Featherweight Muay Thai ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Petchmorakot
  • Petchyindee Academy

កម្ពស់
180​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្លឹប​
Petchyindee Academy
មក​ពី
ថៃ
កម្ពស់
180​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្លឹប​
Petchyindee Academy
មក​ពី
ថៃ

អំពី

ត្បិត​អាយុ​​នៅ​ក្មេង​តែ​ម្ចាស់​ខ្សែ​ក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Phetmorakot Petchyindee Academy ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​ល្បី​ៗ​ក្នុង​មួយ​ថៃ​ជា​ច្រើន​ដូច​ជា Saenchai ជា​ដើម និង​​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភពលោក​ជា​ច្រើន។ 


កើត​ក្នុង​ខេត្ត Ubon Ratchathani ស្ថិត​នៅ​តំបន់​ឦសាន​ភាគ​ខាង​ជើង​ប្រទេស​ថៃ Phetmorakot កើត​ក្នុង​​ជីវភាព​ក្រីក្រ​ខ្លាំង ហើយ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​រើស​​សំរាម​ដើម្បី​​មាន​លុយ​ទិញ​​អាហារ​ចិញ្ចឹម​ជីវិត។ ជំរុញ​ដើម្បី​ផ្លាស់​ប្ដូរ​​ជីវភាព​គ្រួសារ គេ​ចាប់​ផ្ដើម​​ហាត់​មួយ​ថៃ​នៅ​អាយុ​៩​ឆ្នាំ និង​បាន​ឈ្នះ​ការ​ប្រកួត​ដំបូង​​បន្ទាប់​ពី​ហ្វឹកហាត់​បាន​តែ​ប៉ុន្មាន​សប្ដាហ៍។ ជំរុញ​ដោយ​​ភាព​ជោគជ័យ​និង​ទេពកោសល្យ​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​គេ Phetmorakot បាន​ប្រកួត​ញឹកញាប់​មែនទែន​​​ឆ្លង​តាម​តំបន់​ផ្សេង​ៗ ប៉ុន្តែ​​មិន​យូរ​ប៉ុន្មាន​ក៏​អស់​គូ​ប្រកួត។ សំណាង​ល្អ គេ​ត្រូវ​បាន​មើល​ឃើញ​ដោយ​ក្លឹប Petchyindee Academy និង​បាន​ផ្លាស់​ទៅ​ទីក្រុង​បាងកក ក្នុង​ឆ្នាំ​២០១២ ដើម្បី​ហ្វឹកហាត់​និង​ប្រកួត​​ក្នុង​កម្រិត​ខ្ពស់​ជាង​គេ​នៃ​កីឡា​នេះ។


ទោះបី​ការ​សម្រប​​ខ្លួន​ទៅ​នឹង​ជីវិត​ក្នុង​ទីក្រុង​ធំ​​​ពិបាក វា​បាន​បង្ហាញ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ធំ​ដែល​គេ​ធ្លាប់​ធ្វើ។ Phetmorakot បាន​ព្យាយាម​រហូត​ឈ្នះ​​ខ្សែ​ក្រវាត់​សង្វៀន Lumpinee ២​ប្រភេទ​ទម្ងន់ ក៏​ដូច​ជា​ខ្សែក្រវាត់​ពិភពលោក​​ WBC Muay Thai មួយ​គ្រឿង ក្នុង​អាជីព​​ប្រកួត​បាន​ជិត​២០០​ដង។ បន្ទាប់​ពី​ឈាន​ជើង​ចូល​សង្វៀន​លំដាប់​ពិភពលោក ONE Championship កីឡាករ Phetmorakot បាន​ក្លាយ​ជា​តារា​មួយ​ដួង បង្ហាញ​​ពី​សមត្ថភាព​​អស្ចារ្យ​ជា​ច្រើន​ប្រកួត​លើ​វិថី​នេះ​​រហូត​យក​បាន​ខ្សែក្រវាត់​ពិភពលោក ONE Featherweight Muay Thai។