Features

តារា​គុន​ចម្រុះ​១០​រូប​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ពួក​គេ​វ៉ៃ​មួយ​ថៃ ឬឃីកបុកសីង

អ្នក​លេង​គុន​ចម្រុះ​កម្រិត​ពិភពលោក​ជា​​ច្រើន​ដែល​អង្រួន​ឆាក​ប្រដាល់​ពិភព​លោក ONE Championship ច្រើន​ឆ្នាំ​ម​ក​​ហើយ​ហាក់​មាន​ចេតនា​ចង់​​បន្ថែម​ជំនាញ​​ប្រដាល់​មួយ​ថៃ ឬឃីក​បុក​សីង។ ពិត​ណាស់​មាន​​តារា​ប្រដាល់​គុន​ចម្រុះ១០រូប​ដែល​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​ពួក​គេ​ចូល​ប្រឡូកមួយ​ថៃឃីក​បុកសីង

នារី​ខ្លាំង​ជើង​ឯក​ពិភព​លោក Xiong Jing Nan

Xiong Jing Nan fights Tiffany Teo in a ONE Women’s Strawweight World Title rematch at ONE: INSIDE THE MATRIX on Friday, 30 October

“The Panda” Xiong Jing Nan ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជាកីឡាការិនី​គុន​ចម្រុះ​ជើង​ឯក​ពិភពលោក​​តែ​ម្នាក់​គត់​របស់​ប្រទេស​ចិន។ រាជ​នី​សង្វៀន ONE Women’s Strawweight បាន​ជោគជ័យ​ច្រើន​ឆ្នាំ​មក​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ ប៉ុន្តែ​មហា​ជន​ស្គាល់​ច្បាស់​ណាស់​ថា ជំនាញ​ស្នូល​របស់​នាង​គឺ​ក្បាច់​វ៉ៃ​ឈរ។ ដូច្នេះមិន​ដឹង​ជា​ល្អ​យ៉ាង​ណា បើ​នាង​បាន​ប្រឡូក​អាជីព​មួយ​ថៃ ឬ​ឃីក​បុក​សីង។

ជើង​ឯក​ពិភព​លោក​អាមេរិក Demetrious Johnson

Demetrious Johnson tussles with Danny Kingad at ONE CENTURY

បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយនៅONE on TNT I”ខ្លាចាស់​កំពូល​ល្បិច​អាមេរិក Demetrious “Mighty Mouse” Johnsonបាន​បង្ហើប​ថា សម្រាប់​ការ​ប្រកួតបន្ទាប់​របស់​ខ្លួន​ជា​ការ​ប្រកួត​ឃីក​បុកសូង ពី​ព្រោះ​គាត់​ជោកជាំ​ស្ទើរ​មួយ​ជីវិត​ហើយ​ក្នុង​អាជីព​គុន​ចម្រុះ។ សុខ​ៗ​មិន​មែន​ចេះ​តែ​ចង់​នោះ​ទេ តាម​ពិត​ទៅ​រូប​គេ​មាន​ជំនាញ​វ៉ៃ​ឈរ​បាន​យ៉ាង​ល្អ។

អតីត​ជើង​ឯក​ពិភព​លោក Eduard Folayang

រយៈ​ពេល​មួយ​ទសវត្សរ៍ ជើង ខ្លាំង Eduard “Landslide” Folayang ខ្លាកំណាច​​ម្នាក់​នៅ​ក្នុង​ស្ថាប័ន​ពិភព​លោក ONE សម្រាប់ lightweight។ សមាជិក​ក្លឹប Team Lakay ពូកែ​កណ្តាប់​ដៃ​ និង​ទាត់​ណាស់ ដូច្នេះហើយ​បាន​ជា​រូប​គេ​នឹង​បង្កុះ​ភ្លៀង​ខ្លាំង​នៅ​ពេល​ប្រកួត​មួយ​ថៃ ឬ​ឃីក​បុក​សីង។

អតីត​ជើងឯក​ទម្ងន់​ពិភព​លោក ​Brandon Vera

brandon vera one heavyweight world champion

Brandon “The Truth” Vera បាន​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ទម្ងន់​ពិភព​លោកប្រហែល​ជា​១០​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា កំពូល​អ្នក​ផ្តួល​ដៃ​គូ​ដោយ​កណ្តាប់​ដៃ។ យ៉ាង​ណាខ្សែ​ក្រវាត់​ ONE Heavyweight របស់​គាត់​ត្រូវ​បាន​​អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​ដណ្តើម​យក​ទៅ​បាត់  ឥឡូវ​នេះ​​គាត់​​ចាប់​អារម្មណ៍វ៉ៃ​មួយ​ថៃ ឬឃីក​បុកសីង​ដែល​ត្រូវ​នឹង​ជំនាញ​របស់​គាត់។

ជើង​ខ្លាំង​សិង្ហបុរី Amir Khan

Exclusive photos from Singaporean fighter Amir Khan and South Korean star Dae Hwan Kim’s MMA fight at ONE: COLLISION COURSE II on 25 December

កំពុង​កាន់​កំណត់​ត្រា​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​គ្រប់​សម័យ​កាល​លំដាប់​ទី​២​របស់ ONE​​ជា​មួយ​នឹង​ផ្តួល​ឲ្យ​សន្លប់៩​លើក អ្នក​លេង​គុន​ចម្រុះ Amir Khan មាន​ជំនាញយ៉ាង​ពិត​ប្រាកដ​ដែល​ប្រឡូក​មួយ​ថៃ ឬ​ឃីក​បុក​សីង​បាន។ វា​មិន​មែន​ចៃដន្យ​ទេ តាម​ពិត​ទៅ​ប្រភព​ដើម​របស់​គាត់​គឺ​មួយ​ថៃ។ គាត់​ជា​ជើង​ឯកមួយ​ថៃ​សិង្ហបុរី​មុន​ពេល​​បោះ​ជំហាន​ចូល​ប្រឡូក​គុន​ចម្រុះ និង​កំពុង​ហាត់​នៅ​ក្លឹន Evolve​ដែល​សំបូរ​គ្រូ​មួយ​ថៃ។



អ្នក​លេង​គុន​ចម្រុះ​ស៊ុយអែត Zebaztian Kadestam

ក្បាច់​វ៉ៃ​ឈរ​យ៉ាង​ជក់​ចិត្ត​តែង​តែ​ត្រូ​វ​បាន​គេ​មើល​ឃើញ​ពី​កីឡាករ​ស៊ុយអែត​ Zebaztian “The Bandit” Kadestam។ គាត់​មាន​កណ្តាប់​ដៃ និង​ទាត់​ធ្ងន់​ណាស់  ជា​ពិសេស​ពូកែ​ង និង​ជង្គង់​ថែម​ទៀត​ដែល​ពិត​ជា​ត្រូវ​នឹង​ជំនាញ​មួយ​ថៃ ឬ​ឃីក​បុក​សីង។ មែន​ទែន​ទៅ គាត់​បាន​ទៅ​សម្រួច​ជំនាញ​​នៅ​ប្រទេស​ថៃ ដូច្នេះ​ច្បាស់​ទាំង​មួយ​ថៃ និង​គុន​ចម្រុះ។ គាត់​​ធ្លាប់​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​មុន​ពេល​ចូល​ជំនាញ​គុន​ចម្រុះ។

អ្នក​លេង​គុន​ចម្រុះ​វៀតណាម-អាមេរិក Thanh Le

Thanh Le fights Martin Nguyen at ONE: INSIDE THE MATRIX on Friday, 30 October

ជើង​ឯក​ពិភព​លោក ONE Featherweight កូន​កាត់​វៀតណាម-អាមេរិក​ Thanh Le ប្រើ​តែ​ជំនាញ​វ៉ៃ​ឈរ​ទេ ថ្វី​បើ​រូប​គេ​​ប្រកួត​គុន​ចម្រុះ​ក៏​ដោយ។ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​នៅ​ពេល​រូប​គេ​​ឡើង​សង្វៀន​មម្តង​ៗ​ដោយ​មាន​គន្លឹះ​សំខាន់​៣​គឺ​ឲ្យ​កត់​សំគាល់។ ទី​១ បំលាស់​ទី​លឿន​ណាស់​ដែល​ដៃ​គូ​ពិបាក​វ៉ៃ​រូប​គេ​ត្រូវ​ណាស់ ហើយ​ទី២ ឈរចង្កោង​ខ្នង ប៉ុន្តែ​រន្ទះ​ជើង​ទាត់​ធ្ងន់​គ្រោះ​ថ្នាក់ និង​ទី​៣​គឺ​កណ្តាប់​ដៃ​ពិឃាត។

អ្នក​លេង​គុន​ចម្រុះ​ហ្វីលីពីន-ញូវសាឡែន Mark Abelardo

MMA fight: Mark Fairtex Abelardo fights Emilio Urrutia at ONE: FISTS OF FURY II

ហាត់​នៅ​ក្លឹប​ល្បី​ឈ្មោះ Fairtex នៅ​ផាតាយា ប្រទេស​ថៃ កីឡាករ Mark “Tyson” Fairtex Abelardo បាន​ឱកាស​ស្រួប​យក​ជំនាញ​ពី​ជើង​ខ្លាំង Yodsanklai IWE Fairtex និង​ Saemapetch Fairtex ជា​ដើម។ ច្បាស់​ណាស់​ថា ជំនាញ​របស់​គាត់​គឺ​មួយ​ថៃ និង​ឃីក​បុកសីង ដូច្នេះ​អ្នក​គាំទ្រ​ពិត​ជា​ទទួល​បាន​ចំណីចក្ខុ​ពិសេស​ប្លែក​បើ​រូប​គេវ៉ៃមួយ​ថៃ ឬ​ឃីក​បុក​សីង​នៅ ONE.

ជើង​ខ្លាំង​គុន​ចម្រុះ​ប្រេស៊ីល John Lineker

Scenes from John Lineker versus Troy Worthen at "ONE on TNT III"

ជំនាញវ៉ៃ​ឈរ​គឺ​អាច​អាវុធប្រល័យ​ដៃ​គូ​ដ៏​មហា​សាលដែលមាន​នៅ​ John “Hands of Stone” Lineker។ រាល់​ពេល​វ៉ៃ​គុន​ចម្រុះ​ម្តង​ៗ រូប​គេ​ប្រើ​កណ្តាប់​ដៃ និង​ទាត់​បាន​ល្អ​ណាស់​ដែលស័ក្តិសម​នឹង​ឡើង​សង្វៀន​មួយ​ថៃ ឬ​ឃីក​បុក​សីង។

អ្នក​លេង​គុន​ចម្រុះ Yuya Wakamatsu

Scenes from Yuya Wakamatsu vs. Reece McLaren at "ONE on TNT III"

អ្នក​គាំទ្រ​ប្រហែល​ជា​ចង់​ឃើញ​រូប​គេ​វ៉ៃ​មួយ​ថៃ ឬ​ឃីក​បុក​សីង​ណាស់ ពី​ព្រោះ Yuya “Little Piranha” Wakamatsu ជា​កីឡាករ​ម្នាក់​ដែល​មាន​ភាព​រហ័ស​រហួន ចេញ​វ៉ៃ និង​ដក​ឃ្លា​ពិត​ជា​លឿន ព្រម​ជា​មួយ​នឹង​កណ្តាប់​ដៃ និង​រន្ទះ​ជើង​ទាត់​យ៉ាង​ល្អ។ តាម​ពិត​ទៅ​ដោយ​សារ​តែ​ពូកែ​កណ្តាប់​ដៃ និង​ទាត់ ទើប​បាន​ជា​ត្រូវ​បាន​ផ្គូ​ផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា ដែល​ពូកែ​ក្បាច់​ឈរ​ដែរ ប៉ុន្តែ​ដោយ​សារ​កូវីដក៏​លុប​ចោល​វិញ៕

Read more: How To Learn Muay Thai Online From World Champs Nong-O, Sam-A

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។