ជើង​ឯក​ពិភពលោក Lightweight Kickboxing

  • Regian
  • Eersel

"The Immortal"

កម្ពស់
189​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 77.1
ក្លឹប​
Sityodtong Amsterdam
មក​ពី
សូរីណាម
កម្ពស់
189​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 77.1
ក្លឹប​
Sityodtong Amsterdam
មក​ពី
សូរីណាម

អំពី

តំណាង​ឲ្យ​ក្លឹប Sityodtong Amsterdam Muay Thai គឺ​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion កីឡាករ Regian Eersel ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ដំបូង​របស់​គេ​​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ Middleweight World Champion ក្នុង​កម្មវិធី Lion Fight Super និង Kickboxing World Champion ក្នុង​កម្មវិធី​ MFC។


Eersel មាន​ដើម​កំណើត​ពី​ប្រទេស Suriname ​ជា​អតីត​អាណានិគម​របស់​ប្រទេស​ហុល្លង់​​​ស្ថិត​នៅ​​ទ្វីប​អាហ្វ្រិកខាងត្បូង ប៉ុន្តែ​គ្រួសារ​របស់​គេ​បាន​ផ្លាស់​​ទៅ​រស់​នៅ​ទីក្រុង Amsterdam ពេល​ដែល​គេ​មាន​​អាយុ​៤​ឆ្នាំ ដើម្បី​រក​ឱកាស​ល្អ​ប្រសើរ។ គេ​ចាប់​ផ្ដើម​ដំណើរ​នៃ​​សិល្បៈ​ក្បាច់គុន​​ដោយ​ហ្វឹកហាត់​​តេក្វាន់ដូ​នៅ​អាយុ​៨​ឆ្នាំ​។ គេ​ចាប់​យក​​ក្បាច់គុន​នេះ​ដើម្បី​ការពារ​ខ្លួន​និង​​និង​បន្ថែម​ថាមពល​។

បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ជោគជ័យ​​ក្នុង​ការ​ប្រកួត​តេក្វាន់ដូ​ ក៏​ដូច​ជា​​ Kickboxing ស្ម័គ្រចិត្ត Eersel បាន​សម្រេច​ចិត្ត​​ឈានជើង​ចូល​​ជា​អាជីព ហើយ​ចាប់​តាំង​ពី​ប្រកួត​បូក​បញ្ចូល​គ្នា​នៃ​ក្បាច់​គុន​ទាំង​ពីរ​ទទួល​បាន​កំណត់ត្រា​ជោគជ័យ​យ៉ាង​អស្ចារ្យ។ ល្បី​ក្នុង​ការ​​ចេះ​ប្រើ​កាយសម្បទា​វែង​របស់​ខ្លួន​ក្នុង​ការ​​ឈរ​ទាត់​និង​ជង្គង់​ហោះ កីឡាករ​រហស្សនាម “The Immortal” បាន​សាង​កេរ្តិ៍ឈ្មោះ​ជា​កីឡាករ​មាន​ទេពកោសល្យ​​ពិសេស។ នៅ​ពេល​នេះ​​គេ​សម្លឹង​ឃើញ​ក្នុង​ការ​ចាប់​ផ្ដើម​រជ្ជកាល​យូរ​អង្វែង​មួយ​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ ONE Lightweight Kickboxing ត្រៀម​ទប់ទល់​នឹង​​កីឡាករ​ខ្លាំង​ៗ​​នៅ​លើ​ផែនដី​ក្នុង ONE Super Series។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។