Features

ក្រៅ​ពី​គូឯក ៣គូនេះ​ក៏​នឹង​កក្រើក​នៅ ONE: NO SURRENDER II ថ្ងៃ​សុក្រ​នេះ

បន្ទាប់​ពី​​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER ដំណើរ​ការ​ឡើង​វិញ​​ធ្វើ​ឲ្យ​កក្រើក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា កន្លង​ទៅ ស្ថាប័ន​ ONE Championship បន្ត​​ព្រឹត្តិការណ៍​ប្រកួត​ទៀត​ហើយ។

ថ្ងៃ​សុក្រ​ ទី​១៤ ខែ​សីហា​នេះ ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​លោក​នឹង​​រៀ​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ ONE: NO SURRENDER II

ក្នុង​ព្រឹត្តិការណ៍​នេះ​​ប្រជុំ​ដោយ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ក្នុង​នោះ​កម្មវិធី​ ONE Bantamweight Muay Thai Tournament គឺ​ជា​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រវាង​ជើង​ខ្លាំង Saemapetch Fairtex និង Rodlek PK.Saenchai Muaythaigym លំដាប់​គូឯក ខណៈ​គូ​ផ្សេង​ៗ​ទៀត​ក៏រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

យ៉ាង​ណា ក្រៅ​ពី​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ក៏​មាន​​​គូ​ប្រកួតត​សំខាន់​៣​គូ​​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​បំផុត​នា​ចុង​សប្តាហ៍​នេះ នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

ទី១៖ ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង Leo Pinto និង Mehdi Zatout

កីឡាករ Mehdi “Diamond Heart” Zatout នឹងបន្ត​ស្វែង​រក​ជ័យជម្នះទៀត​នៅ​ពេល​រូប​គេ​ឡើង​សង្វៀន​ជួប​ជើង​ខ្លាំង​បារាំង Leo Pinto នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​ឃីកបុកសីង ONE Super Series។

បុរសរហស្សនាម​ “Diamond Heart” ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​មករា ឆ្នាំ​នេះ​នៅ​ ONE: A NEW TOMORROW បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ចិន​ Han Zi Hao ។ រាត្រី​ជា​មួយ​គ្នា​នោះ​ Pinto បាន​យក​ឈ្នះ​ពិន្ទុ​កូន​សិស្ស​របស់​ Zatout គឺ​ Adam Noi

ទាំង Zatout និង​ Pinto សុទ្ធ​តែ​​មាន​ជំនាញ​ច្បាស់​លាស់​ដូច​គ្នា។  “Diamond Heart” ចូល​ចិត្ត​របៀប​វ៉ៃ​​​​ដោយ​បំលាស់​​ទីជុំ​វិញ​ដៃ​គ្នា​ជា​មួយ​នឹង​ការ​ទាត់​ចេញ និង​ជង្គង់។ ចលនា​បំលាស់​ទី​របស់​គេ​អាច​ជា​ឧបសគ្គ​សម្រាប់ Pinto ដើម្បី​ចេញ​អាវុធឲ្យ​ចំ​គោល​ដៅ។

ទន្ទឹម​ជា​មួយ​គ្នា Pinto បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា រូប​គេ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់។ រូប​គេ​ជា​រឿយ​ៗ​ចេញ​កណ្តាប់​ដៃ​លើ​ដង​ខ្លួន និង​ផ្ទៃ​មុខ​របស់​ដៃ​គូ​ដែល​អាច​​​ធ្វើ​ឲ្យ​ Zatout ជួប​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍។

មែន​ទែន​ទៅ កីឡាករ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ជំនាញ​ច្បាស់​លាស់​ និង​បច្ចេកទេស​ដូច​គ្នា ហើយ​ជា​គូ​​ដែល​លោក​អ្នក​មិន​អាច​រំលង​បាន​ឡើយ។

ប្រសិន​បើ​ Zatout ឈ្នះ​ រូប​គេ​​នឹង​សាង​កេរ្តិ៍​ឈ្មោះ​ជាកីឡាករ​ឃីកបុកសីងទម្ងន់​ bantamweight ចំណាត់​ថ្នាក់​លេខ​៥ នៅ ONE។ ប៉ុន្តែប្រសិន​បើ Pinto ឈ្នះ រូប​គេ​នឹង​ក្អេង​ក្អាង​នៅ​ក្នុង​ទម្ងន់​នេះ​ហើយ។



ទី​២៖ ម្ចាស់​ផ្ទះ​ថៃ Yodkaikaew Fairtex ប៉ះ អង់គ្លេស John Shink

Flyweight mixed martial artists Yodkaikaew Fairtex and John Shink debut at ONE: NO SURRENDER on 14 August

អ្នក​គាំទ្រ​ប្រហែល​ជា​មិន​​ទាន់​រំពឹង​ខ្លាំង​ទេ​នៅ​ពេល​​ចំណូល​ថ្មី​ John Shink និង Yodkaikaew “Y2K” Fairtex ប៉ះ​គ្នា​លើ​ឆាក​អន្តរជាតិ​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ ប៉ុន្តែ​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើក​នឹង​​កើត​មាន​​ពី​អ្នក​ចម្បាំង​ទាំង​ពីរ។

កីឡាករ Shink ដែល​កើត​នៅ​ប្រទេស​​នីហ្សេរីយ៉ា​ធំ​ដឹង​ក្តី​នៅ​ប្រទេស​អង់គ្លេស​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដែល​បាន​មក​រស់​នៅ​ខេត្ត​​ភូកេត ប្រទេស​ថៃ ដូច្នេះ​រូប​គេ​បាន​សំលៀង​អាវុធ​នៅ​​ក្លឹប​ Tiger Muay Thai។

ទោះ​បី​ជា​​អាជីព​ប្រដាល់​គុន​ចម្រុះ​របស់​គាត់​មិន​ស្គាល់​បរាជ័យ​ក៏​ដោយ ក៏​​កីឡាករ​នីហ្សេរីយ៉ា​រូប​នេះ​បាន​បន្ថែម​អាជីព​ប្រដាល់​មួយ​ថៃ​ថែម​ទៀត។ ក្នុង​ការ​ប្រកួត​លក្ខណៈ​​អាជីព​៣​លើក​កន្លង​មក Shink បាន​បង្ហាញ​បច្ចេកទេស​ការពារ​ខ្លួន​យ៉ាង​ល្អ ការ​បំលាស់​ទី​ ជំនាញ​ចំបាប់​ និង​​អាវុធ​ពិឃាត​របស់​​គាត់​​ដ៏​អស្ចារ្យ​ដែល​ផ្តល់​ឲ្យ​រូប​គេ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​២​លើក។

ប៉ុន្តែ​​រូប​គេ​អាច​ជួប​បញ្ហា​លំបាក​នៅ​ពេល​ប៉ះ Yodkaikaew ដែល​ជា​ជើង​ឯក​មួយ​ថៃ​នៅ​សង្វៀន​ Max Stadium ដែល​ឧស្សាហ៍​ផ្តួល​ដៃ​គូ​របស់ខ្លួន​តាម​រយៈ​​អាវុធ​ពិឃាត​ពីរ​យ៉ាង​គឺ​​កណ្តាប់​ដៃ និង​ជង្គង់។

កីឡាករ​ថៃ​មក​ពី​ក្លឹប Fairtex មាន​បទ​ពិសោធ​ប្រកួត​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ និង​​ប្រទេស​ចិន​ដែល​មាន​កំណត់​ត្រា​ឈ្នះ​៤​ដង ចាញ់​២ និង​ស្មើ​១។ ជាមួយ​នឹង​​កំណត់​ត្រា​ផ្តួល​ដៃ​គូ​ឲ្យសន្លប់​បាន​៣​ដង និង​មាន​ជំនាញ​​ទាំង​គុន​ចម្រុះ​ផង មួយ​ថៃ​ផង​​នឹង​ក្លាយ​ជា​ព្យុះ​សង្ឃរា​សម្រាប់​ដៃ​គូ​ជាក់​ជា​មិន​ខាន។

ការ​ប្រកួត​នេះ​ច្បាស់​ជាកក្រើក​មិន​ខាន​ឡើយ​ដោយ​សារ​អ្នក​ទាំង​ពីរ​មាន​ជំនាញ់​ប្រដាល់​មួយ​ថៃ និង​បទ​ពិសោធ​គុន​ចម្រុះ​ដូច​គ្នា។ យ៉ាង​ណា លទ្ធផល​នឹង​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​នេះ។

ទី​៣៖ ជើង​ខ្លាំង​ជប៉ុន Akihiro Fujisawa ប៉ះ​ ម្ចាស់​ស្រុក​ Pongsiri Mitsatit

Akihiro Fujisawa fights Pongsiri Mitsatit at ONE: NO SURRENDER II

អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ការ​ជួប​គ្នា​រវាង​ម្ចាស់​ស្រុក​ Pongsiri “The Smiling Assassin” Mitsatit ប៉ះ​ជប៉ុន​ Akihiro “Superjap” Fujisawa ដែល​ជា​​ជំនួប​ដ៏​ស្វិត​ស្វាញ​មួយ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​សុក្រ​នេះ។

កីឡាករ Mitsatit ជា​ជើង​ឯក​មួយ​ថៃ​ភាគ​ខាង​ជើង​ប្រទេស​ថៃ បាន​ផ្លាស់​ប្តូរ​អាជីព​ប្រដាល់​មួយ​ថៃ ចាប់​យក​គុន​ចម្រុះ​ដែល​រហូត​ដល់​ពេល​នេះ​ឈ្នះ​ការ​ប្រកួត​៩​លើក​ជាប់​គ្នា​ ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៧​ដង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​ខេត្ត​ឈៀងម៉ៃ​បាន​ជួប​ព្យុះ​ភ្លៀង​​នៅ​ពេលរូប​គេ​ចាប់​ផ្តើម​អាជីព​ក្នុង​លំដាប់​កំពូល។ ក្បាច់​ក្រោម​របស់​គេ​​ប្រៀប​ដូច​ជា​អតីត​​ជើង​​ឯក​ Yoshitaka “Nobita” Naito និង​ជើង​ខ្លាំង​ Joshua “The Passion” Pacio។

ចំពោះ​ Fujisawa ក៏​ឆ្លង​កាត់​បទ​ពិសោធ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។ បន្ទាប់​ពី​ការ​ប្រកួត​ស្មើ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ខ្លាចាស់​ជប៉ុន​រូប​នេះ​បាន​បញ្ឈប់​ដៃ​គូ​ប្រកួត​៥​លើក​ជាប់​គ្នា​តាម​រយៈ​ជំនាញ​ និង​បច្ចេកទេស​​ដ៏​អស្ចារ្យ។ យ៉ាង​ណា រូប​គេ​ក៏មាន​លទ្ធផល​មិនសូវ​គាប់់​ប្រសើរ​ដែរ​ដោយ​ចាញ់​៣​​​​លើកចុង​ក្រោយ។

នា​រាត្រី​ថ្ងៃ​សុក្រ​នេះ អ្នក​ទាំង​ពីរ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​ជ័យជម្នះ​​ និង​ដើម្បី​បើក​​ផ្លូវ​ឆ្ពោះ​ទៅ​រក​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។ ដើម្បី​បើក​​ផ្លូវ​ទៅ​បាន ពួក​គេ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ៗ​ខ្លួន។

ឈរ​វ៉ៃ​​ចេញ​អាវុធ​​របស់​ Mitsatit ពោរ​ពេញ​ដោយ​គុណភាព​ដូច​ជា Jeremy “The Jaguar” Miado និង​ Robin “The Ilonggo” Catalan ដូច្នេះ​រូប​គេ​នឹង​ព្យាយាម​​ចេញ​​អាវុធគ្មាន​លាក់​ទុក​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ Fujisawa ប្រើ​ជំនាញចំបាប់ និង​វ៉ៃ​ប្រយោល ដូច្នេះ​គាត់​នឹង​ក្លាយ​ជា​ឧបសគ្គ​​ធំ​សម្រាប់​ដៃ​គូ។

អាន​បន្ថែម៖   ហេតុផល​សំខាន់​៥​ដែល​អ្នក​មិន​អាច​ខក​ខាន​ ONE: NO SURRENDER II