Features
លទ្ធផលផ្ដួលដៃគូឲ្យសន្លប់ចំនួន៥របស់តារាប្រចាំសង្វៀន ONE: UNBREAKABLE
ONE Championship បញ្ចប់ឆ្នាំ២០២០ ដោយព្រឹត្តិការណ៍ COLLISION COURSE ហើយនៅខែមករា នេះតារាប្រយុទ្ធកំពូលៗ និងអ្នកជំនាញចំបាប់នឹងចាប់ផ្ដើមឆ្នាំថ្មីដើម្បីបង្ហាញសមត្ថភាពនៅព្រឹត្តិការណ៍ UNBREAKABLE។
នៅថ្ងៃសុក្រទី ២២ ខែ មករា ខាងមុខ សង្វៀនសម្បូរដោយអ្នកលេងក្បាច់កំពូលៗ នឹងនាំឲ្យអ្នកគាំទ្ររំភើបនាដើមឆ្នាំ ២០២១ ក្នុងព្រឹត្តិការណ៍ ONE: UNBREAKABLE ដែលផ្សាយផ្ទាល់ចេញពីកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
មុនពេលព្រឹត្តិការណ៍ចាប់ផ្ដើម សូមទស្សនាលទ្ធផលផ្ដួលដៃគូឲ្យសន្លប់ចំនួន ៥ ពីសំណាក់ជើងខ្លាំងដែលឡើងប្រកួតនៅកម្មវិធីខាងលើដូចតទៅ។
Ramazanov ផ្ដួលកូនកាត់អាមេរិក-ស៊ែបឲ្យសន្លប់
Alaverdi “Babyface Killer” Ramazanov គ្រងខ្សែក្រវាត់ ONE Bantamweight Kickboxing World Title កាលខែធ្នូ ឆ្នាំ២០១៩។
នៅព្រឹត្តិការណ៍ ONE: DREAMS OF GOLD កាលខែ សីហា ឆ្នាំ ២០១៩ Ramazanov បានឡើងសង្វៀនជួបជើងខ្លាំងកូនកាត់អាមេរិក-ស៊ែប Ognjen Topic ក្នុងការប្រកួតមួយថៃទម្ងន់ bantamweight។ Ramazanov ពិតជាប្រកួតយ៉ាងគឃ្លើនទល់នឹងអ្នកជំនាញមួយថៃTopic។
ទីបញ្ចប់ ការប្រយុទ្ធមិនដកដៃ នាំឲ្យកីឡាកររុស្សីផ្ដួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១។ គ្រាន់តែចាប់ផ្ដើម “Babyface Killer” បានដើរត្រង់សំដៅរកគូប្រកួតក្នុងបំណងប៉ងផ្ដួល។ មិនយូរប៉ុន្មាន Ramazanov អាចប្រើកណ្ដាប់ដៃខាវឆ្វេងធ្វើឲ្យគូប្រកួតដួល។ Topic បានងើបឈរ ប៉ុន្តែ រងកណ្ដាប់ដៃស្ដាំមួយទៀត និងធ្វើឲ្យគូប្រកួតដួលរហូតដល់៣ដង និងជាការដួលលើកចុងក្រោយក្នុងរយៈពេលមួយទឹក។
ជ័យជម្នះផ្ដួលគូបដិបក្ខឲ្យសន្លប់បាននាំឲ្យ Ramazanov ឈានទៅដណ្ដើមខ្សែក្រវាត់ ONE Bantamweight និងបានឈ្នះពិន្ទុ “Muay Thai Boy” Zhang Chenglong តាមរយៈការប្រកួត ៥ ទឹកដ៏ល្អមើល។
ឥឡូវនេះដល់ពេលដែលតារារុស្សីត្រូវឡើងការពារខ្សែក្រវាត់លើកដំបូងទល់នឹងគូប្រជែងលំដាប់ទី២ទម្ងន់ bantamweight ក្នុងការប្រកួតឃីកបុកសីងទល់នឹង Capitan Petchyindee Academy ក្នុងនាមជាគូឯកនៅ ONE: UNBREAKABLE។
Capitan បង្កើតប្រវត្តិសាស្ត្រថ្មី
Capitan បានប្រាប់អ្នកគាំទ្រថាកណ្ដាប់ដៃរបស់គេលឿនជាងកណ្ដាប់ដៃរបស់ Petchtanong Petchfergus ប៉ុន្តែ មិនមានអ្នកណាជឿឡើយនៅសង្វៀន ONE Super Series រហូតដល់ជាប់កំណត់ត្រាល្អបំផុត។
តារាថៃជួបមិត្តរួមជាតិនៅព្រឹត្តិការណ៍ ONE: A NEW BREED III កាលខែ កញ្ញា ហើយអ្នកគាំទ្រសឹងនឹកស្មានមិនដល់។
យ៉ាងណាក្ដី កូនសិស្សមកពីក្លិប Petchyindee Academy ប្រើពេលត្រឹម ៦ វិនាទីដើម្បីផ្ដួលគូបដិបក្ខដែលជាឯកមួយថៃ និង ឃីកបុកសីពិភពលោក ៦ សម័យកាល។
វាពិតជាលឿនខ្លាំងណាស់ ពោលគ្រាន់តែប៉ះហ្គង់មួយភ្លែតស្រាប់តែ Capitan បោះកណ្ដាប់ត្រង់ផ្ដួលមិត្តរួមជាតិឲ្យដេកងើបលែងរួមតែម្ដង។
លើកនេះ Capitan កំពុងរៀបចំស្នៀតដើម្បីផ្ដួល Ramazanov ក្នុងដំណើរឆ្ពោះទៅគ្រងខ្សែក្រវាត់ពិភពលោក។ តើក្រវាត់នេះមានម្ចាស់ថ្មី ឬ នៅដដែល?
- The Top 5 MMA Knockouts Of 2020
- Ramazanov Vs. Capitan, Aoki Vs. Nakashima Top ONE: UNBREAKABLE
- The Top 5 ONE Super Series Knockouts Of 2020
Meng គ្រប់គ្រងការប្រកួតបានរហូតផ្ដួលដៃគូឲ្យដេកទឹកទី១
???? TRIFECTA: The jaw-dropping finish to Meng Bo ???? Priscilla — FROM ALL ANGLES ????????????
???? TRIFECTA: The jaw-dropping finish to Meng Bo ???? Priscilla — FROM ALL ANGLES ???????????? #InsideTheMatrix2
Posted by ONE Championship on Friday, November 6, 2020
Meng Bo បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនពេលឡើងសង្វៀនកន្លងមក។ នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX II កីឡាការិនី Meng បានជួបជើងឯក Wushu World Champion ពីរសម័យកាល Priscilla Hertati Lumban Gaol និងបង្ហាញឲ្យឃើញថាគេជាជើងខ្លាំងលំដាប់ទី២ក្នុងទម្ងន់ atomweight។
កីឡាការិនីចិនប្រើពេលត្រឹម ៨៦ វិនាទីប៉ុណ្ណោះលើកីឡាការិនីឥណ្ឌូណេស៊ីដ៏ភ្ញាក់ផ្អើលមិនគួរឲ្យជឿ។
ការប្រកួតចប់នៅទឹកទី១ បន្ទាប់ពី Lumban Gaol បោះកណ្ដាប់ដៃ។ ភ្លាមៗនោះ Meng បានវាយបកវិញដោយប្រើកណ្ដាប់ដៃស្ដាំដែលធ្វើឲ្យកីឡាការិនីឥណ្ឌូណេស៊ីដួល។ មិនយូរប៉ុន្មាន Meng ហក់ទៅម៉ាត់ ពីរដៃទៀត និងមិនឲ្យដៃគូតដៃបានឡើយ។
នៅព្រឹត្តិការណ៍ ONE: UNBREAKABLE អ្នកជំនាញគុនចម្រុះមកពីចិន Meng ដាក់គោលដៅបន្តជ័យជម្នះបន្ថែម និង កើនចំណាត់ថ្នាក់ឆក់ឱកាសទៅប្រកួតនឹង Samara “Marituba” Santos ដែលជាជើងឯកគុនចម្រុះមកពីអាមេរិក។
Kadestam ផ្ដួល McGuire នៅវិនាទីចុងក្រោយ
អតីតម្ចាស់ខ្សែក្រវាត់ welterweight កីឡាករ Zebaztian “The Bandit” Kadestam បានបញ្ចប់ជើងខ្លាំងជំនាញចំបាប់យ៉ាងភ្ញាក់ផ្អើល។
Kadestam ជួបកីឡាករមិនដែលចាញ់ Tyler McGuire នៅគូឯកនៃព្រឹត្តិការណ៍ ONE: WARRIOR’S DREAM កាលខែ វិច្ឆិកា ឆ្នាំ ២០១៨។ ការប្រកួតនេះដើម្បីឈានទៅគ្រងខ្សែក្រវាត់ ONE Welterweight World Title ដែលនៅទំនេរ។
ទីបំផុត ការប្រកួតបញ្ចប់ពេលសល់ ២៨ វិនាទីនៅទឹកទី៥។ ការប្រកួតប៊ិះឈានដល់ការកាត់សេចក្ដីទៅហើយ ប៉ុន្តែ ទឹកទី៥ តារាស៊ុយអែតព្យាយាមដើរចូល McGuire តាមរយៈការបោះកណ្ដាប់ដៃស្ដាំជាច្រើន។ ក្រោយមក គេហក់ទៅបញ្ចប់ជើងខ្លាំងអាមេរិកដោយស្នៀតជង្គង់ រហូតដល់គ្រងខ្សែក្រវាត់ពិភពលោក World Championship ខាងលើ។
ពេលនេះ Kadestam ដាក់គោលដៅបញ្ចប់កីឡាករ Gadzhimurad Abdulaev នាថ្ងៃទី ២២ មករា នេះ។
Opacic ធ្វើឲ្យវីរបុរសម្នាក់ភ្ញាក់ផ្អើលពេលបង្ហាញខ្លួននៅ ONE លើកដំបូង
The hard-hitting heavyweight kickboxing showdown between Rade Opacic and Errol Zimmerman that ended in a STUNNING spinning kick knockout!
Posted by ONE Championship on Sunday, December 13, 2020
Rade Opacic ដែលជាជើងឯក Serbian Muay Thai Champion ប្រហែលជាមិនអាចឈ្នះពេលបង្ហាញខ្លួនដំបូងនៅព្រឹត្តិការណ៍ ONE: BIG BANG II កាលខែធ្នូ ប៉ុន្តែ រូបគេមានយប់មួយមិនអាចបំភ្លេចបានក្នុងជីវិត។
បុរសវ័យ ២៣ ជួបវីរបុរសហូឡង់ Errol “The Bonecrusher” Zimmerman ក្នុងការប្រកួតឃីកបុកសីងទម្ងន់ heavyweight។ Opacic បានក្លាយជាកីឡាករម្នាក់ដែលបញ្ចប់គូប្រកួតមិនអាចបំភ្លេចបាននៅឆ្នាំចាស់។
ពាក់កណ្ដាលផ្លូវនៅទឹកទី២ Zimmerman ចេញស្នៀតទាត់ចំភ្លៅគូប្រជែង។ ក្រោយមក “The Bonecrusher” បានចេញកណ្ដាប់ដៃខាវឆ្វេង ប៉ុន្តែ Opacic ប្រើស្នៀតទាត់កែងជើងបង្វិលខ្លួនចំក្បាលតារាហូឡង់ និងធ្វើឲ្យគេដួលទៅក្ដាររេញតែម្ដង។
ទោះ Zimmerman អាចងើបឈរបាន ប៉ុន្តែ អាជ្ញាកណ្ដាលទទួលស្គាល់ថា គេមិនអាចបន្តការប្រកួតទៀតបានទេ។
តាមរយៈលទ្ធផលនេះ Opacic រំពឹងថាផ្ដួល Patrick “Big Swiss” Schmid ឲ្យសន្លប់ធំនៅព្រឹត្តិការណ៍ ONE: UNBREAKABLE។
ចុចអាន: ហេតុផលចំនួន៥ដែលគេគិតថា ONE: UNBREAKABLE ពិតជារំភើបខ្លាំង