Features

ការ​ផ្តួល​ដៃ​គូ​ដ៏​អស្ចារ្យ​ពី​តារា ONE: FISTS OF FURY II

បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊េរី​ផ្សាយផ្ទាល់ FISTS OF FURY ទី​១​បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​សិង្ហបុរី  ពេលនេះអ្នកលេងគុន​ចម្រុះបាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​​ឡើង​សមរភូមិ​ប្រយុទ្ធ​ថ្ងៃ​សុក្រ ទី​៥ ខែ​មីនា​នេះ។ 

នា​រាត្រី​នោះ​​​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​បាន​ឃើញ​អ្នក​ជំនាញ​មក​ពី​ជុំ​វិញពិភព​លោកបង្ហាញសមត្ថភាព​នៅព្រឹត្តិការណ៍ ONE: FISTS OF FURY IIជា​ការ​ប្រកួត​ថត​ចាក់​ផ្សាយ​ចេញពីកីឡដ្ឋាន Singapore Indoor Stadium។

ពីរ​គូ​ជា​ជំនូប​គុន​ចម្រុះ​ទម្ងន់​យក្ស​ប៉ះ​គ្នា​ក្នង​តំណែង​គូ​ឯក និង​គូ​ឯក​រង ខណៈ​៤គូ​ផ្សេង​ទៀត​ដែល​ជា​កីឡាករ​ឆ្នើម នង​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ផ្តួល​ដៃ​គូ។

មុន​ពេល​ជំនួប​ដ៏​សំខាន់​ឈាន​ចូល​មក​ដល់ យើង​នាំ​គ្នា​ក្រឡេក​មើល​ការ​ផ្តួល​ដៃ​គូ​ដ៏​អស្ចារ្យ​​​ចំនួន​៥​របស់​តារាគុន​ចម្រុះ ONE: FISTS  OF  FURY II។

ទី​១ Kang វាយ​បក​​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់

កីឡាករ “Mighty Warrior” Kang Ji Won បានស្វែង​រក​ជ័យជម្នះ​ដោយ​ការ​បញ្ឈប់​ដៃ​គូ​ក្នុង​ទឹក​ទី​១​នៅ​ពេល​គាតើ​បាន​ផ្តួល Mehdi Barghi ឲ្យ​សន្លប់​នៅ​ ONE: UNBREAKABLE III កាល​ពី​ខែ​មុន។

តារា​គុន​ចម្រុះ​កូរ៉េ​ដែល​មិន​ធ្លាប់​ចាញ់​ត្រូវ​បាន​ដៃ​គូ​មក​ពី​អ៊ីរ៉ង់​បាន​ដាក់​សម្ពាធ​ខ្លាំង​នៅ​ដើម​ទឹក​ទី​១​តាម​រយៈ​​ជំនាញ​ក្រោម និង​ចំបាប់។ កីឡាករ​អ៊ីរ៉ង់​បាន​ឡើង​ជិះ​ពី​លើ​ ប៉ុន្តែ​ហាក់​ធ្វើ​អ្វី​​​មិន​មាន​គ្រោះ​ថ្នាក់​លើ​ Kang ដែល​បាន​ព្យាយាម​​ការពារ និង​រើ​បម្រើ រួច​បាន​ឡើង​ជិះ​ពី​លើ​វិញ។

សម្រាប់​ពេល​វេលា​នៅ​សល់​៩០​វិនាទី​កក្នុង​ទឹក​ទី​១ រូប​គេ​បាន​នៅ​លើ​ពី​លើ​ដោយ​បាន​កែង​បុក​ និង​កណ្តាប់​ដៃ​​ផ្ទូន​ៗ​ដែល​បណ្តាល​ឲ្យ​កីឡាករ​អ៊ីរ៉ង់​ដែល​ជា​ជើង​ឯក​ចំបាប់​ពិភព​លោក​បែក​ឈាម​ដាម​ក្តារ​សង្វៀន ហើយ​បាន​ព្យាយាម​ក្រឡាប់​ខ្លួន​មុខ​ទៅ​​ក្រោម។

យ៉ាង​ណា Kang បាន​ជិះ​ពី​លើ​ដោយ​ជើង​កៀប​ជាប់​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​មិន​អាច​រើ​បម្រះ​រូច ហើយ​គាត់​​បន្ត​វ៉ៃ​កណ្តាប់​ដៃ​លើ​ក្បាល​ដែល​បង្ខំ​ឲ្យ​អាជ្ញាកណ្តាលបញ្ឈប់​ការ​ប្រកួត​ដោយ​ពេល​វេលា​សល់​តែ​១០​វិនាទី​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី​១

នៅ​ថ្ងៃ​ទី​៥ ខែ​មីនា​ខាង​មុខ​នេះ​ជើង​ខ្លាំង​កូរ៉េ​ត្រូវ​ប៉ះ​ជើង​ឯក​ចំបាប់​ពិភព​លោក​ទម្ងន់​ធ្ងន់ Amir Aliakbari

ទី​២៖ Machado ប្រើ​កណ្តាប់​ដៃ​មហា​ទម្ងន់​ផ្តួល​ជប៉ុន Sekine

អ្នក​ជំនាញ​ជឺជីតស៊ូ Alexandre “Bebezao” Machado បាន​បង្ហាញ​ថា គាត់​ពិត​ជា​មាន​ជំនាញ​វ៉ៃ​ឈរ​ដ៏​ល្អ​​ម្នាក់​ដែល​បាន​​ផ្តួល​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក Hideki “Shrek” Sekine នៅ ONE: CONQUEST OF CHAMPIONS កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

Machado បាន​ទប់​ទល់​ជា​មួយ​នឹង​ជំនាញ​ក្រោម​របស់​កីឡាករ​ជប៉ុន​នៅ​ទឹក​ទី​១ និង​ទី​២។ គាត់​បាន​ប្រើ​កណ្តាប់​ដៃ​លើ​ Sekine ដែល​បណ្តាល​ឲ្យ​ដុន​ដាប និង​ដួល​លើ​ក្តារ​​ដែល​ជា​ឱកាស​ធ្វើ​ឲ្យ​រូប​គេ​បាន​ជិះ​ពី​លើ និង​វ៉ៃ​សន្ធាប់។

ពេល​នៅ​ពី​លើ អ្នក​ជំនាញ​ប្រេស៊ីល​ដូច​មិន​ពិបាក​ឡើយ​ដោយ​បាន​ប្រើ​កណ្តាប់​ដៃ​មហា​ទម្ងន់​របស់​ខ្លួន​វ៉ៃ​សន្ធាប់​លើ Sekine ដែល​គ្មាន​ឱកាស​ត​វ៉ៃ សូម្បី​តែ​ការពារ​ក៏​មិន​អាច​ ដោយ​សារ​ទ្រុឌ​ទ្រោម​ខ្លាំង។

ដោយ​សារ​មើល​ឃើញ​ពី​​ឱកាស​តដៃ​លែង​រួច និង​ត្រូវ​បាន​កីឡាករ Machado វ៉ៃ​សន្ធាប់​ខ្លាំង អាជ្ញា​កណ្តាល​ក៏​បាន​បញ្ឈប់​ការ​ប្រកួត​នៅ​នាទី​១:៤៤​ក្នុង​ទឹក​ទី​២

ស្ថិត​ក្នុង​តំណែង​គូ​ឯក​រង​នា​ថ្ងៃ​ទី​៥ ខែ​មីនា​នេះ  Machado ត្រូវ​ជួប​កីឡាករ​រុស្ស៊ី Anatoly “Spartak” Malykhin



ទី​៣៖ កណ្តាប់​ដៃ​ស្តាំ​ឥត​មេត្តារបស់ Takahashi ផ្តួល Yoon

ជំនួប​គុន​ចម្រុះ​ទម្ងន់ featherweight រវាង​ជើង​ខ្លាំង​ជប៉ុន Ryogo “Kaitai” Takahashi និង​កូរ៉េ “The Big Heart” Yoon Chang Min នៅ ONE: INSIDE THE MATRIX IV កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ពិន​ជា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បំភ្លេច​បាន​ដោយ​ងាយ​ឡើយ។

ក្រោយ​ពេល​តស៊ូ​គ្នា​ពេញ​៥​នាទី​ក្នុង​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​បាន​បន្ត​ដំណើរ​ដល់​ទឹក​ទី​២។ មែន​ទែន​ទៅ Yoon មើល​ទៅ​ចេញ​អាវុធ​បាន​ល្អ​សម្រាប់​នាទី​ដំបូងនៃ​ទឹក​ទី​២ ប៉ុន្តែ​ជើង​ខ្លាំង​ជប៉ុន​អាច​ទប់​ទល់​បាន។

បន្ទាប់​មក Takahashi បាន​ព្យាយាម​​​​ប្តូរ​កណ្តាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​នៅ​ពេល​កីឡាករ​កូរ៉េ​មាន​ជំហរ​ទៅ​មុខ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​​គាត់​វ៉ៃ​ចំ​ចង្កា​ពេញ​ដោយ​កណ្តាប់​ដៃ​ស្តាំ​បណ្តាល​ឲ្យ​ដួល​ស្ទើរ​សន្លប់។

បន្ទាប់​មក​កីឡាករ​កូរ៉េ​ព្យាយាម​ងើប​ឈរ​ និង​​ពង្រឹង​ស្មារតី ប៉ុន្តែ​ឱកាស​មាស​របស់​កីឡាករ​ជប៉ុន​បាន​មក​ដល់​ហើយ។ គាត់​បាន​ព្យាយាម​វ៉ៃ​សន្ធាប់ និង​ត្រូវ​ផ្ទួន​ៗ​ដែលទី​បំផុត​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​នាទី​ ២:៥២ ក្នុង​ទឹក​ទី​២។

ជើង​ខ្លាំង Takahashi ក៏​មាន​មុខ​ឡើង​សមរភូមិ​ ONE: FISTS OF FURY II ដែល​ត្រូវ​ប៉ះ​ដៃ​គូ​ពូកែ​កណ្តាប់​ដៃ។

ទី​៤៖  Tang ទាត់​ផ្កាប់​ចាន់​ផ្តួល​ដៃ​គូ​ទឹក​ទី១​ដ៏​អស្ចារ្យ

WHAT. A. KNOCKOUT! Tang Kai sends Sung Jong Lee crashing to the canvas at 1:14 of Round 2!

WHAT. A. KNOCKOUT! Tang Kai sends Sung Jong Lee crashing to the canvas at 1:14 of Round 2!Watch the full event LIVE & FREE on the ONE Super App ???? http://bit.ly/ONESuperApp | TV: Check local listings for global broadcast

Posted by ONE Championship on Friday, January 25, 2019

Tang Kai បាន​ប្រកួត​នៅ ONE Championship លើក​ដំបូង​បាន​ធ្វើ​ឲ្យ​រាត្រី​នោះក្លាយ​ជា​ការ​ចាំ​មិន​ភ្លេច​នៅ​ពេល​រូប​គេ​​បាន​ផ្តួល​ជើងឯក​ចំបាប់ NAGA No-Gi កីឡាករ​ Sung Jong Lee នៅ ONE: HERO’S ASCENT ក្នុង​ខែ​មករា ឆ្នាំ​២០១៩។

តារា​គុន​ចម្រុះ​ចិន​បាន​​ប្រើ​ពេល​ទឹក​ទី​១​ដើម្បីការពារ​ទៅ​នឹង​ជំនាញ​ចំបាប់​ដ៏​គ្រោះ​ថ្នាក់​របស់​ Lee និង​ប្រើ​ជើង​ទាត់ក្កាប់​ចាន​ចំ-កបណ្តាល​ឲ្យ​សន្លប់។

រន្ទះ​ជើង​ផ្កាប់​ចាន​នោះ​ពិត​ជា​ធ្ងន់​ដែល​ធ្វើ​ឲ្យ​កីឡាករ​កូរ៉េ​មិន​អាច​ងើប​រួច​ហើយ​ត្រូវ​អជ្ញា​កណ្តាល​បញ្ឈប់​​តែ​ម្តង។ ក្បាច់​ផ្តួល​ដៃ​គូ​នោះ​​បាន​ទាក់​ទាញយ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។

ថ្ងៃ​សុក្រ​ខាង​មុខ កីឡាករ​ចិន​ត្រូវ​ជួប​ដៃ​គូអាវុធ​ធ្ងន់ Takahashi។

ទី​៥៖ Urrutia បញ្ឈប់”Puccibull”

ភាព​អត់​ធន់​ដែល​បាន​ផ្តល់​ឲ្យ​កីឡាករ​អាមេរិក​នៅ​ប្រទេស​ថៃ Emilio “The Honey Badger” Urrutiaដ៏​អស្ចារ្យ នៅ​ពេល​គាត់បាន​ផ្តួល​ Bruno “Puccibull” Pucci នៅ​ក្នុង​ទឹក​ទី​១​នៅ​ ONE: GLOBAL SUPERHEROES ក្នុង​ខែ​មករា ឆ្នាំ​២០១៨។

កីឡាករ Pucci ដែល​ជា​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក​២​ដងបាន​ព្យាយាម​​កាច់​ផ្តួល​ដៃ​គូ​ម្នាក់​នេះ​ពីរ​ដង ប៉ុន្តែ​កីឡាករ​អាមេរិក​ការពារ និង​ទប់​ស្កាត់​បាន​យ៉ាង​ល្អ។

បន្ទាប់​មក​មាន​ការ​ដូរ​គ្នា​តាម​រយៈ​កណ្តាប់​ដៃ​ និង​ទាត់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​កណ្តាប់​ដៃ​របស់​កីឡាករ​អាមេរិក​ពិត​ជា​​អស្ចារ្យ​មែន។ Urrutia បាន​ប្រើ​កណ្តាប់​ដៃ​ផ្ទួន​ៗ​លើ​មុខ​របស់ “Puccibull”​នៅ​ចុង​ទឹក​ទី​១​ដែល​ពិត​ជា​មិន​ទ្រាំ​ទ្រ​បាន​ឡើយ។

តាម​រយៈ​កណ្តាប់​ដៃ​ពេញ និង​មាន​ទម្ងន់​នោះ​ លោក​អាជ្ញា​កណ្តាល​បាន​បញ្ឈប់​នៅ​ក្នុង​ទឹក​ទី​១នាទី៣:៣៣។

កីឡាករ Urrutia នឹង​បើក​ព្រឹត្តិការណ៍ ONE: FISTS OF FURY II ទទួល​ស្វាគមន៍ Mark “Tyson” Fairtex Abelardo

Read more: All Main Card Fights For ‘ONE On TNT’ Event Series Confirmed

 

 

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.