Features

ហាយ​ឡាយ​៣​គូ​នៅ​​​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES II ​

​​នោះ​​ជា​យប់​​មួយ​មិន​អាច​បំភ្លេច​បាន​នៅ​សិង្ហបុរី​ដែល​​មាន​ជើង​ខ្លាំង​​រហូត​ដល់​ ៦ ​គូ​​ជួប​គ្នា​​នៅ​ព្រឹត្តិការណ៍​  ONE: REIGN OF DYNASTIES II  និង ​ផ្ដល់​រីករាយ​ដល់​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក។

​ក្រោយ​បញ្ចប់​កាល​ថ្ងៃ​សុក្រ​ទី​ ១៦ ​តុលា​ ​សូម​តាម​ដាន​គូ​ហាយឡាយ​ខ្លាំង​ៗ​ចំនួន​ ៣​ គូ​ពី​​​សិង្ហបុរី​ដូច​ខាង​ក្រោម។

#1 Sagetdao​ ជ័យជម្នះធំ​​ពេល​ត្រលប់​មក​វិញ

???? TRIFECTA: A special look at Sagetdao's long-awaited return to action against Zhang Chunyu!

???? TRIFECTA: A special look at Sagetdao's long-awaited return to action against Zhang Chunyu!

Posted by ONE Championship on Friday, October 16, 2020

 

បន្ទាប់​ពី​​​សម្រាក​អស់​រយៈ​ពេល​ ៦ ​ឆ្នាំ​ពី​ការ​ប្រកួត​មួយ​ថៃ ​វីរបុរស​ Sagetdao “Deadly Star” Petpayathai ​បាន​បង្ហាញ​ខ្លួន​​ដំបូង​​​នៅ​កម្មវិធី​ ONE Super Series ​ជា​មួយ​នឹង​លទ្ធផល​ភ្ញាក់​ផ្អើល​​​​​នៅ​ពេល​ឈ្នះ​ “Bamboo Sword” Zhang Chunyu ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ប្រកួត​ទម្ងន់​ featherweight។ ​
បុរស​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ច្រើន​សម័យ​កាល​​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​ពេល​ប្រឈម​នឹង​ “Bamboo Sword” ​ និង​ ធ្វើ​ឲ្យ​​គូបដិបក្ខ​​លំបាក​ក្នុង​រយៈ​ពេល​ ៣ ​ទឹក។ ​​​ក្បាច់​ការពារ​របស់​ Zhang​ ពិត​ជា​រឹង​មាំ​​​ដើម្បី​គេច​ពី​​សន្លប់​ ប៉ុន្តែ​​គេ​មិន​អាច​ទទួល​លទ្ធផល​ល្អ​ពី​​​កីឡាករ​ក្លិប​ Evolve ​នោះ​ឡើយ។ ​

ឆ្លង​កាត់​​ការ​ប្រកួត​​​៩​​នាទី​យ៉ាង​​អស្ចារ្យ​ Sagetdao ​​បាន​បង្ហាញ​អំពី​ការ​ប្រកួត​​ដ៏​​ស្អិត​ល្មួត​មូយ។ ​កណ្ដាប់​ដៃ​ពី​ចម្ងាយ​ក៏​​ល្អ​ផង​ដែរ​ ខណៈ​ការ​ចាប់​អុក​ជង្គង់​ និង​ ​ការ​ទាត់​ជើង​ក្រោម​អាច​បំបែក​​ឃុំ​ដៃ​ខាង​លើ​របស់​ Zhang​ ដ៏​មាន​​ប្រសិទ្ធភាព។
“Deadly Star” ​ធ្វើ​ឲ្យ​ការ​ប្រកួត​ជក់​ចិត្ត។​ ​ហើយ​នៅ​ទឹក​​ចុង​ក្រោយ​ ​កណ្ដាប់​ដៃ​ឆ្វេង​វ៉ៃ​ត្រង់​បាន​ធ្វើ​ឲ្យ​​ Zhang ​ងីងើ​​​​​​ថែម​ទៀត​​ ហើយ​ការ​ទាត់​​ខ្លាំង​ៗ​​នាំ​ឲ្យ​កាន់​តែ​ល្អ​មើល​ពី​​រេញ​ Singapore Indoor Stadium។ ​
​ទី​បំផុត​ Sagetdao ​ដែល​រង់​ចាំ​ជា​​យូរ​មក​​ហើយ​បាន​ប្រើ​បច្ចេកទេស​ដល់​កំពូល​ដើម្បី​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ និង​​ បង្ហាញ​ភាព​ខ្លាំង​ទៅ​កាន់​ពិភព​លោក។



#2 Han​ ផ្ដួល​ដៃ​គូ​ឲ្យ​​សន្លប់​កម្រិត​​ខ្ពស់

???? TRIFECTA: Han Zi Hao's STUNNING knockout of "Jordan Boy!"

???? TRIFECTA: Han Zi Hao's STUNNING knockout of "Jordan Boy" from all angles! #ReignOfDynasties2

Posted by ONE Championship on Friday, October 16, 2020

 

Han Zi Hao ​បាន​បង្ហាញ​ភាព​ជឿជាក់​ពេល​ឈ្នះ​ Mohammed “Jordan Boy” Bin Mahmoud ​ក្នុង​ការ​ប្រកួត​មួយ​ថៃ​ទម្ងន់​ bantamweight ​នៅ​ក្រុង​សិង្ហបុរី។ ​​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ ​ការ​វ៉ៃ​ខាវ​ឆ្វេង​​ពី​ Han ​នាំ​ឲ្យ​​​គេ​បន្ត​ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី២ ​និង​ ​​​ធ្វើ​ឲ្យ​គូ​ប្រជែង​​ត្រូវ​រាប់​ដល់​ ៨​ទាំង​​ជំហរ​មុន​ពេល​វ៉ៃ​ផ្ដាច់។
កីឡាករ​ម៉ាឡេស៊ី​អាច​បន្ត​ការ​ប្រកួត​បាន​ ប៉ុន្តែ​ ​​ត្រូវ​រង​ការ​រាប់​ដល់​ ៨ ​ម្ដង​ទៀត ​ដោយ​​មិន​អាច​​​ទ្រាំង​នឹង​កណ្ដាប់​​ដៃ​​​​​វ៉ៃ​ចេញ​មួយ​ពីរ​លឿន​ៗ​របស់​ Han ​បាន​​ឡើយ។ ​ម្ដង​ទៀត​ “Jordan Boy” ​នៅ​តែ​​បន្ត​ការ​ប្រកួត​ដដែល ​ប៉ុន្តែ ​អ្វី​ៗ​​​ជិត​បញ្ចប់​ទៅ​​ហើយ។ ​
​​កីឡាករ​ទម្ងន់​ bantamweight ​​មក​ពី​ចិន​ ​​បន្ត​​ប្រកួត​មួយ​ៗ​រហូត​ដល់​ទឹក​ទី៣​ និង រង់​ចាំ​ឱកាស​ថ្មី។ ​ពេល​ឱកាស​មក​ដល់ ​​កីឡាករ​ចិន​បាន​​ចេញ​​ម៉ាត់​ស្ដាំ​ និង​ ​​​​​​ម៉ាត់​ដៃ​ឆ្វេង​​ ​ដែល​​បញ្ជូន​ឲ្យ​ Mahmoud ​ដួល​ទៅ​ក្ដារ​រេញ។ ​ទោះ​ “Jordan Boy” ​អាច​ឈរ​​បាន​ ប៉ុន្តែ​ អាជ្ញា​កណ្ដាល​​​លើក​សញ្ញា​បញ្ឈប់​​តែ​ម្ដង។
​ជ័យជម្នះ​នេះ​នាំ​ឲ្យ​ Han ​ដែល​ជា​អតីត​​គូ​ប្រជែង​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ONE Bantamweight ​កាន់​តែ​​ខិត​ជិត​ទៅ​​​រក​កៅ​អី​ដណ្ដើម​ខ្សែ​ក្រវាត់​ឡើង​វិញ។ ​

#3 ការ​ប្រកួត​ក្ដៅ​គគុក​ក្នុង​ក្បាច់​​មួយ​ថៃ

???? TRIFECTA: Epic shots from the Muay Thai thriller between Azwan Che Wil and Wang Wenfeng!

???? TRIFECTA: Epic shots from the Muay Thai thriller between Azwan Che Wil and Wang Wenfeng! #ReignOfDynasties2

Posted by ONE Championship on Friday, October 16, 2020

អ្នក​លេង​​មួយ​ថៃ​ទម្ងន់​ Flyweight ​កីឡាករ​ Azwan Che Wil ​និង​ “Metal Storm” Wang Wenfeng ​មិន​បាន​​​បណ្ដោយ​ពេល​វេលា​ខ្ជះខ្ជាយ​​សូម្បី​មួយ​វិនាទី​​ក្នុង​ការ​ប្រកួត​ ៣ ​ទឹក​ពេញ​​​ពី​​ជំនួប​​នៅ​​​កម្មវិធី​​មួយ​ថៃ​ ONE Super Series។
តាំង​ពី​កណ្ដឹង​ចាប់​ផ្ដើម​រោទ៍​​ ​កីឡាករ​ទាំង​ពីរ​ចាប់​ផ្ដើម​សកម្មភាព​ពុះ​កញ្ជ្រោល​​សម្បើម​ណាស់​​ ដោយ​ ​​ចេញ​ស្នៀត​ល្អ​​​ដាក់​គ្នា​ និង ​ចង់​ផ្ដួល​ដៃ​គូ​រៀង​ៗ​ខ្លួន។
​​ប៉ុន្តែ ​Wang ​ដែល​ស្ថិត​នៅ​​គូ​ប្រជែង​​ឃីកបុកសីង​​លំដាប់​លេខ​៤​ ​​ជា​​អ្នក​ដែល​ចេញ​ស្នៀត​បាន​ល្អ​ជាង​ និង​ចំ​គោល​ដៅ​ល្អ​ជាង។

“Metal Storm” ​ដណ្ដើម​បាន​ពិន្ទុ​ជា​ច្រើន​​នៅ​ទឹក​ចុង​ក្រោយ​នៃ​ការ​ប្រកួត។ ​កីឡាករ​ម៉ាឡេស៊ី​ខំ​ដើរ​សម្រុក​ចូល​ ​ប៉ុន្តែ​ Wang ​បាន​​ចេញ​កែង​ស្ដាំ​មុន​ពេល​​​​បោះ​ជង្គង់​​វ៉ៃ​កាត់។ ​Che Wil ​​ការពារ​បាន​ល្អ​​ ប៉ុន្តែ​ជើង​ខ្លាំង​មក​ពី​ចិន​​​ក៏​វ៉ៃ​កែង​​ស្ដាំ​​ចំ​ក្បាល​បាន​​​ល្អ​ដែរ​ ​ដែល​អាច​ទម្លាក់​ពិន្ទុ​របស់​កូន​សិស្ស​មក​ពី​ក្លិប​ N41 Subang Red Horse Gym ។ ​
នៅ​ទឹក​ទី​៣ ​Wang ​ធ្វើ​​ឲ្យ​គូ​ប្រជែង​ដួល​​ ​និង​ទទួល​ជ័យជម្នះ​តែ​ម្ដង។​ ​គេ​​អាច​នឹង​កើន​ចំណាត់​ថ្នាក់​​​មួយ​កាំ​ទៀត​នៅ​កម្មវិធី​ ONE Super Series។

ចុចអាន: ONE: REIGN OF DYNASTIES II – Full Results And Highlights For Akimoto Vs. Zhang