Features

រឿង​ពិត​៥​យ៉ាង​អំពី​​​កីឡាករ Chingiz Allazov ​ប្រកួត​នៅ​​កម្មវិធី​ឃីកបុកសីង Grand Prix

Chingiz “Chinga” Allazov ​បាន​ប្រកួត និង​​ជោគជ័យ​ជា​ច្រើន​ក្នុង​ព្រឹត្តការណ៍​ឃីកបុកសីង​​​កម្រិត​ខ្ពស់​ ដូច្នេះ ​គេ​ដឹង​អំពី​​វិធី​ដោះ​ស្រាយ​បញ្ហា​ពេល​តតាំង​នឹង​គូ​សត្រូវ។

​គេ​ឡើង​សង្វៀន​នា​ថ្ងៃ​ទី ១៥ ​តុលា នេះ​​ដោយ​ជួប​តតាំង​នឹង​  Samy “AK47” Sana ​ ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix វគ្គ ៨​នាក់​​នៅ​សង្វៀន​ ONE: FIRST STRIKE

Allazov ​ដែល​មក​ពី​​​បេឡារូស​ល្បី​​ខ្លាំង​​ក្នុង​ក្បាច់​ប្រយុទ្ធ។ ​សូម​តាន​ដាន​រឿង​ចំនួន ៥ ដែល​​​អ្នក​មិន​ទាន់​ដឹង​អំពី​ “Chinga”។

#1 ឡើង​ប្រកួត​អាជីព​លើក​ដំបូង​អាយុ ១៣ ឆ្នាំ

ពី​បារាំង​ទៅ​ជប៉ុន និង​កន្លែង​ផ្សេង​ទៀត Allazov បាន​ប្រកួត​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ។ ​ប៉ុន្តែ​ប្រទេស​ថៃ ជា​ទី​ដែល​ “Chinga” ចាប់​ផ្ដើម​អាជីព។

​ត្រឹម​វ័យ ១៣ ឆ្នាំ ​គេ​បាន​ចំណាយ​ពេល​ហ្វឹកហាត់​មួយ​ថៃ និង​ប្រកួត​នៅ​ទី​នោះ។ មិន​យូរ​ប៉ុន្មាន Allazov ​ក៏​ឈប់​ពី​មួយ​ថៃ និង ជ្រើសរើស​ឃីកបុកសីង​វិញ​ម្ដង។

#2 ជា​ជើង​ឯក​ Kickboxing World Champion

បន្ទាប់​ពី Allazov ចូល​រួម​ឃីកបុកសីង គេ​រីក​ចម្រើន​ខ្លាំង និង​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​មួយ។ ជាក់​ស្ដែង​គេ​បាន​​ចូល​រួម​​កម្មវិធី ONE Featherweight Kickboxing World Grand Prix។

​តែ​នេះ​​មិន​មែន​ជា​លើក​ដំបូង​​ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​ព្រឹត្តិការណ៍​មាន​កីឡាករ ៨ រូប​នោះ​ឡើយ។ Allazov ​បាន​ចូល​រួម​កម្មវិធី 2017 K-1 Super Middleweight World Grand Prix Championship និង ឈ្នះ​ជើងឯក​ទៀត​ផង។

បទ​ពិសោធន៍​នេះ​ “Chinga” នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ពេល​ជួប​ Sana និង​​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

#3 ជា​កីឡាករ​គំរូ​ម្នាក់

Allazov គឺ​ជា​កីឡាករ​ដ៏​គឃ្លើន​ម្នាក់​នៅ​លើ​សង្វៀន តែ ​គេ​មិន​មាន​​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទេ ​គេ​កំពុង​ជួយ​រួម​ចំណែក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​​សម្រេច​​ក្ដី​​សុបិន​ក្នុង​អាជីព​របស់​ខ្លួន។

​កន្លែង​ដែល​បង្វឹក​យុវជន​នៅ​ក្លិប Gridin Gym ឬ ​ផ្ដល់​ពាន​លើក​ទឹក​ចិត្ត​ផ្សេងៗ​នៅ​ក្លិប “Chinga” តែង​តែ​ចំណាយ​ពេល​ដើម្បី​គាំទ្រ​ចលនា​លើ​​កីឡា​ប្រយុទ្ធ។

វា​ជា​កន្លែង​ដែល​រូប​គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​ មុន​ពេល​ក្លាយ​ជា​តារា​ឃីកបុកសីង​នា​ពេល​បច្ចុប្បន្ន។

#4 ជំនាញ​បង្ហាញ​ម៉ូដ​បុរស

នៅ​ពេល Allazov ​មិន​​នៅ​ក្លិប​ ឬ ​សង្វៀន​ គេ​ចូល​ចិត្ត​ពាក់​អាវ​យឺត, ក្រមា, នាឡិកា, អាវយឺត, ស្បែក​ជើង​ប៉ាតា, និង​ខោ​ខាវ​ប៊យ។

Allazov តែង​តែ​លេង​ស្ទិល​ប្លែក។

#5 បុរស​មាន​ជំនាញ​ច្រើន​

“Chinga” គឺ​ជា​ជើង​ឯក​ពិភព​លោក World Champion, ​គំរូ​សម្រាប់​អ្នក​ជំនាន់​ក្រោយ, និង ​ស្រលាញ់​ការ​​ច្នៃ​ម៉ូដ​សម្លៀល​បំពាក់។ គេ​ឡើង​សង្វៀន​ប្រដាល់​ក្នុង​អាជីព​លើក​ដំបូង នៅ​ពេល​ក្មេង​ប្រុស​ជា​ច្រើន​ក្នុង​អាយុ​ប្រហែល​គ្នា​នេះ​រវល់​ទស្សនា​តុក្កតា។

ក្រៅ​ពី​នោះ គេ​មាន​ជំនាញ​បោះ​កូន​បាល់​ឡើង​ឡើង​ និង​ជិះ​ក្ដារ​​ជា​ដើម។ ​រឿង​ទាំង​នេះ​សុទ្ធ​តែ​អាច​រួម​ចំណែក​​ឲ្យ​ Allazov ​មាន​លំនឹង​ដើម្បី​ជួប​ “AK47” ​នៅ​ថ្ងៃស្អែក​នេះ។

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។