• នៅ
  • ស្រីពៅ

កម្ពស់
155​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Cambodian Top Team
មក​ពី
ប្រទេសកម្ពុជា
កម្ពស់
155​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Cambodian Top Team
មក​ពី
ប្រទេសកម្ពុជា

អំពី

នៅ​ ស្រីពៅ​ គឺ​ជា​កីឡាការិនី​​​ជើង​ឯក​​គុន​ខ្មែរ​​បន្ទាប់​​ពី​ឆ្លង​កាត់​ការ​លំបាក​​ជា​ច្រើន​​ពេល​​ធំ​ធាត់​នៅ​​​ម្ដុំ​ចម្ការ​​ដូង​​នៃ​រាជធានី​ភ្នំពេញ។ ​ជា​និច្ចកាល​ ​ស្រីពៅ ​​ត្រូវ​បាន​​អ្នក​ធំៗ​ធ្វើ​បាប​,​ ចាញ់​សម្លុត​គេ, ​មាឌ​តូច​ជាង​គេ​ និង​មាន​ស្ថានភាព​ក្រីក្រ​ដែល​​នាំ​ឲ្យ​រូប​គេ​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​​ក្រោម​ការ​​​បង្វឹក​​របស់​ពូ​​អំពី​វិធី​ការពារ​ខ្លួន។

ប៉ុន្មាន​ឆ្នាំ​បន្ទាប់​​ ស្រី​ពៅ ​ចាប់​​​ផ្ដើម​​ហ្វឹកហាត់​​គុន​ខ្មែរ​​ ​និង​​ បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​​​នៅ​វ័យ​ត្រឹម​១៣​ឆ្នាំ​ ក្រោយ​​ពី​ហ្វឹកហាត់​​​បាន​ត្រឹម​១​ឆ្នាំ​​ប៉ុណ្ណោះ។ ​​គេ​​ជា​កីឡាការិនី​មាន​ទេព​កោសល្យ​ម្នាក់​​ និង​​បន្ត​ដំណើរ​ប្រកួត​ក្នុង​ស្រុក​​មិន​ដែល​ចាញ់​សោះ​ក្នុង​អាជីព​របស់​ខ្លួន។ ​ពីរ​បី​ឆ្នាំ​បន្ទាប់​​ ​ស្រី​ពៅ​ ក៏​ចូល​ហ្វឹកហាត់​​ប្រដាល់​សកល​ថែម​ទៀត​ និង​ ​មាន​ឈ្មោះ​ទៅ​​​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ជាតិ​​ផ្នែក​ប្រដាល់​សកល​នេះ​នៅ​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩។

​ក្រៅ​ពី​​គ្រង​​ជើង​ឯក​គុន​ខ្មែរ​ប្រចាំ​​ប្រទេស​​​កំណើត​​ និង​ ​​ទទួល​ជ័យជម្នះ​​រហូត​​ជាង​​៩០​​លើក​​ ​កីឡាការិនី​រូប​នេះ​បាន​ចូល​រួម​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​ World Lethwei Championship ​​និង​ឈ្នះ​ពាន​កីឡាការិនី​​ឆ្នើម​ប្រចាំ​ឆ្នាំ​​​សង្វៀន​នេះ​​​ឆ្នាំ ២០១៨ ឬ ​​​ “Female Fighter of the Year” ។ ​បច្ចុប្បន្ន​នេះ​ ស្រីពៅ​ ​ជា​កីឡាការិនី​ម្នាក់​ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង​​ឡាយ​​​​ដែល​​មាន​ឈ្មោះ​ប្រកួត​នៅ​សង្វៀន​​អន្តរជាតិ​ ONE Championship។ ​​ស្រីពៅ​ បាន​ដាក់​គោល​ដៅ​ខ្លួន​ឯង​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​ស្ត្រី​​នៅ​ក្នុង​ប្រទេស​​​​ឲ្យ​បង្ហាញ​​នូវ​ភាព​អស្ចារ្យ។