កម្រិត​សូន្យ ខណៈ​គាត់​កម្រិត​១០​ទៅ​ហើយ»។

«ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​គាត់​បាន​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ណាស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ខ្ញុំ​គិត​ថា យើង​មាន​កម្រិត​សមត្ថភាព​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ ហើយ​ខ្ញុំ​ចង់​វ៉ៃ​​ជា​មួយ​គេ និង​ចង់​ផ្តួល​​ថែម​ទៀត»។



វីរបុរស​ថៃ Yodsanklai IWE Fairtex

ជា​មួយ​គ្នា​ អ្នក​ប្រដាល់​«កុមារពិឃាត»​ក៏​​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​​ជើង​ខ្លាំង​​ដែល​ជា​អ្នក​ប្រដាល់​កុំ​ព្យួទ័រ “The Boxing Computer” Yodsanklai IWE Fairtex ដែល​ជា​មិត្ត​រួម​ជាតិ

តាម​ពិត Sitthichai បាន​កោត​សរសើរ និង​គោរព​ចំពោះ​វីរបុស​ថៃ​ម្នាក់​នេះ​ខ្ពស់​បំផុត។

រូប​គេ​បាន​និយាយ​ថា ៖«Yodsanklai ជា​អ្នក​ប្រដាល់​លំដាប់​លេខ​១​គ្រប់​ពេល​វេលា​សម្រាប់​ខ្ញុំ។ គាត់​ពិត​ជា​វីរបុស​ពិត​​ប្រាកដ»។

មនុស្ស​ម្នា​ច្រើន​ណាស់​ពេញ​ចិត្ត​កោត​សរសសើរ និង​មើល​ឃើញ Yodsanklai ជា​ជើង​ខ្លាំង​សម្រាប់​ប្រទេស​ពិត​ប្រាកដ។

ក្នុង​រយៈ​ពេល​ជិត​៣​ទសវត្ស​ហើយដែល​កំពូល​អ្នក​ប្រដាល់​ Yodsanklai បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​មួយ​ថៃ​ និង​ឃីកបុកសីងយ៉ាង​ទៀង​ទាត់ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ទៀត​ផង។ 

Muay Thai and kickboxing star Yodsanklai IWE Fairtex displays his trademark left kick on Chris Ngimbi

វីរបុរស​ប្រដាល់​ថៃ​រូប​នេះ​ឈ្នះ​ខ្សែ​ក្រវាត់ និង​ជើង​ឯកពិភព​លោក​ជា​ច្រើន​ដូច​ជា ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​នៅសង្វៀន​ Lumpinee Stadium ២​គ្រឿង, ខ្សែ​ក្រវាត់​ពិភព​លោក​ Lion Fight ២​គ្រឿង, ខ្សែក្រវាត់ពិភព​លោក​ WMC ២​គ្រឿង និង​ខ្សែ​ក្រវាត់​ពិភព​លោក WBC ១​គ្រឿង។

កីឡាករ​ប្រដាល់​ច្រើន​ណាស់​ដែល​ព្យួរ​ហ្គង់់​ដៃ​នៅ​ពេល​ដែល​រូប​គេ​មាន​អាយុ​​ប្រហែល​ជា​៣០​ឆ្នាំ ប៉ុន្តែ​​អ្នក​ប្រដាល់​កុំព្យួទ័រ “The Boxing Computer” នៅ​តែ​បន្ត​អាជីព​របស់​ខ្លួន និង​នៅ​តែ​ខ្លាំង។ កីឡាករ​រូប​នេះ​បច្ចុប្បន្ន​នេះ​អាយុ​៣៥​ឆ្នាំ​ និង​​​នៅ​តែ​មាន​គុណភាព​ល្អ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ Sitthichai យ៉ាង​ខ្លាំង។

កីឡាករ​អាយុ​២៨​ឆ្នាំ​បាន​និយាយ​ថា ៖«គាត់​នៅ​តែ​ខ្លាំង និង​នៅ​តែ​មាន​អាវុធ​សាហាវ​ដ៏​គ្រោះ​ថ្នាក់។ ពិត​ណាស់​គាត់​នៅ​តែ​ជា​កីឡាករ​​ប្រដាល់​ដ៏​អស្ចារ្យ។ ខ្ញុំ​ក៏​ចង់​ជោគជ័យ​ដូច​​គាត់​ដែរ ហើយ​​អាច​​វ៉ៃ​ដល់​អាយុ​ដូច​គាត់។ គាត់​នៅ​តែ​ខ្លាំង និង​ជា​កីឡាករ​ លំដាប់​កំពូល»។

Sitthichai ពិត​ជា​ចង់​ឃើញ​ជើង​ចាស់​​រូប​នេះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER នៅ​ពេល​ Yodsanklai ត្រូវ​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Featherweight ​ពី​ជើង​ខ្លាំង Petchmorakot Petchyindee Academy

Read more: 5 Reasons Why You Can’t Miss ONE: NO SURRENDER