Features

គន្លឹះ​សំខាន់​​៤​យកឈ្នះ​ដៃ​គូរវាង Capitan និង Zatout ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក

ជើង​ខ្លាំង​ភ្នែក​តឹង​ថៃ Capitan Petchyindee Academy នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Bantamweight របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​នេះ​ទល់​នឹង​ Mehdi “Diamond Heart” Zatout នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION នេះ។

Capitan defends the ONE Bantamweight Kickboxing World Title against Mehdi Zatout at ONE: REVOLUTION

មែន​ទែន​ទៅ​មហា​ជន​អាច​មើល​ឃើញ​ថា កីឡាករ Capitan មានសង្ឃឹម​ឈ្នះ​ច្រើន​​ក្នុង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន ដោយ​សារ​រូប​គេ​មាន​បទ​ពិសោធ​មួយ​ថៃ​ច្រើន និង​អាវុធ​ធ្ងន់។ ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​មើល​ស្រាល Zatout បានទេ។ យើង​ខ្ញុំ​សូម​យក​គន្លឹះ​សំខាន់​៤​ដែល​អ្នក​ទាំង​ពីរ​អាច​យក​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន។

ទី​១៖ កណ្តាប់​ដៃ​ផ្តាច់​ព្រលឹង​របស់ Capitan

Capitan Petchyindee Academy knocks out Petchtanong Petchfergus in their kickbxing fight

អ្នក​ដែល​តាម​ដាន​ពិភព​ប្រដាល់​ ប្រហែល​ជា​ស្គាល់​កីឡាករ Capitan ច្បាស់​ណាស់ ហើយ​ជា​ទូទៅ​នៅ​ស្រុក​ខ្មែរនាំ​គ្នា​ហៅ​ថា ហ៊ាលឹប។ កាល​ពី​ឆ្នាំ​មុន​នេះ រូប​គេ​បាន​ជាប់​កំណត់​ត្រា​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​លឿន​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ONE Super Series បន្ទាប់​ពី​ផ្តួល​មិត្ត​រួម​ជាតិ Petchtanong Petchfergus ដោយប្រើ​ពេល​ត្រឹម​តែ​៦​វិនាទី​ប៉ុណ្ណោះ។

ការ​ផ្តួល​នោះ​​ដៃ​គូ​ឲ្យ​សន្លប់​នោះ នរណា​ៗ​ក៏​ដឹង​ថា កណ្តាប់​ដៃ​របស់​បុរស​ភ្នែក​តឹង​នេះ​ធ្ងន់​ណាស់។ រូប​គេ​វាយ​ចំ​គោល​ដៅ​តែ​មួយ​ដៃ​គត់​គឺ​ដៃ​គូ​សន្លប់​ស្កូក​ងើប​លែង​រួច។ យើង​អាច​និយាយ​បាន​ថា កណ្តាប់​ដៃផ្តាច់​ព្រលឹង។ ចង​ដឹង​ច្បាស់​មាន​តែ​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ។

ទី​២៖  Zatout ពូកែ​ខាង​វ៉ៃ​បក​ដ៏ប្រសិទ្ធភាព

ថ្វី​បើ​ជា​កីឡាករ​បរទេស ប៉ុន្តែ Zatout ជោកជាំ​នឹង​ប្រដាល់​សេរី ឬ​មួយ​ថៃ​ច្បាស់​​ណាស់។ រូប​គេ​មាន​អាវុធ​វ៉ៃ​ចេញ​ល្អ​មួយ​កំភ្លេ ហើយ​នឹង​ក្លាយ​ជា​សត្រូវ​ដ៏​លំបាក​សម្រាប់ Capitan។ ផ្អែក​លើ​បទ​ពិសោធ​លើ​សង្វៀន​បង្ហាញ​ថា ជើង​ឯក​ពិភព​លោក​ម្នាក់​នេះ​ពូកែ​ការពារ​ខ្លួន ហើយ​វាយ​បក​វិញ​លឿន​ៗ រហ័ស និង​ច្បាស់ៗ។ ជាក់​ស្តែង​រូប​គេ​ធ្លាប់ប្រើ​រន្ទះ​ជើង​ទាត់​យក​ឈ្នះ​ជើង​ខហលាំង​ចិន Han Zi Hao កាល​ពី​ឆ្នាំ​២០២០។ និយាយ​ខ្លី​គឺ ការពារ​ល្អ វាយ​បក​មាន​ប្រសិទ្ធភាព។



ទី​៣៖ Capitan ពូកែ​ទាត់​ក្រោម

ការ​ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​មករា ឆ្នាំ​២០២១​នេះ Capitan ទទួល​បាន​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Bantamweight មក​គ្រប់​គ្រង​បាន​សម្រេច​ បន្ទាប់​ពី​ប្រើ​ពេល​ត្រឹម​តែ​ពីរ​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ឈប់​ម្ចាស់​ខ្សែ​ក្រវាត់។​ អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ពេល​នោះ​គឺ​ទាត់​ក្រោម​ដែល​ធ្វើ​ឲ្យ Alaverdi “Babyface Killer” Ramazanov ដេក​ស្អាត​ក្រោក​លែង​រួច ពី​ព្រោះ​ជើង​ខ្លាំងទក់​សាច់។ ការ​​ទាត់​ក្រោម​ដោយ​មាន​ទម្ងន់ និង​មាន​ប្រសិទ្ធភាព​គឺ​ជាអាវុធ​ដ៏មុត​ស្រួច​ដែល​ដៃ​គូពិបាក​ទប់​ទល់​ណាស់ ហើយ​ដៃគូ​ពិបាក​បោះ​ជំហាន​ទៅ​មុខ។

ទី​៤៖ Zatout ពោរពេញ​ដោយ​មហិច្ឆតា

French-Algerian striker Mehdi Zatout kicks Leo Pinto in the face

Zatout ចេញ​មុខ​មក​ប្រកួត​ខ្សែ​ក្រវាត់​នេះ​គឺ​មាន​កត្តា​ពីរ​យ៉ាង។ ទី​១ រូប​គេ​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក និង​ទី​២​វ៉ៃ​ដើម្បី​សង​សឹក​ឲ្យ​កូន​សិស្ស​របស់​ខ្លួន​គឺ​Alaverdi “Babyface Killer” Ramazanov ដែល​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ធ្លាក់​ទៅ​ដៃ​កីឡាករ​ថៃ។ ក្នុង​នាម​ជា​គ្រូ រូប​គេ​នៅ​មិន​ស្ងៀម​ដែល​ឃើញ​សិស្ស​របស់​ខ្លួន​បាត់​បង់​ខ្សែ​ក្រវាត់​ឡើយ ហើយចង់​ដណ្តើម​យក​មក​គ្រប់​គ្រង​វិញ​ម្តង។ ប្រការ​នេះ​អាច​និយាយ​ថា​ ទឹក​ចិត្ត​របស់​គាត់​ពិត​ជា​ខ្លាំង​ក្លា និង​មុត​មាំ​ណាស់​​​ក្នុង​ការ​ប្រកួត៕

Read more: Capitan Unafraid Of Zatout: ‘I Don’t Think He’s That Dangerous’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។