ព្រឹត្តិការណ៍​ប្រកួត​បន្ទាប់

Revolution

វេលា​ម៉ោង​ 5:30ល្ងាច ICT

សង្ខេប

រាត្រី​ដ៏​អស្ចារ្យ​ជា​ប្រវត្តិ​សាស្ត្រ​នឹង​ឈាន​ចូល​មក​ដល់​ទៀត​ហើយ​នៅ​ពេល​គូ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដល់​ទៅ​៣​គូ​ក្នុង​ព្រឹត្តិការណ៍ ONE: REVOLUTION នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ជើងឯក​គុន​ចម្រុះ​ពិភព​លោក ONE Lightweight កីឡាករ​វ័យ​ក្មេង Christian Lee ដល់​ពេល​ឡើង​សង្វៀន​ទៀត​ហើយ​ដើម្បី​ជម្រះ​ឲ្យ​ស្រឡះ​នៅរាល់​កីឡាករ​ដែល​ស្ថិត​នៅ​លំដាប់​លេខ​​រៀង​កំពូល​ទាំង​៥​ដោយ​លើក​នេះ​ជួប​ជើង​ខ្លាំង​មក​ពីកូរ៉េ​ខាង​ត្បូង Ok Rae Yoon។ ខ្លា​កំណាច​កូរ៉េ​ខាង​ត្បូង​នេះ​គ្រោង​ផ្តល់​មេ​រៀន​ចាស់​ដៃ​ដល់​ម្ចាស់​ខ្សែ​ក្រវាត់ បន្ទាប់​ពី​ធ្វើ​ឲ្យ​អតីត​ជើង​ឯក​ពិភព​លោក​របស់​អាមេរិក Eddie Alvarez ខក​ចិត្ត​យ៉ាង​ខ្លាំង។

បន្ថែម​លើ​ពី​នេះទៀត​ ជើង​ឯក​ឃីក​បុក​សពិភព​លោក ONE Bantamweight កីឡាករ​ភ្នែក​តឹង​របស់​ថៃ Capitan ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​៣​លើក​ជាប់​គ្នា និង​ជា​ឱកាស​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​លើក​ដំបូង​ទល់​នឹង​ជើង​ឯក​មួយ​ថៃ និង​ឃីក​បុក​សីង​ពិភព​លោក Mehdi Zatout។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជើងឯក​គុន​ចម្រុះ​ពិភព​លោក ONE Strawweight កីឡាករ​ហ្វីលីពីន Joshua Pacio ត្រូវ​​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទងល់​នឹ​ង​ដៃ​គូ​ចាស់​​ដែល​ជា​ជំនួប​លើក​ទី​៣​មក​ពី​ជប៉ុនYosuke Saruta។

លើស​ពី​នេះ​ទផត អតីត​ជើង​ឯក​ពិភព​លោកកីឡាករ Martin Nguyen អ្នក​លេង​គុន​ចម្រុះ​ទម្ងន់​យក្ស Amir Aliakbari និង​ Anatoly Malykhin ព្រម​ទាំង​យុវតី​វ័យ​ក្មេង Victoria Lee ក៏​មាន​វត្តមាន​លើ​សង្វៀន​ដ៏​អស្ចារ្យ​នេះ​ដែរ។

សម្រាប់​គូ​ពិសេស​ប្រចាំ​រាត្រី តារា​ប្រដាល់​ហ្វីលីពីន Lito Adiwang, អតីត​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​របស់​ថៃ Petchdam និង​វីរបុរសជឺជីតស៊ូពិភព​លោក Buchecha ក៏​បង្ហាញ​ខ្លួន​នារាត្រី​នេះ​ដែរ។

សូម​កំណត់​ពេល​វេលា​រំលឹក និង​ទាញ​យក​កម្មវិធី ONE Super App ដើម្បី​ងាយ​ស្រួល​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​គ្រប់​គូទាំង​អស់៕

គូប្រកួត

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។